ថ្មីៗនេះ មានការផ្ទុះផ្អើលវីដេអូដ៏ចម្លែកមួយកើតមានឡើងនៅព្រលានយន្តហោះអន្តរជាតិ John F. Kennedy នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ដោយមានស្ត្រីម្នាក់ដើរយ៉ាងជឿជាក់ បង្ហាញលិខិតឆ្លងដែនមួយមកពីប្រទេស Torenza ដែលជាប្រទេសមិនមានឈ្មោះ ឬរូបរាងលើផែនដីនៃភពផែនដីយើងឡើយ។
វីដេអូឃ្លីបរបស់ស្ត្រីចម្លែកខាងលើនេះដែរ គឺផ្ទុះផ្អើលខ្លាំងមែនទែនលើបណ្ដាញសង្គម TikTok និង Instagram ដោយមានអ្នកចូលទស្សនារាប់លានដង។ តាមរយៈវីដេអូនោះ បង្ហាញឱ្យឃើញអ្នកទេសចរស្រីម្នាក់ហោះពីទីក្រុងតូក្យូ ប្រទេសជប៉ុន មកកាន់សហរដ្ឋអាមេរិក ដោយអំឡុងពេលឆែកលិខិតឆ្លងដែន រូបគាត់បាននិយាយប្រាប់បុគ្គលិកព្រលានថា គាត់មកពីប្រទេស Torenza ស្ថិតក្នងតំបន់ Caucasus ដែលធ្វើឱ្យខាងបុគ្គលិកព្រលានស្រឡាំងកាំងគ្រប់គ្នា។
យ៉ាងណាមិញ រឿងរ៉ាវដែលកំពុងផ្ទុះផ្អើលខ្លាំងនេះដែរ ទីបំផុតខាងកម្មវិធី Grok របស់លោក Elon Musk បានបញ្ជាក់ច្បាស់ៗថា វីដេអូស្ត្រីសង្ស័យមកពីប្រទេសនៅក្រៅភពនោះ គឺជាវីដេអូបង្កើតឡើងដោយ AI ប៉ុណ្ណោះ ជាការប្រឌិតឡើង មិនមែនពិតប្រាកដនោះឡើយ៕