ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

Share This

រឿងរ៉ាវរបស់បុរសវ័យ ២៧ ឆ្នាំម្នាក់នៅប្រទេសចិន ថ្មីៗនេះកំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ព្រោះតែរូបគេបានសាងកំហុសមួយអំឡុងពេលហាត់ប្រាណរហូតកើតមានជំងឺក្នុងខ្លួនដក់ថ្នាក់ប៉ះពាល់ដល់ក្រលៀនថែមទៀត។

បុរសខាងលើត្រូវបានស្គាល់ឈ្មោះថា Liu Han អាយុ ២៧ ឆ្នាំ ជាអ្នកខេត្ត Henan ប្រទេសចិន។ Liu ជាមនុស្សស្ងប់ស្ងាត់ ប៉ុន្តែថ្មីៗនេះគេស្រាប់តែចាប់អារម្មណ៍ចង់ហាត់ប្រាណដើម្បីយកសាច់ដុំ។

យ៉ាងណាមិញ ចាប់ផ្ដើមហាត់ប្រាណបានត្រឹម ២ ថ្ងៃ រាងកាយរបស់ Liu ស្រាប់តែកើតមានអាការចម្លែកដូចជានោមមកទឹកនោមឡើងក្រហមក្រម៉ៅ តែយ៉ាងណា លោកមិនបានចាប់អារម្មណ៍ឡើយ ហើយបន្តហាត់ប្រាណតាមធម្មតា។

ដោយឡែក មកដល់ថ្ងៃទី ៤ ទឹកនោមក្រហមក្រម៉ៅនៅតែបន្តមានដដែល ហើយថែមពីនេះលោក Liu ក៏ឈឺចុកចាប់សាច់ដុំខ្លាំងរហូតសឹងកម្រើកខ្លួនមិនបាន ទើបលោកដាច់ចិត្តទៅមន្ទីរពេទ្យទទួលការព្យាបាលបន្ទាន់។

នៅពេទ្យ Liu បានធ្វើតេស្តឈាមហើយរកឃើញថាកម្រិត creatine kinase (CK) គឺហក់ឡើងដល់ 440 000 ក្នុងមួយមីលីលីត្រ ដែលចំនួននេះគឺឡើងខ្ពស់ខ្លាំងជាងធម្មតា។ ក្រៅពីនេះ លោក Liu ក៏រកឃើញកើតមានបញ្ហាស្លាប់សាច់ដុំ (Rhabdomyolysis) និង ខូចក្រលៀនស្រួចស្រាវ ដែលតម្រូវឱ្យលោកត្រូវទទួលការព្យាបាលជាបន្ទាន់។

នៅពេលពិនិត្យមើលប្រវត្តិសុខភាព គ្រូពេទ្យបានរកឃើញថា Liu បានធ្វើលំហាត់ប្រាណខ្លាំងរយៈពេល ៤ ថ្ងៃជាប់គ្នា។ គ្រូពេទ្យបានបញ្ជាក់ដែរថា មនុស្សជាច្រើនដូចជា Liu គឺមានទម្លាប់ទៅធ្វើការហាត់ប្រាណខ្លាំងភ្លាមៗ ដើម្បីឆាប់ស្រកទម្ងន់ ឬ ឡើងសាច់ដុំ តែពួកគេមិនដឹងឡើយថា ការធ្វើលំហាត់ប្រាណបែបនេះគឺអាចបង្កឱ្យស្លាប់សាច់ដុំ និង ឈានដល់ការខូចក្រលៀនបាន៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ