ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

Share This

ស្ថិតនៅលើព្រៃភ្នំពណ៌ខៀវស្រងាត់នារដ្ឋ Cross River ភាគអាគ្នេយ៍ប្រទេសនីហ្សេរីយ៉ា ភូមិ Ubang គឺជាភូមិមួយដែលល្បីល្បាញរឿងវប្បធម៌ភាសាដ៏ប្លែកទាក់ទាញខុសពីបណ្ដាភូមិស្រុកនានាលើពិភពលោក ដោយនៅទីនោះ មនុស្សប្រុស និង មនុស្សស្រីធំធាត់ឡើងជាមួយនឹងការប្រើប្រាស់ពាក្យពេចន៍ ២ ភាសាផ្សេងពីគ្នា។

ជាក់ស្ដែង ចំពោះមនុស្សពេញវ័យ បើទោះជាភាសាខុសគ្នាប៉ុន្តែពួកគេនៅតែស្ដាប់គ្នាយល់។ ឧទាហរណ៍ មនុស្សស្រីហៅសំពត់ថា «kaket» តែមនុស្សប្រុសហៅថា «nki», ស្បែកជើង សម្រាប់មនុស្សស្រីហៅថា «abuo» តែប្រុសៗវិញហៅថា «okpok»។ ក្នុងភូមិ Ubang ភាសាប្រើប្រាស់គឺមិនមែនសម្រាប់តែទំនាក់ទំនងគ្នាតែមួយមុខនោះទេ ប៉ុន្តែវាក៏ជាការបែងចែកយ៉ាងច្បាស់ពីភេទនៅក្នុងវប្បធម៌ក្នុងតំបន់ផងដែរ។

ពលរដ្ឋរស់នៅក្នុងភូមិនោះជឿថា មនុស្សស្រីគឺមកពីភពសុក្រ ឯមនុស្សប្រុសគឺមកពីភពអង្គារ ដូច្នេះហើយទើបពួកគេមានការប្រើប្រាស់ភាសាខុសគ្នាបែបនេះ។ យ៉ាងណាមិញ មកទល់ពេលនេះគឺមិនមាននរណាម្នាក់ដឹងច្បាស់ឡើយថាទំនៀមទម្លាប់នៃការប្រើប្រាស់ភាសា ២ ផ្សេងគ្នារវាងមនុស្សប្រុស និង មនុស្សស្រីក្នុងភូមិ Ubang នេះកកើតឡើងតាំងពីពេលណា ឬមូលហេតុអ្វីបានជាតម្រូវឱ្យប្រើប្រាស់បែបនេះ។

តាមការស្រាវជ្រាវមួយចំនួនបានលើកឡើងផ្សេងគ្នាជុំវិញដើមកំណើតនៃការបែងចែកភាសាតាមភេទក្នុងភូមិមួយនេះ ដោយសម្មតិកម្មឃើញទូទៅជាងគេគឺលើកឡើងថាពាក់ព័ន្ធនឹងកត្តាជំនឿសាសនា។ ពលរដ្ឋក្នុងភូមិ Ubang ជឿថាព្រះបង្កើត Adam និង Eves ឡើងជាមនុស្សដំបូងក្នុងភូមិនេះ និង ឱ្យពួកគេនិយាយភាសា ២ ផ្សេងគ្នា។ ដើមឡើយ ព្រះមានបំណងចង់ឱ្យមនុស្សម្នាក់ៗលើពិភពលោកមានភាសា ២ ផ្សេងគ្នា ប៉ុន្តែដោយគិតថាចំនួនភាសាគឺមិនគ្រប់គ្រាន់ក្នុងការបែងចែកឱ្យស្មើគ្នា ទើបនេះជាអំណោយដ៏ពិសេសមួយផ្ដល់ឱ្យតែភូមិ Ubang ប៉ុណ្ណោះ ធ្វើឱ្យភូមិនេះមានភាពកម្រទាក់ទាញខុសពីសហគមន៍ដទៃផ្សេងទៀតលើពិភពលោក។

ងាកមកបរិបទនៃសកលភាវូបនីយកម្ម មនុស្សជាច្រើនគឺបារម្ភថាវប្បធម៌ ២ ភាសានៃភូមិ Ubang គឺមានហានិភ័យនឹងបាត់បង់ទៅជារៀងរហូត ខណៈយុវវ័យក្មេងៗក្នុងសហគមន៍គឺមានការកើនឡើងក្នុងការប្រើប្រាស់ភាសាលាយឡំនឹងភាសាអង់គ្លេសក្នុងការនិយាយគ្នាប្រចាំថ្ងៃ។ ដើម្បីរក្សាតម្លៃនៃការប្រើប្រាស់ភាសាដ៏ទាក់ទាញនេះ គ្រូបង្រៀនជាច្រើននៅ Ubang បានអំពាវនាវឱ្យដាក់ចេញនូវដំណោះស្រាយជាច្រើនដូចជាការបោះពុម្ពសៀវភៅនៅ Ubang រួមទាំងមានចេញជាប្រលោមលោក និង ខ្សែភាពយន្តជាដើម៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្ដីសុខពេញទី! ឆាឆា និង មិត្តប្រុស រើសពេលាល្អភ្ជាប់ពាក្យ ចំថ្ងៃឡើងផ្ទះថ្មី ក្រោមការដឹងឮពីចាស់ទុំទាំងសងខាង

ច្បាស់ៗ! ៤ ចំណុច នៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

(វីដេអូ) ទៅដល់ណាក៏មិនភ្លេចផ្សាយពីវប្បធម៌ខ្មែរ! ទេព បូព្រឹក្ស តែងមុខលាបខ្លួនសទ្រង់គ្រឿងជានារីរបាំព្រះរាជទ្រព្យទម្រង់ ១០០ ឆ្នាំ ថតលើទឹកដីអង្គរ

កម្ពុជាជាប់ឈ្មោះក្នុង Top10 មាន sugar daddy ច្រើនជាងគេបំផុតនៃបញ្ជីប្រទេសនៅអាស៊ី លេខ ១ បានទៅលើប្រទេសនេះ

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

ព័ត៌មានបន្ថែម

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

ខូចចិត្តនឹងសម្រស់ពីកំណើត នារីកូរ៉េម្នាក់ជះលុយជិត ២០ ម៉ឺនដុល្លារកែសម្ផស្សជាង ៤០០ ដង រហូតពេទ្យអង្វរឱ្យឈប់កែថែម

ស្វែងរកព័ត៌មាន​ ឬវីដេអូ