ភ្ញាក់ផ្អើល! តារាម៉ូដែលស្រស់ស្អាតម្នាក់ ត្រូវប៉ូលិសចាប់ខ្លួនពាក់ព័ន្ធករណីឃា-/ តក.ម្មលើមិត្តប្រុស

Share This

តារាទូរទស្សន៍ និង ជាម៉ូដែលស្រីសញ្ជាតិអូស្ត្រាលីម្នាក់ឈ្មោះ Tamika Sueann-Rose Chesser ថ្មីៗកន្លងទៅនេះត្រូវបានប៉ូលិសចាប់ខ្លួនពាក់ព័ន្ធករណីមនុស្ស-ឃាត នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន New York Post។

តាមព័ត៌មានបានឱ្យដឹងថា តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះ រងការចោទប្រកាន់ថាបានសម្លាប់មិត្តប្រុសរបស់ខ្លួនឈ្មោះ Julian Story យ៉ាងព្រៃផ្សៃ ដោយកាត់ក្បាល និង ដុតបំផ្លាញរាងកាយចោល។ រាងកាយដែលបានឆេះមើលលែងយល់របស់ Julian ត្រូវបានរកឃើញនៅក្នុងបន្ទប់ទឹកនៃអាផាតមិនមួយក្នុងក្រុង Port Lincoln ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ ខណៈក្បាលរបស់លោកបានបាត់ចេញពីខ្លួនរកមិនទាន់ឃើញនៅឡើយ។

តាមឯកសាររបស់តុលាការ ម៉ូដែលស្រី Tamika Sueann-Rose Chesser ត្រូវបានគេប្រទះឃើញនៅសួនច្បារខាងក្រោយទីតាំងកើតហេតុ ហើយក៏ត្រូវប៉ូលិសចាប់ខ្លួនភ្លាមៗ និង ចោទប្រកាន់បន្ថែមលើករណៅបំផ្លាញសាកសព និង បង្កហិង្សាលើប៉ូលិស។ ជាមួយគ្នានោះ ប៉ូលិសក៏បានទម្លាយវីដេអូពីកាមេរ៉ាសុវត្ថិភាពនៃស្ត្រីម្នាក់ដែលជឿថាជានាង Tamika Sueann-Rose Chesser បង្ហាញខ្លួនក្រោយកើតហេតុនៅយប់ថ្ងៃទី ១៧ ខែមិថុនា។ ស្ត្រីដែលជឿថាជានាង Tamika នោះស្ថិតក្នុងឈុតពណ៌ខ្មៅ ដើរបណ្ដើរឆ្កែ ៣ ក្បាលនៅតាមផ្លូវ។

គួរឱ្យដឹងថា ក្រោយការចាប់ខ្លួន នាង Tamika គឺមិនអនុញ្ញាតឱ្យមានការធានាឱ្យនៅក្រៅឃុំឡើយ។ ក្នុងការឆ្លើយតបនឹងអ្នកកាសែត បងស្រីរបស់នាងបានទទូចថា៖ «នេះមិនមែនជា Tamika ពិតប្រាកដឡើយ។ នាងកើតមានការប៉ះទង្គិច និង ត្រូវគេធ្វើបាបពេញមួយជីវិតហើយរហូតធ្វើឱ្យនាងឈានដល់ស្ថានភាពផ្លូវចិត្តមិននឹងនរ»។ គួរបញ្ជាក់ថា នាង Tamika Sueann-Rose Chesser នឹងត្រូវឡើងតុលាការក្នុងខែធ្នូ ឆ្នាំ ២០២៥ នេះ៕

ប្រភព៖ Kenh14

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

រំលងជាង ១ ឆ្នាំ! ទីបំផុត រឿងក្តីម្ចាស់ហាងថតរូប Stellar Pictures និង គូដណ្តឹង ទទួលបានយុត្តិធម៌ហើយ

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបហើយ ជុំវិញព័ត៌មាននាយករដ្ឋមន្រ្តីស្តីទីថៃប្រកាសនឹងប្ដឹងសម្តេច និង សម្តេច ហ៊ុន ម៉ាណែត ឱ្យតុលាការថៃកា-ត់ទោ/ស

អាណិតណាស់! យប់ព្រលប់ ប្ដីជិះម៉ូតូដឹកប្រពន្ធពពោះ ២ ខែទៅទិញមីឆា ស្រាប់តែត្រូវចោរ ៤ នាក់ ប្ល-ន់យកម៉ូតូបាត់ នៅម្ដុំក្រាំងពង្រ

ហួសចិត្ត! នាយករដ្ឋមន្រ្តីស្តីទីថៃ ប្រកាសនឹងប្ដឹងសម្តេច ហ៊ុន សែន និង សម្តេច ហ៊ុន ម៉ាណែត ទៅតុលាការថៃឱ្យកាត់ទោស ករណីបង្កឱ្យប្រទេសថៃខូចខាត

ផលិតកម្មបារមី ប្រកាសនឹងចេញសេចក្តីបញ្ជាក់ច្បាស់លាស់ពី វណ្ណដា និង កូកាកូឡា ឆាប់ៗនេះ

ព័ត៌មានបន្ថែម

ផលិតកម្មបារមី ប្រកាសនឹងចេញសេចក្តីបញ្ជាក់ច្បាស់លាស់ពី វណ្ណដា និង កូកាកូឡា ឆាប់ៗនេះ

ឱកាសថ្មី! ដេត ស្រីនាឌ នឹងតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិម្ដងទៀត ក្នុងកម្មវិធី Miss Charm ចុងឆ្នាំនេះ

(វីដេអូ) ប្រឹងរកចំណូលគ្រប់ច្រក! គឹម សីហា ឆ្លៀតពេលចុងសប្តាហ៍ លក់ភេសជ្ជៈបែបឃ្យូតៗនៅ Walk Street

(វីដេអូ) មិនមែនរៀនត្រឹមមួយចេះលំៗទេ! ងិន ម៉ារ៉ាឌី ស្ទាត់ជំនាញលើវិស័យក្រចក ឈ្នះពានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតអន្តរជាតិមួយ

ភ្ញាក់ផ្អើល! បវរកញ្ញាប្រទេសម៉ិកស៊ិកម្នាក់ ត្រូវប៉ូលិសចាប់ខ្លួន និង ប្រឈមជាប់ពន្ធនាគារដល់ ១៥ ឆ្នាំ លើបទល្មើសមួយនេះ

គ្រវាត់ចោលមិនស្ដាយ! ​ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ដោយសារជាបទយកតាមលំនាំថៃ

តារាចម្រៀង Nak Fake ទទូចហៅភរិយាឱ្យត្រលប់មកផ្ទះរស់នៅជុំគ្នាវិញ ខណៈខាងស្រីសម្រេចចិត្តចាកចេញដោយមិនស្ដាយក្រោយ

តារាចម្រៀងរ៉េបនៅហ្គាឡាក់ស៊ី Nak Fake ត្រូវភរិយាប្រកាសបែកគ្នាលែងមានអ្វីពាក់ព័ន្ធ ក្រោយរៀបការជាងកន្លះឆ្នាំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ