តារាជើងចាស់ TVB ម្នាក់ ទម្លាយទាំងអួលដើម-ក គ្មានចំណូលចិញ្ចឹមជីវិត ក្នុងវ័យ ៦៧ ឆ្នាំ

Share This

ជាការពិតណាស់ មួយរយៈចុងក្រោយនេះសង្កេតឃើញថា តារាល្បីៗនៅហុងកុងជាច្រើនបានជួបប្រទះបញ្ហាលុយកាក់ខ្លាំងរហូតមួយចំនួនងាកទៅធ្វើជាអ្នករត់តាក់ស៊ី ឬរកការងារក្រៅម៉ោងមួយចំនួនផ្សេងទៀតដើម្បីរកប្រាក់មកផ្គត់ផ្គង់ក្រុមគ្រួសារ។

ឥលូវនេះ តារាជើងចាស់ TVB មួយរូបទៀតហើយគឺលោក Henry Lo ក៏បានចេញមកទួញសោកពីផលលំបាករបស់លោកក្នុងការរកប្រាក់ចិញ្ចឹមជីវិតបច្ចុប្បន្ននេះផងដែរ។ តារាសម្ដែងជើងចាស់ Henry Lo ដែលមានឈ្មោះល្បីល្បាញក្នុងនាមជាតួអង្គរងប្រចាំរឿងភាគល្បីៗរបស់ទូរទស្សន៍ TVB ថ្មីៗនេះ បានចេញមកទម្លាយពីបញ្ហាព្រួយបារម្ភរបស់លោកចំពោះប្រាក់ចំណូលដែលមិននឹងនរខ្លួន អំឡុងពេលជួបជាមួយនឹងនាយកប្រតិបត្តិរបស់ទូរទស្សន៍ TVB។

តារាប្រុសវ័យ ៦៧ ឆ្នាំរូបនេះបានរៀបរាប់ថា ការលុបចោលការថតជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានធ្វើឱ្យលោកបាត់បង់ចំណូលជាខ្លាំង។ លោកបានលើកយករឿងមួយមកនិយាយពេលដែលលោកត្រូវបានគេកក់ឱ្យថតរឿងភាគមួយ តែក្រោយមកតំណែងរបស់លោកក៏បានគេកាត់ចេញវិញដោយសារតែស្គ្រីបត្រូវផ្លាស់ប្ដូរ បណ្ដាលឱ្យលោកត្រូវអត់មានការងារធ្វើ។

ក្នុងកិច្ចសម្ភាសមួយជាមួយ HK01 លោក Henry Lo បាននិយាយថា៖ «ខ្ញុំសង្ឃឹមថាខ្ញុំទទួលបានការ treat ដែលយុត្តិធម៌ និង ត្រឹមត្រូវមួយ។ ខ្ញុំយល់ថារាល់ក្រុមហ៊ុនទាំងអស់កំពុងជួបប្រទះការលំបាក តែខ្ញុំក៏ត្រូវការលុយបង់ថ្លៃជួល និង ត្រូវការរស់នៅជីវិតដ៏សាមញ្ញមួយផងដែរ។ អ្នកលាងចានពេញម៉ោងអាចនឹងរកចំណូលបានជាងខ្ញុំផង»

ជាមួយគ្នានោះដែរ លោក Henry ក៏បានទទូចឱ្យខាង TVB គោរពស្ញប់ស្ញែងដល់តារាជើងចាស់ដែលសម្ដែងជាតួអង្គរងពីមុនៗផង។ លោកបានបន្ថែមថា៖ «ពេលដែលពួកគេចេញទៅ ពួកគេទៅបាត់ហើយ។ ប្រសិនបើអ្នកមិនឱ្យតម្លៃពួកគេនោះទេ នោះនឹងលែងមានតទៅទៀតហើយ។ ពេលខ្លះ តារាសម្ដែងក្មេងៗយកមកឱ្យសម្ដែងជាតួអង្គមនុស្សចាស់ អ៊ីចឹងហេតុអីមិនទៅហៅតារាចាស់ៗមកសម្ដែងវិញមក?»

បើទោះជាមានពាក្យទួញសោកមួយចំនួនក៏ពិតមែន ប៉ុន្តែលោក Henry គឺមិនមានគម្រោងចាកចេញពីទូរទស្សន៍ TVB នោះឡើយ ដោយបច្ចុប្បន្នលោកកំពុងចរចាបន្តកុងត្រាថ្មី៕

ប្រភព៖ 8days

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

តាមឱ្យទាន់ត្រេន! សួស វីសារ បង្ហោះសារដឹងកំហុសពីប្រទេសបារាំង ក្រោយផ្ទុះវែកញែករិះគន់ខ្លាំងជុំវិញរឿងចូលញ៉ាំ Pizza

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែបែរជាសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ដោយដូរនឹងគោមួយក្បាល

ព័ត៌មានបន្ថែម

តាមឱ្យទាន់ត្រេន! សួស វីសារ បង្ហោះសារដឹងកំហុសពីប្រទេសបារាំង ក្រោយផ្ទុះវែកញែករិះគន់ខ្លាំងជុំវិញរឿងចូលញ៉ាំ Pizza

ស្រឡាញ់មើលចិត្តគ្នាច្រើនឆ្នាំ! ពេលនេះ អ៊ីវ៉ា និង គូស្នេហ៍ ដឹកដៃគ្នាទៅសំអាងការរើសឈុតត្រៀមថ្ងៃពិសេសហើយ

កន្លងផុតមួយរយៈ ពេជ្រ ចរណៃ បានទៅរកគ្រូមើលផ្លូវងងឹត រកឃើញមូលហេតុស្មានមិនដល់មួយ អាចជាផ្នែកធ្វើឱ្យមានភ្លើងឆេះ

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

(វីដេអូ) ក្ដីស្រមៃមនុស្សស្រីចង់បាន! ពេជ្រ ពិសី ត្រូវគូដណ្ដឹងរៀបចំកម្មពិធី Surprise មួយនៅមាត់សមុទ្រ មុនកាន់ដៃគ្នាចូលរោងការ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

ស្វែងរកព័ត៌មាន​ ឬវីដេអូ