Connect with us

ជីវិត & ការងារ

ថ្មី​ !​ ​ថ្ងៃឈប់​សម្រាក​នៅ​កម្ពុជា​ផ្លាស់ប្ដូរ ហើយ​​ព្រះរាជ​ពិធី​សំខាន់​ ​១​ ​អាច​ត្រូវ​បន្ថយ​ថ្ងៃ​

on

Advertisement

តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ​២៨​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ ២០១៧​ ​បាន​ឱ្យដឹង​ថា​ ​ចាប់ពី​ឆ្នាំ ២០១៨​ ​មន្ត្រី​រាជការ​ ​និយោជិក​ ​កម្មករ​ ​គ្រប់​សហគ្រាស​ ​គ្រឹះស្ថាន​ទាំងអស់​អាច​ឈប់សម្រាក​ថ្ងៃបុណ្យ​សរុប ២៧ ថ្ងៃ​ ​។​ ​ក្រោយមក​ ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃទី​ ​២០​ ​ខែឧសភា​ ​ធ្វើជា​ ​”​ទិវា​ជាតិ​នៃ​ការ​ចងចាំ​”​ ​និង​ ​ជា​ថ្ងៃបុណ្យ​ជាតិ​ផ្លូវការ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​។​ ​ដូច្នេះ​មានន័យថា​ ​កម្ពុជា​ ​មាន​ថ្ងៃឈប់​សម្រាក​ ​២៨​ ​ថ្ងៃ​ ​។​ ​

​ដោយឡែក​នៅក្នុង​វេទិកា​វិស័យ​ឯកជន​ ​និង​ ​រាជរដ្ឋាភិបាល​នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃទី​ ​២៩​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​សម្ដេច​ង​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​បាន​លើកឡើង​ថា​ ​ការ​ឈប់សម្រាក​រយៈពេល​ពី​ ​២៨ ទៅ ៣០ ថ្ងៃនេះ​ ​គឺ​ច្រើនជាង​បណ្តា​ប្រទេស​ដទៃ​ ​ដូច្នេះ​ត្រូវ​កាត់បន្ថយ​ខ្លះ​ ​ដើម្បី​លើកកម្ពស់​ផលិតភាព​ការងារ​ ​។​ ​ក្នុង​នោះចាប់ពីឆ្នាំ ២០២០ ​នឹង​ត្រូវ​កាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ ​៧​ ​ថ្ងៃ​ ​។

​​ការសម្រេច​យក​ ​៧​ ​ថ្ងៃ​មក​ជា​ថ្ងៃ​បំពេញការងារ​ធម្មតា​វិញ​នេះ​ ​នៅ​មិនទាន់​បាន​បញ្ជាក់​ថា​នឹង​យក​ថ្ងៃណា​ខ្លះ​នៅឡើយ​នោះ​ទេ​ ​ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​បង្ហើប​ថា​ ​ថ្ងៃ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ ​ដែល​ធ្លាប់​ឈប់សម្រាក ៣ ថ្ងៃ​ ​នឹង​ត្រូវ​កាត់បន្ថយ​ឲ្យ​នៅសល់​តែ ១ ថ្ងៃ​ប៉ុណ្ណោះ​ ​ឯ ២ ថ្ងៃ​ទៀត​ ​នឹង​ត្រូវ​លុបចោល​ ​៕​

អត្ថបទ ៖ រាជ

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored