បាត់មុខយូរ! តួទេវរៈ អឺឡាង ក្នុងរឿង «ចង្កៀងផ្កាឈូកទិព្វ» លែងខ្វល់សិល្បៈ សំងំចាយជីវិតដ៏មានក្ដីសុខជាមួយធម្មជាតិ

Share This

តារាសម្ដែងប្រុស Vincent Chiao ដែលជាតារាប្រុសជើងចាស់និយមសម្ដែងរឿងភាគបុរាណចិនល្បីៗ ជាពិសេសជាតួអង្គ ទេវរអឺឡាង ក្នុងរឿង «ចង្កៀងផ្កាឈូកទិព្វ» តែងតែឆក់យកបេះដូងមហាជនជាមួយនឹងទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់ និង រូបរាងដ៏ស្រស់សង្ហារបស់លោក។ មួយរយៈធំមកនេះ លោក Vincent Chiao គឺហាក់បាត់មុខពីពិភពសិល្បៈ ដែលជាហេតុធ្វើឱ្យមហាជននិយមទស្សនារឿងដែលលោកសម្ដែងជាច្រើនចង់ដឹងពីសុខទុក្ខជីវិតរស់នៅបច្ចុប្បន្នរបស់លោកជាខ្លាំង។

តាមព័ត៌មានបានឱ្យដឹងថា បច្ចុប្បន្ន តារាសម្ដែងប្រុស Vincent Chiao គឺមិនសូវសកម្មលើវិស័យសិល្បៈដូចមុននោះឡើយ ដោយលោកស្នាក់នៅតែផ្ទះមើលថែទាំម្ដាយចាស់ជរា និង ចូលចិត្តថតរូបពីធម្មជាតិជុំវិញខ្លួន។ លោកបានហៅខ្លួនឯងថា «បុរសមេផ្ទះដ៏អស្ចារ្យ» ដោយជារៀងរាល់ថ្ងៃ លោកតែងកំដរកម្ដាយចាស់អាយុ ៩៤ ឆ្នាំ បោសសម្អាតផ្ទះសម្បែង បោកគក់ខោអាវ ចម្អិនម្ហូប និង នាំម្ដាយចេញទៅក្រៅដើរលំហែជាដើម។ លោកបានរៀនធ្វើម្ហូបជាច្រើនដែលស័ក្ដិសមសម្រាប់តម្រូវមនុស្សចាស់ ហើយជាញឹកញាប់តែងតុបតែងម្ហូបឱ្យមើលទៅស្រស់ស្អាតទាក់ទាញមិនស៊ាំភ្នែកទៀតផង។ លោក Vincent បានហៅសកម្មភាពប្រចាំថ្ងៃនេះដែរ ជាពេលវេលាដ៏ស្ងប់សុខ និង សន្តិភាពបំផុតសម្រាប់លោក។

បន្ថែមពីនេះ តារាប្រុសវ័យ ៥៧ ឆ្នាំរូបនេះ ក៏បានចំណាយពេលជាច្រើនលើការថតរូបដែលជាចំណង់ចំណូលចិត្តរបស់លោកផងដែរ។ ជាញឹកញាប់ លោកតែងថតរូបម្ដាយ និង ទេសភាពធម្មជាតិដ៏ស្រស់ស្អាតជុំវិញខ្លួន។ ចំណង់ចំណូលចិត្ត បូករួមនឹងការស្រឡាញ់ធម្មជាតិផងនោះ លោក Vincent អាចអង្គុយរាប់ម៉ោងមិនធុញទ្រាន់ដើម្បីតែចង់ផ្តិតយករូបភាពសត្វស្លាប ឬសត្វល្មូនដែលលោកចូលចិត្ត។

គួរបញ្ជាក់ថា តារាសម្ដែងប្រុស Vincent Chiao បច្ចុប្បន្នមិនគិតគូររឿងស្នេហាអ្វីទៀតឡើយ ចាប់តាំងពីលែងលះជាមួយភរិយាទី ២ កាលពីឆ្នាំ ២០២០ កន្លងទៅនោះ។ លោកបានរៀបការលើកដំបូងក្នុងឆ្នាំ ១៩៩៤ ដោយទទួលបានចំណងដៃកូនៗចំនួន ២ នាក់ និង ប្រកាសលែងលះគ្នាក្នុងឆ្នាំ ២០០៥។ លោកបានព្យាយាមរក្សាឯកជនភាពរបស់លោក ដោយកម្រនឹងនិយាយពាក់ព័ន្ធនឹងអតីតប្រពន្ធទាំង ២ រូបណាស់ ព្រោះមិនចង់ឱ្យមានការប៉ះពាល់ដល់ជីវិតរស់នៅរបស់ពួកគេទាំង ២៕

  

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ