ថ្ងៃក្ដីស្រឡាញ់នៅ Pattaya ប្រទេសថៃ ភ្លើងឆេះកន្លែងដាំកញ្ឆាមួយ ភាយក្លិនធ្វើឱ្យអ្នកទេសចរកើតអាការចម្លែក ខ្លះឈរសើចកក្អឹកឥតឈប់

Share This

នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ខាងភ្នាក់ងារពន្លត់អគ្គិភ័យប្រចាំប្រទេសថៃត្រូវបានគេរាយការណ៍ពីករណីអគ្គិភ័យមួយឆាបឆេះអគារពាណិជ្ជកម្មកម្ពស់ ៤ ជាន់ មួយកន្លែងនាក្រុង Pattaya ខេត្ត Chonburi ប្រទេសថៃ។

ទីតាំងដែលឆាបឆេះត្រូវបានខាងអាជ្ញាធរកំណត់បានច្បាស់ថាជាកន្លែងដាំកញ្ឆារបស់ក្រុមហ៊ុន Little Christiana ដោយខាងក្រុមពន្លត់បានចុះទៅដល់ទីតាំងធ្វើការពន្លត់ភ្លាមៗផងដែរ។ តាមការស៊ើបអង្កេតបឋមបានឱ្យដឹងថា ភ្លើងឆាបឆេះដំបូងចេញពីជាន់ទី ២ ទៅ ដែលជាទីតាំងបន្ទប់ទុកសម្រាប់ដាំកញ្ឆា។ ខាងក្រុមពន្លត់អគ្គិភ័យមានការលំបាកក្នុងការចូលទៅពន្លត់ខ្លាំងមែនទែនដោយសារតែផ្សែងខ្មួលខ្មាញ់ពេក ហើយក្លិនកញ្ឆាក៏សាយភាយពាសពេញទីតាំងនោះដូចគ្នា។

យ៉ាងណាមិញ រយៈពេលប្រមាណជាង ៣០ នាទី ក្រោយមកក្រោមការស្វះស្វែងពីភ្នាក់ងារពន្លត់ ភ្លើងក៏ត្រូវគ្រប់គ្រងបាន ប៉ុន្តែផ្សែង និង ក្លិននៃការឆេះដើមកញ្ឆានៅតែបន្តសាយភាយចេញពីអគារទៅកាន់តំបន់ក្បែរនោះដដែល។ លោកស្រី Kanjana Fungsanthia អាយុ ៤០ ឆ្នាំ ជាអ្នកគ្រប់គ្រងទីតាំងដាំកញ្ឆាបានលើកឡើងថា ទីតាំងដែលមានឆាបឆេះនេះគឺទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ឱ្យដាំដុះដើមកញ្ឆា ហើយលោកស្រីសង្ស័យថាមូលហេតុធ្វើឱ្យមានភ្លើងឆេះនេះអាចបណ្ដាលមកពីទុសេខ្សែភ្លើង។ ការខូចខាតដោយសារអគ្គិភ័យនេះដែរ តាមការប៉ាន់ប្រមាណដំបូងគឺអស់ប្រហែលខ្ទង់ ២០ ម៉ឺនបាត (ប្រមាណជិត ៦ ម៉ឺនដុល្លារ) តែក៏ជាងសំណាងល្អមួយដែរ ក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់របូស ឬស្លាប់។

ដោយឡែក ទោះបីភ្លើងរលត់អស់ ប៉ុន្តែផ្សែង និង ក្លិនចេញពីដើមកញ្ឆាបានប៉ះពាល់ខ្លាំងទៅដល់ពលរដ្ឋ ក៏ដូចជាអ្នកទេសចររស់នៅជុំវិញទីតាំងនោះ។ មនុស្សជាច្រើនកើតមានអាការប្លែក អ្នកខ្លះដូចស្រវឹង ខ្លះឈឺក្បាល ឯខ្លះទៀតថែមទាំងមានអាការសើចឥតឈប់ទៀតផង។ បច្ចុប្បន្ន ខាងអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតបន្តរកមូលហេតុពិតប្រាកដនៃការឆាបឆេះនេះ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

ព័ត៌មានបន្ថែម

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ព្រឹកនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខស្ត្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវទាហានឈុតខ្មៅថៃ បំពា-នរាងកាយ

ឥតមេត្តាគ្នាសោះ! ជនសង្ស័យ សម្លា-/ ប់ CO ស្រីនៅកំពង់ធំ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅប៉ៃលិន និង បានឆ្លើយសារភាពពីដើមរឿងទាំងអស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ