អ្នកស្រឡាញ់ពណ៌ចម្រុះត្រូវម៉ាច់! តំបន់ទេសចរណ៍ ៨ កន្លែងលើពិភពលោក មានពណ៌ចម្រុះស្អាត់ខ្លាំង

Share This

តំបន់​ទេសចរណ៍​នានា​ពាសពេញ​ពិភពលោក តែង​តែ​ទាក់ទាញ​ចិត្ត​ភ្ញៀវ​ទេសចរ​ទៅ​កាន់​កន្លែង​របស់​ខ្លួន​ជាមួយ​នឹង​ទិដ្ឋភាព ឬ​ទេសភាព​ដែល​មាន​ភាព​ពិសេស​ខុស​ប្លែក​ពី​កន្លែង​កម្សាន្ត​ដទៃៗ។ ជាក់​ស្ដែង​ដូច​ជា​តំបន់​ទេសចរណ៍​ទាំង ៨ ខាង​ក្រោម​នេះ សុទ្ធ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជា​ខ្លាំង​ចំពោះ​ទស្សនីយភាព​ដែល​មាន​ពណ៌​ចម្រុះ​ស្រស់​ស្អាត​ប្លែក​របស់​ខ្លួន ។

១. កោះ​ពណ៌​ស្វាយ (Purple Island ប្រទេស​កូរ៉េ​ខាង​ត្បូង)

កោះ​ពណ៌​ស្វាយ​ដ៏​ល្បី​មួយ​នេះ មាន​ទីតាំង​នៅ​ភាគ​និរតី​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ។ ចំណុច​នៃ​ពណ៌​ស្វាយ​ដ៏​ទាក់ទាញ​លើ​កោះ​នេះ ដោយ​សារ​តែ​វា​មាន​ដើម​ផ្កា Lavender ច្រើន​ជាង ៤ ម៉ឺន​ដើម រួម​ទាំង​ផ្កា​ចម្រុះ​ច្រើន​ប្រភេទ​ទៀត ដែល​មាន​ពណ៌​ស្រដៀង​គ្នា​នេះ ។ ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​ឲ្យ​សោភណ្ឌភាព​កោះ​រឹត​តែ​មាន​ភាព​ទាក់ទាញ អ្នក​នោះ​លើ​កោះ​បាន​ធ្វើ​ការ​លាប​ពណ៌​ទៅ​លើ​ផ្ទះ ផ្អាក​សញ្ញា ឡាន និង​ស្ពាន​ជា​ដើម​ជាមួយ​នឹង​ពណ៌​ស្វាយ​ទាំង​អស់ ដែល​មើល​ទៅ​ពិត​ជា​ពោរពេញ​ដោយ​ក្ដី​សុខ​ខ្លាំង​ចំពោះ​អ្នក​ដែល​ចូលចិត្ត​និង​ស្រឡាញ់​ពណ៌​មួយ​នេះ ។

២. បឹង Grand Prismatic Spring នៅ​សហរដ្ឋ​អាមេរិក

Grand Prismatic Spring គឺ​ជា​បឹង​ដ៏​ធំ​បំផុត​មួយ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​មាន​ទីតាំង​នៅ​ឧទ្យាន​ជាតិ Yellowston ។ បឹង​មួយ​នេះ ទទួល​បាន​ការ​ទាក់ទាញ​ខ្លាំង ដោយ​សារ​តែ​វា​មាន​ពណ៌​ចម្រុះ​ជាច្រើន​ដូច​ជា​ពណ៌​ក្រហម ទឹកក្រូច លឿង បៃតង និង​ខៀវ ដែល​មើល​ទៅ​ពិត​ជា​ស្រស់ស្អាត​ខ្លាំង​បំផុត ។

៣. ទីក្រុង Chefchaouen ប្រទេស Morocco

Chefchaouen ស្គាល់​ឈ្មោះ​មួយ​ទៀត​ថា​ជា ទីក្រុង​ខៀវ ដោយ​សារ​តែ​ទេសភាព​ពាសពេញ​ទីក្រុង​មួយ​នេះ​គឺ​គ្រប​ដណ្ដប់​ដោយ​ពណ៌​ខៀវ​ទាំង​ស្រុង ។ ផ្ទះ​នៅ​ក្នុង​ទីក្រុង​ទាំង​អស់ ត្រូវ​បាន​លាប​ពណ៌​ខៀវ ប៉ុន្តែ​នៅ​រក្សា​​ហេដ្ឋារចនាសម្ព័ន្ធ​បែប​បុរាណ​របស់​ខ្លួន ដែល​មើល​ទៅ​ខុស​ប្លែក លេចធ្លោ​បំផុត ។

៤. ភូមិ Cinque Terre ប្រទេស​អ៊ីតាលី

Cinque Terre គឺ​ជា​ដែនដី​ដ៏​ល្បីល្បាញ​មួយ​ប្រចាំ​ប្រទេស​អ៊ីតាលី ដែល​ទទួល​ស្គាល់​ដោយ​អង្គការ UNESCO ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​ឆ្នាំ ១៩៩៧ ។ ភូមិ​ដ៏​ស្រស់ស្អាត​មួយ​នេះ លម្អ​ដោយ​ផ្ទះ​រាប់​រយ​សាងសង់​ជាប់​ៗ​គ្នា ជាមួយ​នឹង​​ការ​លាប​ពណ៌​ផ្ទះ​លេចៗ មើល​ទៅ​ប្រៀប​ដូច​ជា​ផ្ទាំង​រូប​គំនូរ ។

៥. ទន្លេ Cano Cristales ប្រទេស Colombia

ទន្លេ Cano Cristales គឺ​ជា​ទន្លេ​ដែល​មាន​ពណ៌​ចម្រុះ​មួយ មាន​ទីតាំង​នៅ​ឧទ្យាន​ជាតិ Macarena ប្រទេស Colombia ។ ជាមួយ​នឹង​ផ្ទៃ​ទឹក​ថ្លា​ដូច​កញ្ចក់ ឆ្លុះ​ដល់​បាត បង្ហាញ​ពី​ការ​ប្ដូរ​ពណ៌​ចម្រុះ​ខុស​ប្លែកៗ​ពី​គ្នា​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ជា​រៀងរាល់​ឆ្នាំ ។ ទន្លេ​មួយ​នេះ​ដែរ ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «ទន្លេ​ឥន្ធនូ» ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​មក​កម្សាន្ត​ទី​នេះ​រៀងរាល់​ឆ្នាំ ។

៦. ទីក្រុង​ចំណាស់ Bo-Kaap (Cape Town ប្រទេស​អាហ្វ្រិក​ខាង​ត្បូង)

ទីក្រុង​ចំណាស់​ជាមួយ​ផ្ទះ​ថ្ម​ដ៏​ស្រស់​ស្អាត និង​មាន​ពណ៌​ចម្រុះ​ជាច្រើន មាន​ទីតាំង​ស្ថិត​នៅ​កណ្ដាល​ក្រុង Cape Town ។ ស្ថាបត្យកម្ម​នៃ​សំណង់​អគារ​នីមួយៗ​ក្នុង​ទីក្រុង​នេះ មាន​លក្ខណៈ​បុរាណ ប៉ុន្តែ​លេចធ្លោ​ជា​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​ចំពោះ​ភ្ញៀវ​ទេសចរ​តាម​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក ។

៧. ភូមិ Gamcheon ប្រទេស​កូរ៉េ​ខាង​ត្បូង

ភូមិ Gamcheon គឺ​ជា​ភូមិ​បុរាណ​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​ជាមួយ​នឹង​ទស្សនីយភាព​នៃ​កូន​ផ្ទះ​តូចៗ ចម្រុះ​ពណ៌ សាង​សង់​ជាប់ៗ​គ្នា ។ តាម​ប្រជាជន​នៅ​តំបន់​នោះ​បាន​និយាយ​ថា រាល់​រូបភាព និង​ការ​លាប​ពណ៌​ទាំង​អស់​នៅ​ទីនោះ សុទ្ធ​តែ​មាន​អត្ថន័យ​របស់​ពួកគេ​រៀង​ៗ​ខ្លួន ។

៨. រូង​ភ្នំ Batu ប្រទេស​ម៉ាឡេស៊ី

រូង​ភ្នំ Batu គឺ​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​កម្រ​មាន​អ្នក​ទេសចរ​ណា​រំលង​ឡើយ ។ កន្លែង​ទេសចរណ៍​មួយ​នេះ តែង​តែ​ទទួល​បាន​ការ​ចូល​ទស្សនា​ពី​ភ្ញៀវ​ប្រមាណ ៥០០០ នាក់​ជា​រៀង​រាល់​ថ្ងៃ ។ អ្វី​ដែល​ទាក់ទាញ​បំផុត គឺ​កាំ​ជណ្ដើរ​ឥន្ធនូ​ចំនួន ២៧២ កាំ រួម​ជាមួយ​នឹង​រូប​សំណាក​នៃ​ព្រះ​ប្រចាំ​សាសនា​ហិណ្ឌូ ដែល​មាន​ពណ៌​ចម្រុះ​ប្លែក​ដែរ​នោះ ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អ្នកខ្ចីលុយបោកគេច្រើនតែធ្វើស៊ីអ្នកក្បែរខ្លួន ពូកែនិយាយធ្វើឱ្យអាណិត ជៀសវាងចាញ់ល្បួង គួរលេងស្នៀត ៤ នេះវិញ

(វីដេអូ) ធ្លាប់បរាជ័យក៏មិនបោះបង់! ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហើបដំរួយអាចនឹងលេចវត្តមានលើឆាកដណ្ដើមមកុដបវរកញ្ញាម្ដងទៀត

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ