ការសិក្សាថ្មី! បុគ្គលិកអាយុលើសពី ៤០ ឆ្នាំ គួរឱ្យធ្វើការត្រឹម ៣ ថ្ងៃក្នុងមួយសប្ដាហ៍ ចៀសវាងពួកគេមានបញ្ហាទាំងនេះ

Share This

ការស្រាវជ្រាវមួយបានរកឃើញថា មនុស្សដែលមានវ័យលើសពី ៤០ ឆ្នាំឡើង ប្រសិនបើធ្វើការងារលើស ៣ ថ្ងៃក្នុងមួយសប្ដាហ៍ នោះអាចធ្វើឱ្យពួកគេមានអារម្មណ៍ស្ត្រេសមិនសប្បាយចិត្ត និង អាចប៉ះពាល់ដល់សមត្ថភាពចំណេះដឹង។

តាមរយៈរបាយការណ៍មួយដកស្រង់ចេញពីវិទ្យាស្ថានអនុវត្តសេដ្ឋកិច្ច និង ស្រាវជ្រាវសង្គមប្រចាំទីក្រុង Melbourne បានបង្ហាញការគាំទ្រលើមតិគំនិតនៃការបំពេញការងារត្រឹមរយៈពេល ៤ ថ្ងៃក្នុងមួសប្ដាហ៍ ដោយផ្អែកលើការវិនិច្ឆ័យពីផលប៉ះពាល់នៃសមត្ថភាពចំនេះដឹងអំឡុងម៉ោងបំពេញការងារ។

អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ University of Melbourne បានរកឃើញទំនាក់ទំនងរវាងអាយុ និង ផលិតភាពការងារដែលបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនតាំងពីរបាយការណ៍បានបញ្ចេញក្នុងឆ្នាំ ២០១៦ មក។ ក្នុងការសិក្សានោះបានរកឃើញថា បុគ្គលមាមអាយុលើស ៤០ ឆ្នាំ អាចបំពេញការងារទទួលបានផលិតភាពខ្ពស់ នៅពេលដែលពួកគេធ្វើការមិនលើសពី ៣ ថ្ងៃក្នុងមួយសប្ដាហ៍។

ជាក់ស្ដែង ការស្រាវជ្រាវខាងលើបានសិក្សាលើបុរសចំនួន ២៩៦៥ នាក់ និង មនុស្សស្រី ៣៥០២ នាក់ (សុទ្ធតែជាជនជាតិអូស្ត្រាលី) ដោយពួកគេតម្រូវឱ្យធ្វើតេស្ដចំណេះដឹងមួយចំនួន។ តេស្តទាំងនោះរួមមាន ការអានអត្ថបទឮៗ អានត្រឡប់ថយក្រោយវិញ និង ការផ្គូរផ្គងលេខ និង អក្សរ ក្នុងពេលវេលាដែលបានកំណត់។ ការតេស្តនេះដែរ អ្នកស្រាវជ្រាវធ្វើឡើងក្នុងបំណងវាយតម្លៃមើលលើការចងចាំ និង ជំនាញយល់ដឹងរបស់អ្នកចូលរួម។

ក្រោយការតេស្ត ពួកគេបានរកឃើញថា អ្នកចូលរួមដែលមានវ័យកណ្ដាលធ្វើការចន្លោះពី ២៥ ទៅ ៣០ ម៉ោងក្នុងមួយសប្ដាហ៍ គឺមានការកើនឡើងសមត្ថភាពខួរក្បាល ដែលក៏បន្តកើនឡើងជាមួយនឹងពេលកើនឡើងដែរ។ យ៉ាងណាមិញ ការបំពេញការងារលើសពេលវេលាខាងលើនេះក៏ជះឥទ្ធិពលអវិជ្ជមានផងដែរ ដោយវាអាចធ្វើឱ្យបុគ្គលនោះមានអារម្មណ៍ស្ត្រេស និង ហត់នឿយ។

ជាលទ្ធផលដែលអ្នកស្រាវជ្រាវរកឃើញក្នុងការសិក្សានេះ ពួកគេបានគិតថា បរិមាណពេលវេលាបំពេញការងារគឺសំខាន់ណាស់ក្នុងការរក្សាសមត្ថភាពខួរក្បាលរបស់មនុស្សវ័យកណ្ដាល ឬ មនុស្សវ័យចំណាស់។ សរុបមក ការងារក្រៅម៉ោងអាចជាជម្រើសដ៏ល្អក្នុងការរក្សាសមត្ថភាពខួរក្បាលលើក្រុមមនុស្សនៅវ័យនេះ ដូចដែលការសិក្សារបស់យើងបានរកឃើញថា ការបំពេញការងារហួសប្រមាណគឺអាចប៉ះពាល់ដល់សមត្ថភាពខួរក្បាលរបស់ពួកគេបាន។ លើសពីនេះ ការសិក្សាក៏រកឃើញទៀតថា អ្នកដែលធ្វើការ ៥៥ ម៉ោងក្នុងមួយសប្ដាហ៍ បង្ហាញថាបញ្ហាចំណេះដឹងគឺអាក្រក់ជាងអ្នកដែលចូលនិវត្តន៍ ឬអ្នកគ្មានការងារធ្វើទៅទៀត៕

ប្រភព៖ 9GAG

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អស់ស្ទះ! បុរសចិនម្នាក់មើលរឿងកូនជ្រូកជប៉ុន ៤៥០០ រឿង រហូតចេះភាសាឡើងស្ទាត់ ប្រឡងជាប់ Proficiency Test មិនបាច់រៀន

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

ព័ត៌មានបន្ថែម

គេចែករំលែក កុំចេះតែជឿផ្តេសផ្តាស! មុនជឿជាក់ត្រូវសម្គាល់មើលសិន មនុស្សមានបទពិសោធពិត មានចំណុច ៤ នេះ

ច្បាស់ៗ! ៤ ចំណុច នៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

បុគ្គលិក ៥ ធឺនៅកន្លែងធ្វើការ បើបានជួបហើយកុំធ្វើស្គាល់ដើរចៀសទៅ ប្រយ័ត្នជាប់អថ័នស៊យដល់ខ្លួន​

ពិតអត់អ្នកកើតខែវិច្ឆិកា? ទាំងមិត្តភាព និង ស្នេហា បើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើស្អប់សូម្បីមុខក៏មិនចង់ឃើញ

បុគ្គលិកកាច់កុងគ្នានៅកន្លែងធ្វើការ មេខ្លះត្រចៀកស លម្អៀង ទាន់នៅស្រោចស្រង់បាន គួររៀនតាមដំណោះស្រាយទាំងនេះ!

បុគ្គលិកល្អៗលាឈប់បន្តកន្ទុយគ្នា មូលហេតុអាចមកពីផ្ទៃក្នុង ឬ អ្នកដឹកនាំធ្វេសប្រហែសរឿងទាំងនេះ

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

គួរដឹង! ធ្វើការស្ត្រេសឈឺក្បាល ប្រើថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ អាចប្រឈមខូចគ្រឿងក្នុង និង ជំងឺស្ល-ា/ប់ភ្លាមៗ

ស្វែងរកព័ត៌មាន​ ឬវីដេអូ