រន្ធ-/ត់! យន្តហោះដឹកអ្នកដំណើរនៅអាមេរិក បុ.កជាមួយឧទ្ធម្ភាគចក្រយោធាលើអាកាស បែកខ្ញែកជា ៣ កំណាត់ ឯមនុស្សទាំងអស់គ្មានសង្ឃឹមរស់

Share This

កាលពីយប់ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) មានហេតុការណ៍ដ៏រន្ធត់មួយបានកើតមានឡើងក្បែរព្រលានយន្តហោះក្រុង Washington សហរដ្ឋអាមេរិក ដោយយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន American Airlines មួយគ្រឿងបានបុកគ្នាពេញទំហឹងជាមួយឧទ្ធម្ភាគចក្រយោធារហូតដាច់ជាកំណាត់ៗធ្លាក់ចូលទៅក្នុងទន្លេនៅក្បែរនោះ។

លោក John Donnelly ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ និង សេវាវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ប្រចាំក្រុង Washington បានថ្លែងបញ្ជាក់កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅថា ក្នុងហេតុការណ៍បុកគ្នារវាងយន្តហោះដឹកអ្នកដំណើរ និង ឧទ្ធម្ភាគចក្រយោធានេះ ពួកគេមិនរំពឹងថានឹងរុករកឃើញអ្នកដែលនៅមានជីវិតនោះឡើយ។

តាមការបញ្ជាក់ពីលោក Donnelly ដដែលបានឱ្យដឹងទៀតថា សាកសពមនុស្ស ២៨ នាក់ត្រូវបានរកឃើញហើយ ដោយក្នុងនោះ ២៧ នាក់ជាអ្នកដំណើរលើយន្តហោះ American Airlines និង ម្នាក់រកឃើញពីឧទ្ធម្ភាគចក្រយោធា Black Hawk។

គួរឱ្យដឹងថា យន្តហោះ American Airlines ដឹកអ្នកដំណើរសរុប ៦៤ នាក់ ខណៈឧទ្ធម្ភាគចក្រយោធាមានមនុស្ស ៣ នាក់។ តាមការរៀបរាប់នៅកន្លែងកើតហេតុ តួយន្តហោះត្រូវបានប្រទះឃើញដាំក្បាលចុះក្រោម និង បែកចេញជា ៣ កំណាត់ធ្លាក់ចូលក្នុងទឹកជម្រៅត្រឹមចង្កេះ។

ចំពោះប្រអប់ខ្មៅយន្តហោះ ខាងក្រុមជ្រមុជទឹកបានរកឃើញហើយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CBS News ហើយបច្ចុប្បន្នខាងក្រុមសង្គ្រោះនៅបន្តរុករកជនរងគ្រោះបន្ថែម ស្របពេលខាងអាជ្ញាធរកំពុងដាក់ការស៊ើបអង្កេតរកមូលហេតុបង្កឱ្យមានការប៉ះទង្គិចគ្នាលើអាកាសនេះ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

មិនស្មានទេថានេះជាអាជីពកម្របំផុត នៅលើពិភពលោកមានមនុស្សធ្វើត្រឹម ៦០០ នាក់ តែប្រាក់ខែវិញអាចធ្វើសេដ្ឋីបាន

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

ព័ត៌មានបន្ថែម

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ