អ្នកចូលចិត្តពាក់ពណ៌ខ្មៅៗតិចអត់ដឹង! ទម្លាយអត្តចរិត និង និស្ស័យ មនុស្សចូលចិត្តពាក់ខោអាវតែពណ៌ខ្មៅៗ
ចំណង់ចំណូលចិត្តលើការស្លៀកពាក់ មិនមែនសំខាន់ទៅលើតែម៉ូដ និង ស្ទីលនោះទេ ក្នុងនោះពណ៌ក៏បានចូលរួមចំណែកមួយក្នុងការធ្វើឱ្យការស្លៀកពាក្យរបស់យើងកាន់តែមានភាពទាក់ទាញដែរ លើសពីនេះវាក៏អាចប្រាប់ពីអត្តចរិតនិស្ស័យរបស់យើងបានដូចគ្នាទៀតផង។
ក្នុងនោះ ពណ៌ខោអាវដែលអាចនិយាយបានថាគួរឱ្យចាប់អារម្មណ៍ជាងគេនោះ គឺជាពណ៌ខ្មៅ។ សម្រាប់ពណ៌ខ្មៅនេះ បើនិយាយជាទូទៅទៅគឺជាពណ៌ដែលបង្ហាញពីភាពអាថ៌កំបាំង អំណាច និង ការមានទំនុកចិត្ត។ ជាក់ស្តែងនៅពេលដែលយើងពាក់ខោអាវពណ៌ខ្មៅម្តងៗ វាធ្វើឱ្យយើងមានអារម្មណ៍ថាកាន់តែមានភាពនឹងនរ និង មានទំនុកចិត្តលើខ្លួនលើសមួយកម្រិតគួរឱ្យកត់សម្គាល់។
ទាក់ទងនឹងនេះ មនុស្សដែលចូលចិត្តពាក់ខោអាវពណ៌ខ្មៅជាប្រចាំ ក៏អាចមានអត្តចរិតនិស្ស័យដូចទៅនឹងថាមពលរបស់ពណ៌នេះដូចគ្នាផងដែរ។ ក្នុងនោះ អ្នកដែលចូលចិត្តពាក់ខ្មៅ ភាគច្រើនជាមនុស្សហ្មត់ចត់ មិនសូវរញ៉េរញ៉ៃច្រើនប៉ុន្មាននោះទេ អាចនិយាយបានជាមនុស្សមិនសូវមាត់ក និង មានលោកផ្ទាល់ខ្លួនខ្ពស់។ លើសពីនេះក៏ជាមនុស្សដែលមានភាពទាក់ទាញផងដែរ ព្រមទាំងមានជម្រៅចិត្តជ្រៀលជ្រៅ និង ការយល់ឃើញទៅកាន់បរិស្ថានជុំវិញខ្លួនក្នុងបែបបទគួរឱ្យចាប់អារម្មណ៍តែម្តង៕