ថ្លៃតែឡានមែន! ជិះសុទ្ធតែ Porsche តម្លៃរាប់ម៉ឺនដុល្លារ តែចូលការ៉ាស់ចាក់សាំងរួចបើកទៅបាត់ អត់ឱ្យលុយគេ

Share This

ថ្មីៗនេះ វីដេអូមួយបានធ្វើឱ្យអ្នកលេងតាមបណ្ដាញសង្គមនៅក្នុងប្រទេសចិនផ្ទុះការខឹងសម្បាដោយវីដេអូនោះបង្ហាញពីបុគ្គលិកការ៉ាស់សាំងម្នាក់នៅតាមផ្លូវរវាងខេត្ត Hubei និង Shaanxi ត្រូវអ្នកបើកឡានទំនើបម្នាក់ធ្វើបាបដោយឱ្យចាក់សាំងរួចក៏បើកឡានគេចទៅបាត់ដោយមិនឱ្យលុយ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។

តាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញ បុរសម្នាក់ជិះឡានទំនើបម៉ាក Porsche តម្លៃ ៧៥០០០ ដុល្លារ (ឡានគ្មានស្លាកលេខ)។ រូបគេបានចូលទៅចាក់សាំងដោយគិតជាប្រាក់ចំនួន ៥០២.២៩ យ័ន (ប្រមាណ ៦៩ ដុល្លារ)។ នៅពេលនោះដែរ បុគ្គលិកស្រីនៅការ៉ាស់សាំងត្រកូល Song ដែលជាបុគ្គលិកតែម្នាក់ធ្វើការនៅថ្ងៃកើតហេតុនោះ នាងបានទៅបើកគម្របចាក់សាំងនៅពីមុខឡានបុរសនោះរួចចាក់សាំងចូលទាំងមិនទាន់បានគិតលុយ រួចក៏ដើរបន្តទៅចាក់ឱ្យឡានមួយផ្សេងទៀតនៅពីក្រោយឡានបុរសនោះ។ យ៉ាងណាមិញ រូបនាងជួបរឿងភ្ញាក់ផ្អើលខ្លាំង ព្រោះតែបុរសជិះឡាន Porsche នោះបានដើរចូលឡានរួចបើកគេចចេញទៅបាត់ដោយមិនបង់លុយថ្លៃសាំងនោះឡើយ ជាហេតុធ្វើឱ្យនាងត្រូវដកលុយខ្លួនឯងមកបង់ជំនួស។

តាមការបញ្ជាក់ពីខាងបុគ្គលិកការ៉ាស់សាំងបានឱ្យដឹងថា ស្ត្រីខាងលើរកចំណូលបានត្រឹម ២៨០០ យ័ន (៤០០ ដុល្លារ) ប៉ុណ្ណោះកាលពីខែមុន ហើយរូបនាងក៏មានកូនស្រី ២ នាក់ត្រូវរ៉ាប់រងទៀត។ យ៉ាងណាមិញ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ខាងអ្នកគ្រប់គ្រងការ៉ាស់សាំងបានថ្លែងប្រាប់សារព័ត៌មាន Fengmian News ថា ខាងក្រុមហ៊ុនបានសងលុយទៅលោកស្រី Song វិញរួចរាល់ហើយ។ ចំពោះការបង្ហោះវីដេអូលើបណ្ដាញសង្គមនេះដែរ លោកស្រី Song គ្រាន់តែចង់រកមុខបុរសជិះឡានទំនើបនោះ និង ចង់បញ្ចេញកំហឹងរបស់ខ្លួនឯងដែរ។

៤ ថ្ងៃក្រោយមក ខាងប៉ូលិសក៏រកឃើញបុរសខាងលើនៅខេត្ត Shaanxi ដោយរូបគេព្យាយាមគេចពីការពិន័យដោយធ្វើការសុំទោសទៅប៉ូលិស និង វេរលុយសងទៅឱ្យខាងការ៉ាស់សាំងវិញ ប៉ុន្តែប៉ូលិសនៅតែទទូចឱ្យរូបគេចូលខ្លួនមកកាន់ប៉ុស្ដិ៍ដើម្បីធ្វើការដោះស្រាយបន្តតាមច្បាប់៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ភ្ញាក់ផ្អើល! តារារ៉េបអាមេរិក Lil Nas X ម្ចាស់បទ «Old Town Road» ត្រូវប៉ូលិសចាប់ខ្លួន ក្នុងសភាពស្លៀកពាក់មិនសមរម្យ សង្ស័យមកពីលេងថ្នាំជ្រុល

ផ្អើលទាំងព្រឹក! ឆេះកន្លែងចែកចាយអគ្គិសនីខ្នាតធំមួយនៅថៃ ដាច់ភ្លើងអស់មួយក្រុង មន្ទីរពេទ្យកំពុងចលាចលគ្មានភ្លើងប្រើប្រាស់

មិនឈប់ឈរទេ! នៅថៃ ខេត្តជាប់ព្រំដែនម៉ាឡេស៊ី មានករណីឡានដឹកទំនិញជិត ១០ គ្រឿងត្រូវគេលួចដុ.តខ្ទេច តែរកជនបង្កមិនឃើញ

ជួបឬនៅ មេដែលមិនបើកចិត្ត យកគំនិតខ្លួនឯងជាធំ បុគ្គលិកមានអ្វីថ្មីៗក៏មិនហ៊ានបញ្ចេញ យូរៗទៅការងារគ្មានភាពច្នៃប្រឌិត បរិយាកាសក៏ប្រែជាអួអាប់គ្មានរស្មី

គាំទ្រហ្វេហ្សិនក្នុងស្រុក! នេះជាអ្នកច្នៃម៉ូដកូនខ្មែរ បង្កើតប្រ៊េនសម្លៀកបំពាក់ គុណភាព និង ស្តង់ដា មិនចាញ់បរទេស

ព័ត៌មានបន្ថែម

ផ្អើលទាំងព្រឹក! ឆេះកន្លែងចែកចាយអគ្គិសនីខ្នាតធំមួយនៅថៃ ដាច់ភ្លើងអស់មួយក្រុង មន្ទីរពេទ្យកំពុងចលាចលគ្មានភ្លើងប្រើប្រាស់

មិនឈប់ឈរទេ! នៅថៃ ខេត្តជាប់ព្រំដែនម៉ាឡេស៊ី មានករណីឡានដឹកទំនិញជិត ១០ គ្រឿងត្រូវគេលួចដុ.តខ្ទេច តែរកជនបង្កមិនឃើញ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

នៅថៃ! ឡានក្រុងដឹកសិស្ស ៤០ នាក់ទៅទស្សនកិច្ចសិក្សា ចៃដន្យតៃកុងបើកធ្លាក់ផ្លូវ ក្រ-ឡា-ប់បះជើងច្រងាង

អាកាសធាតុប្រែប្រួល! ចាប់ពីថ្ងៃនេះដល់ដាច់ខែ កម្ពុជាទទួលឥទ្ធិពលសម្ពាធទាប បណ្ដាលឱ្យមេឃមានពពកច្រើន និង មានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់

រដ្ឋឱ្យលុយសំណងមួយគំនរមិនព្រមចេញ សុខចិត្តឱ្យគេសង់ផ្លូវល្បឿនលឿនព័ទ្ធផ្ទះ ដល់ឥលូវរើចេញទាំងមិនបានមួយរៀល ព្រោះថ្លង់ខ្លាំងពេករស់នៅមិនបាន

ច្បាស់ការ! នេះជាមូលហេតុ បញ្ជាក់ដោយអ្នកជំនាញ ករណីសត្វស្លាបដែលស្លា/ប់ជាប្រភេទ «ប្រវឹក» និង មិនទាក់ទងនឹងផ្សែងពុលទេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ