ជាដំណឹងដ៏សោកសៅមួយដោយនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ សម្តេចប៉ាប ហ្វ្រង់ស៊ីស បានយាងចូលទិវង្គតក្នុងព្រះជន្មាយុ ៨៨ ព្រះវស្សា នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
តាមរដ្ឋ Vatican បានបញ្ជាក់ថា សម្តេចប៉ាបបានយាងចូលទិវង្គតក្នុងគេហដ្ឋានរបស់ទ្រង់នៅ Casa Santa Marta ក្រុង Vatican។ គួរឱ្យដឹងថា សម្តេចប៉ាបបានយាងចូលទិវង្គតត្រឹមរយៈពេលមួយថ្ងៃក្រោយសម្តេចបង្ហាញខ្លួនក្នុងរថយន្ត Popemobile និង បើកដង្ហែកាត់ផ្លូវ St. Peter’s Square ខណៈអ្នកធ្វើធម្មយាត្រារាប់សិបពាន់នាក់ប្រមូលផ្ដុំនៅ Vatican ដើម្បីប្រារព្ធពិធីបុណ្យ Easter៕