ប្រទេសកូរេខាងជើង បានធ្វើការបើកព្រំដែនក្រុងទទួលភ្ញៀវទេសចរឱ្យចូលកម្សាន្តវិញហើយ ក្រោយក្រុង Pyongyang បិទព្រំដែនលែងទទួលភ្ញៀវទេសចរអស់ ៥ ឆ្នាំ ដោយសារការពារការរាតត្បាតឆ្លងនៃជំងឺកូវីដ-១៩។
គួរឱ្យដឹងថា កាលពីដើមឆ្នាំ ២០២០ កន្លងទៅ ប្រទេសកូរ៉េខាងជើងបានធ្វើការបិទច្រកព្រំដែនដើម្បីការពារការឆ្លងជំងឺកូវីដ។ ក្រោយមកទៀត ប្រទេសនេះក៏បានពង្រឹងការការពារនៅតាមព្រំប្រទល់ខាងជើងជាមួយប្រទេសចិន ដើម្បីបញ្ចៀសកុំឱ្យពលរដ្ឋខ្លួនលួចចូលទៅក្រុងប៉េកាំងដោយខុសច្បាប់បាន។
រហូតមកដល់ឆ្នាំ ២០២៤ កូរ៉េខាងជើងក៏បានអនុញ្ញាតឱ្យអ្នកទេសចររុស្ស៊ីចូលកម្សាន្តក្នុងប្រទេសជាលើកដំបូង តាំងពីការផ្ទុះរាតត្បាតជំងឺសកលកូវីដ-១៩ មក។ យ៉ាងណាមិញ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុមហ៊ុនរៀបចំ Tour ចំនួន ២ ដោយមួយមានទីតាំងនៅចិន និង មួយទៀតនៅអេស្ប៉ាញ បានបញ្ជាក់ថាពួកគេទទួលដំណឹងថាភ្ញៀវទេសចរបរទេសឥលូវអាចទៅកម្សាន្តនៅក្រុង Rason ប្រទេសកូរ៉េខាងជើងបានហើយ។
ទីក្រុងដែលជា zone សេដ្ឋកិច្ចពិសេសមានព្រំប្រទល់ជាប់ចិន និង រុស្ស៊ីនេះ បានបើកទទួលទេសចរនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។ យ៉ាងណាមិញ ក្នុងការទទួលភ្ញៀវទេសចរឱ្យចូលកម្សាន្តក្នុងប្រទេសនេះដែរគឺកូរ៉េខាងជើងនៅកំណត់ចំនួនភ្ញៀវដូចដើម។ តាមអ្នករៀបចំ Tour បានឱ្យដឹងថា ភ្ញៀវមកពីលោកខាងលិចប្រមាណជា ៥ ពាន់នាក់ទៅកម្សាន្តនៅកូរ៉េខាងជើងរាល់ឆ្នាំ ដោយពួកគេភាគច្រើនធ្វើដំណើរតាមយន្តហោះ និង រថភ្លើងពីប្រទេសចិន។
តាមការបញ្ជាក់ពីក្រុមហ៊ុន Koryo Tours ដែលមានទីតាំងនៅប៉េកាំងបានលើកឡើងដែរថា ការបើកទទួលភ្ញៀវទេសចរនេះដែរគឺមានតែក្រុងរៀបរាប់ខាងលើនេះប៉ុណ្ណោះ ចំពោះទីតាំងផ្សេងទៀតនៅតែបិទមិនឱ្យទេសចរចូលកម្សាន្តនោះឡើយ។ បន្ថែមពីនេះ ខាងក្រុមហ៊ុនក៏មិនច្បាស់ថា Tour ប្រភេទណាដែលអនុញ្ញាតឱ្យចូលលេងក្រុង Pyongyang ហើយភ្ញៀវទេសចរចំនួនប៉ុន្មានដែលអាចចូលលេងក្រុង Rason បាននោះ៕