តា Nawat ក្រពុលមុខខ្លាំង បង្ហោះរូបរាងនាង Rachel Gupta លើ IG ឥលូវផ្ទុះការរិះគន់ពីអ្នកគាំទ្របវរកញ្ញាដូចព្យុះ

Share This

ជាការពិតណាស់ រឿងរ៉ាវប៉ះទង្គិចគ្នារវាងលោក Nawat និង បវរកញ្ញាឥណ្ឌា នាង Rachel Gupta នៅតែជាប្រធានបទក្ដៅគគុកនៅឡើយនៅតាមបណ្ដាញសង្គម។

បើទោះជាករណីមួយនេះនៅមិនទាន់ដោះស្រាយដោយសន្តិវិធីជាមួយគ្នាក៏ពិតមែន ប៉ុន្តែទាំងសងខាងគឺបានចេញមុខបកស្រាយ និង បង្ហាញភស្តុតាងរៀងៗខ្លួន។ ជាក់ស្ដែងខាងនាង Rachel បានចេញមុខធ្វើវីដេអូរយៈពេលជិត ១ ម៉ោង បកអាក្រាតខ្ទេចខ្ទីពីខាងស្ថាប័ន MGI ខណៈលោក Nawat បានចេញមកបង្ហោះភស្តុតាងលើ Story IG ពាក់ព័ន្ធនឹងការធ្វើខុសច្បាប់ក្រុមហ៊ុនពីសំណាក់នាង Rachel។

យ៉ាងណាមិញ ការចេញមកបកអាក្រាតនាង Rachel ពីសំណាក់លោក Nawat លើ IG គឺបានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនផ្ទុះការមិនពេញចិត្តជាខ្លាំង ដោយមនុស្សជាច្រើនលើកឡើងថាទង្វើរបស់លោក Nawat គឺមិនសមជាប្រធាននៃកម្មវិធីបវរកញ្ញាទាល់តែសោះ។

កាលពីថ្មីៗកន្លងទៅ លោក Nawat បានធ្វើការចោទនាង Rachel ថាមិនគោរពតាមច្បាប់របស់ស្ថាប័ន MGI ដោយលួចទៅវះកាត់កែកុនដើមទ្រូង និង ទទួលកុងត្រាការងារដោយគ្មានការយល់ព្រមពីលោក។

ដើម្បីបញ្ជាក់ការលើកឡើងរបស់ខ្លួនឯងឱ្យកាន់តែច្បាស់ លោក Nawat បានធ្វើកាបង្ហោះរូបរបស់នាង Rachel អំឡុងពេលប្រកួតកម្មវិធី MGI 2024 មកធៀបនឹងរូបនាងបច្ចុប្បន្ននេះ ដើម្បីបញ្ជាក់ថា នាងពិតជាបានកែកុនដើមទ្រូងមែន។

តាមការសរសេររៀបរាប់លើរូប លោក Nawat បានបញ្ជាក់ថា ៖ «នាងបានទៅវះកាត់កែកុនដើមទ្រូងដោយខ្លួនឯង តែពេលខាងស្ថាប័នសួរទៅ នាងនិយាយថា វាប្រែប្រួលដោយសារនាងញ៉ាំប្រូតេអ៊ីនច្រើនពេក»

ការចោទប្រកាន់មួយទៀត លោក Nawat ថានាង Rachel បានទាក់ទងខាងពេទ្យកែសម្ផស្សរបស់កូរ៉េ (ពេទ្យ sponsored ឱ្យ MGI top 10) ដោយខ្លួនឯង ដោយនិយាយថាចង់នាំម្ដាយទៅកែច្រមុះ និង ចង់ធ្វើដោយ free free។ លោក Nawat ក៏បានបង្ហោះរូបនាង Rachel និង ម្ដាយ ទាំងមុខបិទបង់ក្រោយវះកាត់រួចនៅកូរ៉េ យកមកធ្វើជាភស្តុតាងទៀត។

ទង្វើរបស់លោក Nawat ទាំងនេះហើយ បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាជាច្រើននាំគ្នាមិនពេញចិត្ត និង រិះគន់យ៉ាងចាស់ដៃ ដោយពួកគេលើកឡើងថា លោក Nawat បានព្យាយាមមាក់ងាយរូបរាងកាយរបស់នាង Rachel ដើម្បីធ្វើឱ្យនាងខូចឈ្មោះ ក្រោយប្រកាសដកមកុដចេញពីនាងរួចមក៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ផ្ទេរមកុដបាន ១ ថ្ងៃ MTC 2024 គុណ កន្និកា ផ្ដាំពាក្យក្នុងចិត្តមួយទៅអ្នកគាំទ្រ

មហិច្ឆតាខ្ពស់! អាយុ ២០ ឆ្នាំ បង្កើតប្រទេស ប្រកាសឯករាជ្យដោយខ្លួនឯង ក្លាយជាប្រធានាធិបតីវ័យក្មេង គ្រប់គ្រងប្រជាជនជិត ៤០០ នាក់

ធ្វើ Fan Meeting ហើយ ពេជ្រ សូលីកា ឡើងទៅអឺរ៉ុបស្ងាត់ៗ ចាយជីវិត Single យ៉ាងរីករាយ

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

ព័ត៌មានបន្ថែម

ផ្ទេរមកុដបាន ១ ថ្ងៃ MTC 2024 គុណ កន្និកា ផ្ដាំពាក្យក្នុងចិត្តមួយទៅអ្នកគាំទ្រ

ធ្វើ Fan Meeting ហើយ ពេជ្រ សូលីកា ឡើងទៅអឺរ៉ុបស្ងាត់ៗ ចាយជីវិត Single យ៉ាងរីករាយ

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

ផ្ទុះល្បីខ្លាំងមិនសាប ឥលូវលេចឮថា តុក្កតា Labubu ជិតផលិតជាសាច់រឿងបញ្ចាំងដាក់រោងកុនទៀត

ថៃមិនដឹងក្បាលកន្ទុយ បង្ហោះមិនខ្មាសថាឈុតតំណាងជាតិខ្មែរ ដែល ហ្វីយ៉ាតា ត្រៀមបង្ហាញថ្ងៃស្អែក គឺប្រឡាយកាត់ពីឈុតថៃ

ឆេង ប្រសិទ្ធ ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗ ពីកុមារាតូចច្រមក់ក្លាយជាកំលោះសង្ហា ក្រោយស្ងប់ស្ងាត់មួយរយៈ

មុខឡើងកំប្លង់ៗ! ទីបំផុត តារាកំប្លែង ខ្ញុង សម្រាលបានកូនស្រីដ៏ឃ្យូត ប្រកបដោយសុវត្ថិភាពទាំងម្ដាយ និង កូន

មួយឈុតៗចេញមកមិនឱ្យខកចិត្ត! ឱក សុគន្ធកញ្ញា បង្ហាញខ្លួនក្នុងឈុត ២ នេះ ច្នៃដោយជាងល្បីក្នុងស្រុក កំពុងផ្ទុះសរសើរខ្លាំង

ស្វែងរកព័ត៌មាន​ ឬវីដេអូ