ផ្ទុះផ្អើលចចាមអារ៉ាមថា តារាលំដាប់ A លោក Jay Chou ចាញ់ល្បែងបោសគូទខោអស់លុយរាប់រយលានដុល្លារនៅម៉ាកាវ

Share This

កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ នៅលើបណ្ដាញសង្គម Weibo ពាក្យគន្លឹះ «Jay Chou Macau» បានក្លាយជាពាក្យ trend លេខ ១ ដែលមានអ្នករកមើលច្រើនជាងគេ។ ការផ្ទុះផ្អើលលើ Weibo នេះដែរ កើតមានក្រោយចចាមអារ៉ាមមួយបានផ្អើលឡើងថា កំពូលតារាចម្រៀងចិន Jay Chou បានលេងល្បែងនៅម៉ាកាវរហូតចាញ់បោសខោអស់ទ្រព្យរហូតដល់រាប់រយលានដុល្លារ។

ដើមហេតុនៃការផ្ទុះផ្អើលចចាមអារ៉ាមនេះកើតចេញពីសារព័ត៌មានរបស់ប្រទេសចិនមួយដែលបានចេញផ្សាយថា តារាប្រុសល្បីលំដាប់ A ម្នាក់បានចាញ់អស់ទ្រព្យ ១.០៣ ពាន់លានយ័ន (ប្រមាណជាង ១៤១ លានដុល្លារ) ក្រោយចាយពេលមួយសប្ដាហ៍លេងល្បែងស៊ីសងនៅកាស៊ីណូ Wynn Palace នៅម៉ាកាវ។ សារព័ត៌មាននោះលើកឡើងទៀតថា តារារូបនោះបានដាក់បញ្ចាំផ្ទះប្រណីតរបស់លោកចំនួន ៣ ខ្នង រួមទាំងយន្តហោះឯកជនមួយទៀតដើម្បីរ៉ាប់រងបំណុលល្បែងទៀតផង រហូតធ្វើឱ្យមហាជនចិនជាច្រើនបានដាក់ការសង្ស័យថា តារាប្រុសលំដាប់ A រូបនោះអាចជាតារាចម្រៀង Jay Chou។

ក្រោយប្រធានបទមួយនេះនៅផ្ទុះគគុកខ្លាំងលើបណ្ដាញសង្គមប្រទេសចិន ខាងផលិតកម្មរបស់លោក JVR Music ក៏បានចេញសេចក្ដីប្រកាសឆ្លើយតបជុំវិញចចាមអារ៉ាមនោះដែរថា៖ «ប្រធានបទក្ដៅលើ Weibo ថ្ងៃនេះ ពាក់ព័ន្ធនឹងតារាប្រុសលំដាប់ A ញៀនលេងល្បែងស៊ីសងនៅម៉ាកាវដែលមហាជនមួយចំនួនដាក់ការសង្ស័យថាតារានោះជា Jay Chou នោះ ពួកយើងសុំមកបញ្ជាក់ថា ពាក្យចចាមអារ៉ាមទាំងនេះគឺមិនមានពាក់ព័ន្ធនឹង Jay Chou នោះឡើយ។ ពួកយើងសុំឱ្យគ្រប់គ្នាឈប់បន្តចែកចាយព័ត៌មានមិនពិតនេះតទៅទៀត»

ប្រភព៖ 8days

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

អបអរ! គណៈកម្មការ MasterChef ជេស៊ីកា ប្រកាសដំណឹងល្អ កំពុងពពោះកូនដំបូងហើយ

ក្ដាប់បានឱកាសតំណាងជាតិជាថ្មី! ជូរី ល្អហួស ទើបដណ្ដើមបានមកុដថ្មី Miss Teen Cambodia 2025

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ