ពិតអត់? អ្នកកើតខែមិថុនាល្បីថាពូកែអត់ធ្មត់ ទ្រាំទ្របានសឹងគ្រប់បញ្ហា លើកលែកតែរឿងស្នេហាមួយគឺទ្រង់សាវាបន្តិច
មកដល់ខែមិថុនាដែលជាខែនៃពាក់កណ្ដាលឆ្នាំហើយ រីឯខែមួយនេះក៏សម្បូរទៅដោយបុគ្គលល្បីៗជាច្រើនដែលកើតក្នុងខែនេះ ចំណែកអត្តចរិត ឬ និស្ស័យអ្នកកើតចំខែមិថុនាជាមនុស្សបែបណា មានអ្វីខុសពីប្លែកពីខែផ្សេងៗដែរឬអត់ មកដឹងជាមួយ «ប្រជាប្រិយ» ទាំងអស់គ្នា។
សម្រាប់អ្នកកើតក្នុងខែមិថុនានេះ ជាមនុស្សមានភាពអត់ធ្មត់ខ្លាំងណាស់ ហើយអាចមើលថែខ្លួនឯងបានល្អ បើទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសស្ថានភាពដែលពោរពេញទៅដោយសម្ពាធក៏អាចយកឈ្នះបាន ហើយក៏ជាមនុស្សរហ័សរហួនទៀតផង។
ចំពោះអត្តចរិតវិញ ជាមនុស្សនិយាយត្រង់ ប្រសិនបើគេជ្រើសរើសនិយាយពីរឿងអ្វីមួយហើយពួកគេអាចនឹងធ្វើឱ្យម្ខាងទៀតមានអារម្មណ៍មិនសប្បាយចិត្តចំពោះពាក្យសម្ដីរបស់គេ ហើយរឿងខ្លះពួកគេអាចនឹងប្រើសតិច្រើនជាងអារម្មណ៍ និង កម្លាំង។
បើនិយាយពីរឿងស្នេហាវិញមិនសូវជាស្ងាត់ប៉ុន្មាននោះទេ ព្រោះឧស្សាហ៍មានអ្នកចូលមកស្អំបេះដូង តែអ្នកកើតក្នុងខែមិថុនាបែរជាមិនសូវច្បាស់លាស់ទៅវិញ ពោលគឺរាងសាវាបន្តិច។ ទោះបីពូកែយកចិត្តសង្សារ ឬ មនុស្សដែលស្រឡាញ់ក៏ដោយ អាចថាគេនៅសម្លឹងរកមើលអ្នកផ្សេងដែលល្អជាងហ្នឹង ដូចនេះស្នេហារបស់អ្នកកើតក្នុងខែមិថុនាតែងផ្លាស់ប្ដូរជាញឹកញាប់ ម្យ៉ាងទៀតចិត្តរបស់ពួកគេមិនសូវជាអត់ធ្មត់ក្នុងរឿងនេះប៉ុន្មានទេ៕