ករណីថ្មីមួយទៀតហើយដោយយន្តហោះ JetBlue មួយគ្រឿងបើកធ្លាក់ផ្លូវនៅព្រលានយន្តហោះ Boston សហរដ្ឋអាមេរិក ដោយហេតុការណ៍នេះកើតមានឡើងត្រឹមប៉ុន្មានម៉ោងក្រោយយន្តហោះ India Air ធ្លាក់ឆេះសម្លាប់ជីវិតមនុស្សជាង ២០០ នាក់។
យន្តហោះ JetBlue លេខជើងហោះហើរ ៣១២ បានបើកធ្លាក់ផ្លូវចូលវាលស្មៅនៅព្រលានអន្តរជាតិ Boston Logan រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ ក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់បានចុះទៅដល់ទីតាំងដើម្បីសម្រួលស្ថានការណ៍។
គួរបញ្ជាក់ដែរថា ក្នុងហេតុការណ៍មួយនេះមិនមាននរណាម្នាក់រងរបួសឡើយ ដោយអ្នកដំណើរទាំងអស់ត្រូវបញ្ជូនទៅច្រកក្នុងព្រលានដោយសុវត្ថិភាព៕
ប្រភព៖ Daily Mail