នៅខ្មែរមានអត់ហ្ន៎! ក្រុមហ៊ុនមួយនៅចិន ឱ្យរង្វាន់ជាលុយរាប់ម៉ឺនដុល្លារដល់បុគ្គលិកណាសម្រកគីឡូបានសម្រេច

Share This

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្រុង Shenzhen ប្រទេសចិន បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយប្រកាសឱ្យ bonus ជាប្រាក់ដល់ទៅ ១ លានយ័ន (ជាង ១៤ ម៉ឺនដុល្លារ) ដល់បុគ្គលិកណាដែលអាចសម្រកគីឡូដោយជោគជ័យ។

ជុំវិញការប្រកាសនេះដែរ ក៏មានបុគ្គលិកម្នាក់ទទួលបានរង្វាន់ 2 ម៉ឺនយ័នរួចដែរ ក្រោយសម្រកបាន ១៨ គីឡូក្រាម ក្នុងរយៈពេលត្រឹមតែ ៣ ខែ ដោយការហាត់ប្រាណ ១ ម៉ោងកន្លះជាប្រចាំ បូករួមនឹងការតមចំណីអាហារផងដែរ។

Insta360 ឬហៅថា Arashi Vision Inc. បានប្រកាសបញ្ចេញ challenge ប្រចាំឆ្នាំ «Million Yuan Weight Loss Challenge» កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ក្នុងបំណងដើម្បីផ្សព្វផ្សាយការរស់នៅជីវិតប្រកបដោយសុខភាពល្អ តាមរយៈការធ្វើលំហាត់ប្រាណ និង មានរបបអាហារត្រឹមត្រូវ។ សម្រាប់បុគ្គលិកដែលចុះឈ្មោះលេង challenge នេះ អ្នកដែលអាចសម្រកគីឡូបានរាល់ ០.៥ គីឡូក្រាម នឹងទទួលបានប្រាក់រង្វាន់ ៥០០ យ័ន។

គួរបញ្ជាក់ដែរថា គិតតាំងពីឆ្នាំ ២០២២ មក ក្រុមហ៊ុនខាងលើបានរៀបចំ challenge មួយនេះ ៧ ដងហើយ គិតជាសាច់ប្រាក់រង្វាន់ដែលផ្ដល់ឱ្យបុគ្គលិកគឺជិត ២ លានយ័នហើយដែរ។ ជាក់ស្ដែង ត្រឹមតែមួយឆ្នាំទៅមិញ សរុបបុគ្គលិក ៩៩ នាក់បានសម្រកគីឡូអស់ ៩៥០ គីឡូក្រាម ដោយរង្វាន់ចែកឱ្យពួកគេម្នាក់ៗសរុបអស់ ១ លានយ័ន។

យ៉ាងណាមិញ challenge នេះដែរ ក៏មកជាមួយនឹងការពិន័យដូចគ្នា ប្រសិនបើបុគ្គលិកណាឡើងគីឡូវិញ នោះនឹងត្រូវសងប្រាក់ ៨០០ យ័ន រាល់ការឡើងម្ដង ០.៥ គីឡូក្រាម ប៉ុន្តែមកទល់បច្ចុប្បន្ននេះ មិនទាន់មាននរណាម្នាក់ត្រូវបានពិន័យនោះឡើយ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ប្រឹងទាល់តែចេញផ្លែផ្កា! ហុក សារីតុលា គ្រងតំណែង Miss Intercontinental Cambodia 2025 ត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិ

កុំអែអង់! ករណីបងប្អូនបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រញាប់ដោះស្រាយតាមវិធីទាំងនេះ

(វីដេអូ) ទៅកែកុនច្រមុះលើកទី៣ នៅកូរ៉េ ! ស្រីស្អាត ដាដាវ មើលទៅកាន់តែប្លែក ក្រឡេកមួយឆាច់ ដូចម៉ានីកាំង

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

ស្រណោះណាស់! ឪរបស់ ឆលី បង្ហោះសារក្ដុកក្ដួលប្រាប់មហាជន ពេលនេះ ឆលី ទៅបានសុខហើយ!

ព័ត៌មានបន្ថែម

អ្នកដឹកអីវ៉ាន់ភ័យស្លេកមុខ បានសេវាតែជាង ៣ ដុល្លារ ប្រថុយដឹកក្រពើរស់ ដឹកសុខៗក្រពើរើរហែកបាវតាមផ្លូវ ភ័យបះសក់

ថ្មីទៀតហើយ! ខឹងសង្សារទូរស័ព្ទមិនចូល ស្ទុះឡើងបង្គោលភ្លើងកាត់ផ្ដាច់ចរន្តឱ្យដាច់ភ្លើងប្រើប្រាស់ពេញមួយភូមិ

ការប្តីជាគ្រូពេទ្យ ដល់យប់ផ្សំដំណេកកូនកំលោះពាក់ស្រោមដៃពេទ្យដេក អត់ហ៊ានប៉ះប្រពន្ធផ្ទាល់ ខ្លាចឆ្លងមេរោគ

នៅថៃធ្វើអីក៏ខុសគេ! សត្វស្លូតៗមិនចិញ្ចឹម ទៅចិញ្ចឹមតោ មានអីវារួចចេញពីទ្រុង ដេ-ញ-ខាំអ្នកភូមិផ្អើលប៊ិះបង្កគ្រោះធំ

អស់ស្ទះ! បុរសជនជាតិចិនម្នាក់ មើលរឿងកូនជ្រូកជប៉ុន ៤៥០០ រឿង រហូតចេះភាសាឡើងស្ទាត់ ប្រឡងជាប់ Proficiency Test ដោយមិនបាច់រៀន

ខ្មែរមានបាយស្រូបទឹក ឥលូវនៅកូរ៉េ យុវវ័យ Gen Z កំពុងនិយម ញ៉ាំបាយស្រូបជាមួយកាហ្វេ

ករណីថ្មីចែសនៅតួកគី! ប្ដីប្រពន្ធលែងលះគ្នា ខាងស្រីទាមទារឱ្យអតីតប្ដី បង់ថ្លៃអាហារកិច្ចចិញ្ចឹមឆ្មា ខ្ទង់ជិត ១០០ ដុល្លាររាល់ខែ

កន្លែងហាត់ប្រាណមួយនៅចិន បើកប្រកួតសម្រកគីឡូ អ្នកណាស្រកបាន ៥០ គីឡូក្នុងពេល ៣ ខែ​ ឱ្យរង្វាន់ឡានទំនើប Porsche មួយគ្រឿងភ្លាម

ស្វែងរកព័ត៌មាន​ ឬវីដេអូ