ប្រុសៗគួរគិតឡើងវិញ! អ្នកជំនាញថា ប្រុសៗគួរតែអង្គុយនោម ប្រសើរជាងឈរនោម ព្រោះជួយសម្រួលបញ្ហាសុខភាពច្រើ

Share This

អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ បានលើកឡើងថា ការអង្គុយនោម គឺជួយបន្ធូរសាច់ដុំអាងត្រគាក ជួយលើបញ្ហារីកធំនៃក្រពេញប្រូស្តាត និង កាត់បន្ថយហានិភ័យនៃអនាម័យមិនល្អបាន។ លោក Gerald Collins អ្នកជំនាញផ្នែក urologist ប្រចាំមន្ទីរពេទ្យ Alexandra នៅចក្រភពអង់គ្លេស បាននិយាយថា ការនោមអង្គុយគឺជួយឱ្យបុរសៗអាចនោមបានល្អ ព្រោះតែវាជួយបន្ធូរសាច់ដុំអាងត្រគាក និង ឆ្អឹងខ្នង ជួយឱ្យដំណើរការបញ្ចេញចោលមានភាពងាយស្រួល រលូនល្អ។

តាមរបាយការណ៍ស្រាវជ្រាវរបស់ YouGov ក្នុងឆ្នាំ ២០២៣ ដែលផ្នែកលើការវាយតម្លៃបុរសៗនៅ ១៣ ប្រទេស បានរកឃើញថា ៤០% នៃបុរសៗក្នុងប្រទេសអាល្លឺម៉ង់ និង ១០% ប្រុសៗអាមេរិក មានទម្លាប់អង្គុយនោម។ តាមលោក Collins ដដែលបានបន្ថែមឱ្យដឹងទៀតថា ការអង្គុយនោម គឺជួយជាពិសេសសម្រាប់មនុស្សប្រុសវ័យចំណាស់ ឬអ្នកដែលមានក្រពេញប្រូស្តាតរីកធំ ព្រោះថាវាជួយសម្រួលដំណើរការបញ្ចេញចោល។ ជាមួយគ្នានោះ បើតាមការស្រាវជ្រាវពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Leiden University Medical Center នៅប្រទេសហូរឡង់ ឯណោះវិញ ក៏បង្ហាញឱ្យឃើញដែរថា ការអង្គុយចុះហើយនោមគឺជួយឱ្យនោមមកអស់ៗ និង បានលឿនជាងការឈរនោម។

យ៉ាងណាមិញ ការវាយតម្លៃខាងលើនេះក៏បានបង្ហាញដែរថា មនុស្សប្រុសវ័យចំណាស់ភាគច្រើនគឺមិនគាំទ្រទម្លាប់អង្គុយនោមដូចប្រុសៗក្មេងៗឡើយ ដោយសារពួកគេគិតថាការឈរនោមគឺបង្ហាញភាពជាបុរសពិតៗ។ ជាក់ស្ដែង នៅអាមេរិក មនុស្សប្រុសអាយុលើស ៥៥ ឆ្នាំ ចំនួន ៣៥% បាននិយាយថា ពួកគេគឺមិនដែលនោមអង្គុយឡើយ ខណៈយុវជនអាយុចន្លោះ ១៨ ទៅ ២៤ ឆ្នាំ គិតបែបនេះត្រឹម ២១%។

ដោយឡែក នៅអាល្លឺម៉ង់វិញ កាលពីមុន ការនោមអង្គុយគឺត្រូវគេចំអន់ថាជាមនុស្សប្រុសទន់ខ្សោយ ប៉ុន្តែនៅទសវត្សរ៍ថ្មីៗនេះ ផ្នត់គំនិតរបស់ពួកគេត្រូវបានផ្លាស់ប្ដូរ ដោយបន្ទប់ទឹកសាធារណៈជាច្រើនគឺបានលើកស្លាកស្នើឱ្យបុរសៗកុំឈរនោម ដើម្បីរក្សាអនាម័យឱ្យបានល្អ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) ភិន សុដាលីស តារាស្រីកម្ពុជាមុនគេ មានឱកាសបានដើរទស្សនាក្រុមហ៊ុនយក្ស Meta នៅអាមេរិក

ចូលខែថ្មីបាន ៣ ថ្ងៃ ពេជ្រ វត្ដីសារ៉ាវឌ្ឍី ត្រូវមហាជនរិះគន់ដូចព្យុះ ក្រោយបង្ហោះរូបរោ-ល//រ-ាលស៊ីអារម្មណ៍អបអរថ្ងៃខួបកំណើត

ការងារសិល្បៈមមាញឹកយ៉ាងណា ក៏ សាន្ត កុសុមៈ ឆ្លៀតរៀនទាល់តែបញ្ចប់ការសិក្សា ទទួលបានសញ្ញាបត្រជំនាញមួយយ៉ាងជោគជ័យ

មានគ្រប់សព្វ! ប្រពន្ធឆ្លងទន្លេ ប្ដីដាច់របបយូរពេក ទៅលួចលាក់ហូបចុកជាមួយឪពុកក្មេកដល់ទៅ ៣ ដង

នៅកោះកុង ចាប់បានទូកមួយគ្រឿង តាមសមុទ្រចេញពីថៃ រកឃើញកញ្ឆាក្រៀមជាង ៦១ គីឡូក្រាម និង សារធាតុផ្សំជាង ៥០០ គីឡូក្រាម

ព័ត៌មានបន្ថែម

មានគ្រប់សព្វ! ប្រពន្ធឆ្លងទន្លេ ប្ដីដាច់របបយូរពេក ទៅលួចលាក់ហូបចុកជាមួយឪពុកក្មេកដល់ទៅ ៣ ដង

នៅកោះកុង ចាប់បានទូកមួយគ្រឿង តាមសមុទ្រចេញពីថៃ រកឃើញកញ្ឆាក្រៀមជាង ៦១ គីឡូក្រាម និង សារធាតុផ្សំជាង ៥០០ គីឡូក្រាម

ក្មេងតូចម្នាក់មកពីបាត់ដំបង កើតមកមានដៃ ៤ ជើង ៤ ត្រូវក្រុមគ្រូពេទ្យវះកាត់ ៤ លើកដោយជោគជ័យ ត្រលប់មកលូតលាត់ប្រក្រតីវិញដូចក្មេងដទៃ

បរទេសឃើញបាក់មុខមួយទំហឹង! បុគ្គលិក ៤ នាក់ក្នុងផ្សារទំនើបមួយនៅបាងកក ព្រួតគ្នាវា-/យភ្ញៀវឡើងចាស់ដៃ ត្រូវគេលួចថតបានយកទៅបង្ហោះព្រាត

ដើមអំពិលអាយុជាង ១០០ ឆ្នាំនៅខេត្តអយុធ្យា ត្រូវព្យុះបោក​បក់​ឱ្យ​រលំ​សង្កត់​លើផ្ទះពលរដ្ឋមួយខ្នង បង្កឱ្យរបួសមួយគ្រួសារ

អ្នកមានបញ្ហាត្រចៀក ច្រមុះ បំពង់ក! ឆាប់ៗនេះនៅពេទ្យគៀនឃ្លាំង មានពេទ្យមកពីបារាំង ផ្តល់ជូនការពិនិត្យព្យាបាល និង វះកាត់គ្រប់វ័យ

អាយុទើប ២០ ឆ្នាំខូចចិត្តរឿងស្នេហា តេប្រាប់អ្នកផ្ទះ តែក្រុមគ្រួសារមិនលើកទឹកចិត្ត បែរជាស្ដីបន្ទោសថែម ក៏សម្រេចចិត្តគិតខ្លី តែមិនបានសម្រេច

ក្ដៅៗ! អាល្លឺម៉ង់ បិទព្រលានយន្តហោះមួយនៅទីក្រុង Munich ភ្លាមៗ បង្កឱ្យមានការចលាចល ក្រោយពីប្រទះឃើញដ្រូនចម្លែកមួយហោះក្រឡឹងក្បែរនោះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ