រឿងជំងឺកំពុងដោះស្រាយ ឥលូវក្រុងបាងកក ប្រទេសថៃ ប្រឈមនឹងគ្រោះទឹកជំនន់ ខណៈទឹកទន្លេចៅប្រាយ៉ាហក់ឡើងខ្លាំង

Share This

នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ សារព័ត៌មានថៃ Bangkok Post បានចេញផ្សាយថា ទីក្រុងបាងកក កំពុងស្ថិតក្រោមការតាមដាន និង ប្រុងប្រយ័ត្នខ្ពស់ពីការកើតមានគ្រោះទឹកជំនន់ ខណៈកម្រិតទឹកសមុទ្រហក់ឡើងខ្ពស់គំរាមកំហែងដល់តំបន់ទំនាបនៅតាមបណ្ដោយទន្លេចៅប្រាយ៉ា។

រដ្ឋបាលក្រុងបាងកក កំពុងសម្របសម្រួលជាមួយនឹងខាងនាយកដ្ឋានធារាសាស្ត្រ នាយកដ្ឋានជលសាស្ត្រ កងទ័ពជើងទឹកថៃ ក៏ដូចជាទីភ្នាក់ងារដទៃផ្សេងទៀត ដើម្បីពិនិត្យតាមដានស្ថានការណ៍យ៉ាងជិតដិត និង ដាក់ចេញការប្រកាសអាសន្នប្រសិនបើដល់ពេលវេលាចាំបាច់ នេះបើតាមការលើកឡើងពីប្រធាននាយកដ្ឋានលូ និង ប្រព័ន្ធលូប្រចាំប្រទេសថៃ Jessada Chandraprabha។

កម្រិតទឹកហក់ឡើងខ្ពស់ បូករួមនឹងការជ្រៀតចូលនៃទឹកប្រៃចូលក្នុងទន្លេចៅប្រាយ៉ា បានជំរុញឱ្យបានការត្រួតពិនិត្យជញ្ជាំងការពារទឹកជំនន់ និង ហេដ្ឋារចនាសម្ព័ន្ធលូនានាជាប្រចាំនៅតាមទន្លេចៅប្រាយ៉ា ក៏ដូចជាតាមប្រឡាយតភ្ជាប់មួយចំនួនដូចជា ប្រឡាយ Khlong Bangkok Noi, Khlong Mahasawt និង Khlong Phrakhanong ផងដែរ។

ជាមួយគ្នានោះដែរ ខាងនាយកដ្ឋានឧតុនិយមប្រចាំប្រទេសថៃ ក៏បានចេញការព្រមានពីស្ថានភាពភ្លៀងធ្លាក់ខ្លាំងដែលនឹងបន្តកើតមានឡើងនៅភាគខាងជើងចាប់ពីថ្ងៃនេះ ដោយសារតែការឆ្លងកាត់នៃខ្យល់មូសុងដែលបង្កើនឱ្យមានហានិភ័យនៃគ្រោះទឹកជំនន់ និង ការរអិលបាក់ដី។ យ៉ាងណាមិញ ខាងនាយកដ្ឋានបានបញ្ជាក់ដែរថា ភ្លៀងធ្លាក់អាចនឹងថមថយទៅវិញចាប់ពីថ្ងៃស្អែករហូតដល់ថ្ងៃពុធសប្ដាហ៍ក្រោយ ប៉ុន្តែនៅតាមតំបន់ខ្លះក៏អាចនៅមានភ្លៀងធ្លាក់ខ្លាំងដដែល៕

ប្រភព៖ Bangkok Post

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ផ្ទេរមកុដបាន ១ ថ្ងៃ MTC 2024 គុណ កន្និកា ផ្ដាំពាក្យក្នុងចិត្តមួយទៅអ្នកគាំទ្រ

មហិច្ឆតាខ្ពស់! អាយុ ២០ ឆ្នាំ បង្កើតប្រទេស ប្រកាសឯករាជ្យដោយខ្លួនឯង ក្លាយជាប្រធានាធិបតីវ័យក្មេង គ្រប់គ្រងប្រជាជនជិត ៤០០ នាក់

ធ្វើ Fan Meeting ហើយ ពេជ្រ សូលីកា ឡើងទៅអឺរ៉ុបស្ងាត់ៗ ចាយជីវិត Single យ៉ាងរីករាយ

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

ព័ត៌មានបន្ថែម

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

រ៉ូបូតដណ្ដើមការងារបណ្ដើរៗហើយ! ក្រុមហ៊ុនជើងហោះហើរមួយ យកមនុស្សយន្តធ្វើជាបុគ្គលិកបម្រើការលើយន្តហោះដំបូងគេ

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ស្វែងរកព័ត៌មាន​ ឬវីដេអូ