កាលពីវេលាថ្ងៃត្រង់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ មានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា និង បានបង្កការរញ្ជួយដល់ប្រទេសក្បែរខាងរួមមានប្រទេសថៃជាដើម បណ្ដាលឱ្យមានភាពចលាចលមនុស្សរត់ភៀសខ្លួនចេញពីអគារមកពេញតាមដងផ្លូវ និង អគារខ្ពស់ៗមួយចំនួនរងការផ្អៀងប្រេះស្រាំ និង ឈានរហូតដល់ការបាក់រលំក៏មាន។
ជាក់ស្ដែង អគារដែលរលំមានទីតាំងនៅម្ដុំ Chatuchak ក្រុងបាងកក ប្រទេសថៃ បានរលំរាបដល់ដីក្រោយរងការវាយប្រហារដោយគ្រោះរញ្ជួយដី សង្កត់កម្មករអស់ជាច្រើននាក់គួរឱ្យរន្ធត់ជាទីបំផុត។
តាមព័ត៌មានទទួលបានចុងក្រោយពីសារព័ត៌មាន Bangkok Post បានឱ្យដឹងថា គិតមកទល់ពេលនេះ ជនរងគ្រោះដែលបានស្លាប់ក្រោមអគារត្រូវបានរកឃើញ ១០ នាក់ហើយ ខណៈ ១០១ នាក់ផ្សេងទៀតនៅកំពុងបាត់ខ្លួននៅឡើយ។ ជាមួយគ្នានោះដែរ ក្រុមសង្គ្រោះនៅតែស្វះស្វែងដុតដៃដុតជើងស្វែងរកជនរងគ្រោះដែលកប់ក្រោមគំនរអគារបន្ត៕
ប្រភព៖ Bangkok Post