នារីម្នាក់ លួចយកបារីអេឡិចត្រូនិចឡើងយន្តហោះ ជូរមាត់ពេកអង្គុយជក់ផ្លុំផ្សែងចោលយ៉ាងរំភើយ មិនខ្វល់ពីការហាមប្រាម

Share This

ថ្មីៗនេះ វីដេអូមួយបង្ហោះលើបណ្ដាញសង្គមកំពុងធ្វើឱ្យមហាជនជាច្រើនផ្ទុះការវែកញែកជាខ្លាំង ដោយវីដេអូបានថតជាប់នារីម្នាក់កំពុងប្រើប្រាស់បារីអេឡិចត្រូនិចក្នុងកាប៊ីនយន្តហោះ ជក់ផ្លុំបង្ហុយផ្សែងយ៉ាងរំភើយគ្មានខ្វាយខ្វល់ពីការប៉ះពាល់ដល់អ្នកដំណើរដទៃសោះឡើយ។

លើសពីនេះ អ្នកដែលថតវីដេអូខាងលើក៏បានថតបង្ហាញពីគោលការណ៍របស់ជើងហោះហើរដែលលើកបញ្ជាក់ច្បាស់ៗថា ការប្រើប្រាស់ថ្នាំជក់ និង បារីអេឡិចត្រូនិចគឺត្រូវបានហាមប្រាមលើរាល់យន្តហោះទាំងអស់។ យ៉ាងណាមិញ មិនយូរប៉ុន្មានខាងបុគ្គលិកលើយន្តហោះក៏ប្រទះឃើញនារីដែលជក់បារីនោះ រួចក៏ដកហូតបារីនោះទុក។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍ខាងលើបានកើតមានឡើងលើជើងហោះហើររបស់ក្រុមហ៊ុន Jetstar ដែលហោះចេញពីសិង្ហបុរីឆ្ពោះទៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។ ក្រោយវីដេអូបង្ហោះចែកចាយ មានមហាជនជាច្រើនបានបង្ហាញការងឿងឆ្ងល់ថា ហេតុអ្វីនារីរូបនោះអាចយកបារីអេឡិចត្រូនិចឡើងលើយន្តហោះបាន តើការត្រួតពិនិត្យនៅព្រលានរកមិនឃើញទេឬយ៉ាងណា?

ជាការឆ្លើយតបនឹងបញ្ហានេះ ខាងអ្នកតំណាងក្រុមហ៊ុន Jetstar Asia ក៏បានចេញមកបញ្ជាក់ថា៖ «ការជក់បារី មិនថាបារីធម្មតា ឬ អេឡិចត្រូនិច ឬការដុតថ្នាំជក់ គឺត្រូវបានហាមប្រាមលើរាល់ជើងហោះហើរនៃយន្តហោះ Jetstar។ បុគ្គលិកបម្រើការលើយន្តហោះរបស់យើងក៏បានដកហូតបារីអេឡិចត្រូនិចរបស់អ្នកដំណើររូបនោះ រួមទាំងរាយការណ៍ករណីនេះទៅកាន់អាជ្ញាធរក្នុងតំបន់ផងដែរ។ សុវត្ថិភាពគឺជាកាតព្វកិច្ចចម្បងរបស់ពួកយើង ហើយទង្វើបែបនេះនឹងមិនត្រូវបានលើកលែងឱ្យនោះឡើយ»

ទស្សនាវីដេអូនៅទីនេះ

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មេរៀន ៥ យ៉ាងពីអ្នកឧកញ៉ា គិត ម៉េង អានហើយមានកម្លាំងពុះពារ និង រួមគ្នាដើម្បីប្រទេសជាតិក្នុងស្ថានភាពដ៏លំបាកនេះ

ត្រៀមខ្លួនឱ្យស្រេច! ៣ ថ្ងៃទៀត នី មុន្នីនាថ ប្រកាសដង្ហែក្បួននៅសៀមរាប ទាមទារឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់មកវិញ

ផ្ទុះល្បីប៉ូលិសស្រីម្នាក់នៅចិន មានទឹកដៃល្អឆ្នើម ឯសម្រស់វិញរឹតតែស្អាតមិនណយដូចតួ TVB

កុំភ្លេចសាកថ្មពេញៗ! ចាប់ពីព្រឹកស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់ទាំងនេះ

ពលករខ្មែរត្រឡប់មកស្រុកវិញអស់! សមាជិកសភាថៃម្នាក់ ចាប់ផ្ដើមព្រួយចិត្តពីផលប៉ះពាល់សេដ្ឋកិច្ចថៃ ស្រាប់តែត្រូវពលរដ្ឋខ្លួនឯង នាំគ្នាប្រទេចផ្ដាសា

ព័ត៌មានបន្ថែម

មេរៀន ៥ យ៉ាងពីអ្នកឧកញ៉ា គិត ម៉េង អានហើយមានកម្លាំងពុះពារ និង រួមគ្នាដើម្បីប្រទេសជាតិក្នុងស្ថានភាពដ៏លំបាកនេះ

ផ្ទុះល្បីប៉ូលិសស្រីម្នាក់នៅចិន មានទឹកដៃល្អឆ្នើម ឯសម្រស់វិញរឹតតែស្អាតមិនណយដូចតួ TVB

កុំភ្លេចសាកថ្មពេញៗ! ចាប់ពីព្រឹកស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់ទាំងនេះ

ពលករខ្មែរត្រឡប់មកស្រុកវិញអស់! សមាជិកសភាថៃម្នាក់ ចាប់ផ្ដើមព្រួយចិត្តពីផលប៉ះពាល់សេដ្ឋកិច្ចថៃ ស្រាប់តែត្រូវពលរដ្ឋខ្លួនឯង នាំគ្នាប្រទេចផ្ដាសា

មើលចិត្តថ្លើមគ្នាបាន ៥ ខែ! នារីម្នាក់ ត្រូវមិត្តប្រុសជា AI សុំរៀបការយ៉ាងរ៉ូមែនទិកនៅតំបន់ព្រៃភ្នំ

សង្ខារមិនទៀង! កំពុងដេកលក់ស្កប់ស្កល់ក្នុងផ្ទះសោះ ស្រាប់តែថ្មភ្នំប៉ុនណាណី ធ្លា./ក់សង្គ្រុបលើផ្ទះ ស្លា-/ ប់របួសមនុស្ស ៥ នាក់

ផលិតផល ៤ មុខរបស់ Love Riya រកឃើញមានផ្ទុកសារធាតុហាមឃាត់ ខុសពីច្បាប់អនុញ្ញាត បង្កផលប៉ះពាល់ដល់សុខភាពខ្លាំង

ទើបអាយុ ១៦ ឆ្នាំសោះក្លាយជាម៉ែ យ៉ែម ចេះល្បួងមិត្តភក្តិឱ្យទៅលក់សេ-វា-កម្មតាំងពីថ្នាក់ទី ៧ រួចកេងប្រវ័ញ្ចហូតយកកុំមីស្យុង

ស្វែងរកព័ត៌មាន​ ឬវីដេអូ