ភ្ញាក់ផ្អើល! DJ សង្ហាម្នាក់នៅថៃប្រទះឃើញស្លា./ ប់ក្នុងព្រៃ សង្ស័យពាក់ព័ន្ធជាមួយសង្សាររបស់បងធំម៉ាហ្វៀ

Share This

បុរសជា DJ ជនជាតិថៃម្នាក់ ត្រូវបានគេប្រទះឃើញសាកសពនៅក្នុងព្រៃនាស្រុក Muang ខេត្ត Kanchanaburi ក្រោយរូបលោកត្រូវបានគេចាប់ខ្លួនយកទៅអស់រយៈពេលប៉ុន្មានថ្ងៃ។ ករណីស្លាប់របស់ DJ រូបនេះដែរ ត្រូវបានគេសង្ស័យថាមានពាក់ព័ន្ធនឹងមិត្តស្រីរបស់បងធំម៉ាហ្វៀម្នាក់។

តាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod English បានឱ្យដឹងថា ជនរងគ្រោះ DJ Tatae បានផ្អើលថាបាត់ខ្លួនកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ដោយតាមរយៈវីដេអូពីកាមេរ៉ាសុវត្ថិភាពបង្ហាញថា រូបលោកត្រូវបានគេចាប់ខ្លួនទៅនៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥។ នៅអំឡុងពេលនោះ DJ Tatae ទើបតែបញ្ចប់ការងារជាមួយអតិថិជនស្រីម្នាក់នៅក្លឹបមួយកន្លែង ហើយក៏ធ្វើដំណើរតាមផ្លូវទៅជួបស្ត្រីម្នាក់ទៀតឈ្មោះ Nittaya។

ពេលនៅតាមផ្លូវនោះ លោកបានទូរស័ព្ទទៅនាង Nittaya ដោយប្រាប់នាងថាឡានរបស់លោកកំពុងមានគេជិះតាម។ ក្រោយមក ក៏ឮសំឡេង DJ Tatae ឈប់ឡាន ហើយត្រូវគេចាប់អូសចេញពីឡានយកទៅបាត់ទៅ។ គួរឱ្យដឹងថា បើតាមការបញ្ជាក់ពីមិត្តស្រីរបស់ DJ Tatae នាងបាននិយាយថា មុនសង្សារនាងត្រូវគេចាប់ខ្លួន នាងធ្លាប់បានព្រមានលោកដែរកុំឱ្យពាក់ព័ន្ធជាមួយនឹងស្ត្រីម្នាក់ឈ្មោះ Nam។ នាងទទូចឱ្យលោកនៅឱ្យឆ្ងាយពីស្ត្រីរូបនោះព្រោះតែនាងមានពាក់ព័ន្ធនឹងបងធំម៉ាហ្វៀជួញដូរគ្រឿងញៀន ហើយ Tatae ក៏ប្រាប់មកនាងវិញដែរថា រូបលោកឈប់ពាក់ព័ន្ធនឹង Nam ហើយ។

មកដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ សាកសពរបស់ DJ Tatae ក៏ត្រូវបានអ្នកស្រុកប្រទះឃើញនៅក្នុងព្រៃដោយមានស្នាមគ្រាប់កាំភ្លើង ២ គ្រាប់បាញ់ចំថ្ងាស។ តាមការរៀបរាប់ មានអ្នកភូមិម្នាក់បានទៅរកផ្សិតក្នុងព្រៃនៅកន្លែងកើតហេតុនោះ ហើយក៏ប្រទះឃើញជើងរបស់ជនរងគ្រោះលានចេញពីគុម្ពោតព្រៃមក។

ភ្លាមៗដោយការភ័យខ្លាច បុរសរូបនោះក៏បានរត់មកផ្ទះវិញដោយគ្មានផ្ដល់ដំណឹងដល់ប៉ូលិសអ្វីឡើយ ប៉ុន្តែដោយសារតែទិដ្ឋភាពសពរបស់ DJ Tatae ដកជាប់ក្នុងខួរក្បាលពេក លោកក៏បានប្រាប់រឿងនេះទៅសាច់ញាតិខ្លួនឱ្យបានដឹង។ ជីដូនរបស់បុរសជាអ្នកភូមិរូបនោះបានដឹងពីព័ត៌មាន DJ Tatae ត្រូវគេចាប់ ទើបគាត់រាយការណ៍ប្រាប់ប៉ូលិសចុះទៅដល់ទីតាំងប្រទះឃើញសពតែម្ដង។

គួរឱ្យដឹងថា តាមសភាពសពដែលប្រទះឃើញ DJ Tatae ត្រូវបានគេសម្លាប់ចោលក្នុងព្រៃនេះមិនក្រោម ៣ ថ្ងៃនោះទេមុនត្រូវគេប្រទះឃើញ។ បច្ចុប្បន្ន ប៉ូលិសបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ហើយ និង កំពុងតែស្វែងរកចាប់ខ្លួនជនសង្ស័យចំនួន ៣ នាក់ផ្សេងទៀត៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ព័ត៌មានបន្ថែម

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

ជាស្ត្រីមានកូនមែន តែបវរកញ្ញាកម្ពុជាមានតំណែងក្នុង MUC 2024 ពីររូបនេះ បានបើកទ្វារឱ្យកម្ពុជាចូល Top លើឆាកអន្តរជាតិ

សម្រស់ដូចរាជធីតាក្សត្រពិតៗ! តារាស្រី ៩ ដួង គ្រងឈុតបុរាណសមឥតទាស់ ដំឡើងដោយ Sool Cool

រៀបការជាង ១ ឆ្នាំ បានកូនម្នាក់ហើយ ភរិយា ជា សុជាតិ ទើបទម្លាយរឿងមួយធ្លាប់និយាយនឹងម្តាយក្មេកកាលគាត់នៅរស់

ផ្ដាច់ខ្លួនពីសិល្បៈយូរឆ្នាំ ស៊ិន ស្រីរ័ត្ន អតីតតួឯកស្រីរឿង «បង្គងវល្លិ៍មាស» សំងំបើកជំនួញជាហាងអាហារ កំពុងកាក់កបខ្លាំង

(វីដេអូ) មួយថ្ងៃ ១០០ រឿង! នៅសុខៗ តា Nawat ហៅប៉ូលិសមួយក្រុមមកទីតាំងសណ្ឋាគារដែលកំពុងដំណើរការប្រកួត MU ផ្អើលបវរកញ្ញាពេញហ្នឹង

ក្លាយជាម្ដាយគេជិត ៣ ខែ កែវ សុបញ្ញា ប្ដូរការរស់នៅសឹង ១៨០ ដឺក្រេ ផ្ទុយស្រឡះពីកាលមិនទាន់មានកូន តែពេញចិត្តនឹងលះបង់

បើកក្បាលប្រកួតបាន ២ ថ្ងៃ កម្មវិធីប្រកួត MU នៅថៃកើតកលិយុគ ក្រោយការប្រទាំងប្រទូស្តរវាងតា Nawat ម្ចាស់ផ្ទះ និង ម្ចាស់ស្ថាប័ន MU

ស្វែងរកព័ត៌មាន​ ឬវីដេអូ