កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) តារាចម្រៀង Justin Bieber បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍មកលើរូបលោកជាថ្មី ខណៈឃើញតារាចម្រៀងប្រុសរូបនេះដើរចេញពីធនាគារ First Credit Bank នៅ West Hollywood ទាំងខោរលុងរបូតសឹងដល់ដី។

តាមវីដេអូបានបង្ហាញឱ្យឃើញ Justin ស្ថិតឈុតខោខៅប៊ូយ អាវយឺត ដោយខោនោះមានសភាពរលុងខ្លាំងតែលោកមិនមានពាក់ខ្សែក្រវាត់ឡើយ ដែលជាហេតុធ្វើឱ្យលោកដើរតាមផ្លូវត្រូវយកដៃក្ដោបទប់ខោជាប់ដើម្បីកុំឱ្យរបូតមកក្រោម។

គួរឱ្យដឹងថា ការផ្ទុះចាប់អារម្មណ៍លើ Justin នៅតាមទីសាធារណៈនេះដែរ កើតមានឡើងក្រោយរូបលោកត្រូវមហាជនរិះគន់ខ្លាំងជុំវិញការបង្ហោះលើ Instagram សរសេរពាក្យពេចន៍ហាក់មិនគោរពដល់ប្រពន្ធពេលដែលរូបនាងបង្ហាញខ្លួនលើក្របមុខរបស់ទស្សនាវដ្ដី Vogue៕

