នារីម្នាក់ make-up រួចខ្ជិលលុបមុខចេញ លាងតែទឹកធម្មតា ជាង ២០ ឆ្នាំក្រោយមុខឡើងក្រហមងាំងដូចអ្នកតាចិន

Share This

ថ្មីៗនេះ រឿងរ៉ាវរបស់ស្ត្រីវ័យ ៣៧ ឆ្នាំម្នាក់ ជាអ្នកខេត្ត Jilin ប្រទេសចិន កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយរូបនាងបានចេញមកទម្លាយថាខ្លួនមានទម្លាប់មិនដែលលាងគ្រឿង make-up ចេញពីមុខបានត្រឹមត្រូវក្នុងរយៈពេល ២២ ឆ្នាំមកនេះ រហូតធ្វើឱ្យមុខរបស់ខ្លួនកើតអាការឡើងក្រហមងាំងមើលមិនយល់។

តាមរយៈវីដេអូដែលផ្ទុះលើបណ្ដាញសង្គមក្នុងប្រទេសចិន ស្ត្រីខាងលើត្រូវបានស្គាល់ឈ្មោះថា Gao បានត្អូញថា មុខរបស់នាងរមាស់ខ្លាំងរហូតទ្រាំមិនបាន។ នាងពួនក្នុងផ្ទះរាល់ថ្ងៃមិនដែលហ៊ានចេញក្រៅផ្ទះឡើយ។ ជាក់ស្ដែងដូចដែលបានបង្ហាញ មុខរបស់នាងគឺឡើងហើម និង ក្រហមខ្លាំងរហូតអ្នកលេងបណ្ដាញសង្គមនៅចិនមួយចំនួនប្រដូចទៅនឹងមុខរបស់អ្នកតា គ័ន កុង។

ដើមហេតុបណ្ដាលឱ្យមុខមាត់ក្លាយទៅជាបែបនេះ ស្ត្រីរូបនេះបាននិយាយថា រូបនាងគឺចាប់អារម្មណ៍ងប់ងល់នឹងការផាត់មុខតាំងពីអាយុ ១៥ ឆ្នាំមកម្ល៉េះ ក្រោយនាងលួចយកក្រែមលាបមាត់ម្ដាយយកមកលាប។ ក្រោយមកនាងក៏ញៀននឹងការប្រើប្រាស់គ្រឿងផាត់មុខផាត់មាត់ ប៉ុន្តែមិនដែលខ្វល់នឹងគ្រឿងលុបលាងគ្រឿងសម្អាងទាំងនោះចេញវិញឡើយ ដោយគិតថាវាស៊ាំញ៉ាំ និង មិនចាំបាច់។ នាងបាននិយាយថា៖ «ហេតុអីចាំបាច់លាងវាចេញវិញធ្វើអី បើគង់តែលាបវាវិញដដែលហ្នឹង»

ជាមួយផ្នត់គំនិតនេះហើយ ទើបេយៈពេល ២២ ឆ្នាំមកនេះ រូបនាងគឺមិនដែលប្រើប្រាស់សាប៊ូ ឬក៏ហ្វូមលាងមុខអ្វីឡើយក្នុងការលុបលាងមុខខ្លួនឯងឱ្យបានស្អាតត្រឹមត្រូវ ដោយនាងគ្រាន់តែយកទឹកធម្មតាលុបមុខចេញពេលយប់ប៉ុណ្ណោះ។ យ៉ាងណាមិញ ទម្លាប់ធម្មតាមិនខ្វាយខ្វល់មុខមាត់ខ្លួមឯងមួយនេះក៏បានធ្វើឱ្យនាងជួបបញ្ហាក្នុងឆ្នាំនេះ ដោយរូបនាងបានចាប់ផ្ដើមមានប្រតិកម្មអាលែកហ្ស៊ីរហូតមុខឡើងហើមក្រហមច្រាលមើលលែងយល់។

មុខប្រតិកម្មបែបនេះហើយ Gao ក៏មិនបានទៅពេទ្យសើស្បែកភ្លាមៗដែរ តែរូបនាងបែរជាទៅគ្លីនិកកែសម្ផស្សទៅចាក់ «skin booster» រហូតធ្វើឱ្យស្ថានភាពមុខរបស់នាងកាន់តែអាក្រក់ឡើងថែមទៀត។ ក្រុមអ្នកជំនាញសើស្បែកបានដាក់ការសង្ស័យថា ស្ថានភាពស្បែកមុខរបស់នាងប្រែជាអាក្រក់អាចបណ្ដាលមកពីកត្តាមួយចំនួនផ្សេងទៀតក្រៅពីការលុបលាងមុខមិនបានត្រឹមត្រូវ ដូចជាការប្រើប្រាស់ថ្នាំកែសម្ផស្សមិនបានត្រឹមត្រូវ ឬលុបលាងសម្អាតមុខខ្លួនឯងជ្រុលជាដើម។ ជាមួយគ្នានោះដែរ ក៏មានការផ្ទុះវែកញែកបែកផ្សែងពាសពេញបណ្ដាញសង្គមនៅចិនផងដែរ ជុំវិញករណីរបស់ស្ត្រីខាងលើនេះ៕

ប្រភព៖​ 8days

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ការសិក្សាថ្មី ៖ ការនិយាយដើមគេជាមួយសង្សារ ពិសេសជាមួយសង្សារភេទដូចគ្នា អាចជួយឱ្យស្នេហាកាន់តែផ្អែមល្ហែម ស្រឡាញ់គ្នាបានយូរ

ប្រណីតខ្លាំង! លោក Sool Cool ដំឡើងឈុតបុរាណ រាជធីតាក្សត្រ ១២ អង្គ ដកស្រង់ពីចម្លាក់ប្រាសាទតាព្រហ្ម

ចែកគ្នាដឹង! អាអូនតូចប្រុសៗបាក់ អាចបណ្តាលមកពីបញ្ហាទាំងនេះ ហើយពេទ្យជំនាញផ្តាំថាកុំពឺតនឹងក្បាច់ពីរនេះពេក ងាយបាក់ណាស់

ការងារក៏រលូន ស្នេហាក៏កាន់តែយល់ចិត្ត! ឡាយ លក្ខិណា ចាយជីវិតរីករាយនឹងគូស្នេហ៍ស្រី ជាម្ចាស់ផលិតកម្មនៅកាណាដា

ឧបករណ៍មួយនេះ បើប្រុសៗលួងលោមសុំប្រើពេលប្រតិបត្តិការ ស្រីៗប្រកែកទៅស្រួលតែដំបូងទេ ចុងក្រោយទឹកភ្នែកមិនខាន

ព័ត៌មានបន្ថែម

ចែកគ្នាដឹង! អាអូនតូចប្រុសៗបាក់ អាចបណ្តាលមកពីបញ្ហាទាំងនេះ ហើយពេទ្យជំនាញផ្តាំថាកុំពឺតនឹងក្បាច់ពីរនេះពេក ងាយបាក់ណាស់

ឧបករណ៍មួយនេះ បើប្រុសៗលួងលោមសុំប្រើពេលប្រតិបត្តិការ ស្រីៗប្រកែកទៅស្រួលតែដំបូងទេ ចុងក្រោយទឹកភ្នែកមិនខាន

អភិបាលក្រុងស្រីម្នាក់នៅជប៉ុន​ នាំកូនចៅប្រុសចូលសណ្ឋាគារមិនក្រោម ១០ ដង ដល់ចាប់បានប្រាប់គេថានាំទៅពិភាក្សាការងារ

ចែកគ្នាដឹង! សមាជិកប.ស.ស ដែលបង់ភាគទានចាប់ពី ២ ខែឡើង អាចប្រើសេវាឥតគិតថ្លៃនៅពេទ្យដៃគូបាន លើកលែងសេវា ១៤ នេះ

សំងំៗចិនបញ្ចេញដ្រូនថ្មីសម្រាប់វិស័យយោធា ទំហំប៉ុនមូសមើលសឹងមិនឃើញ ពិសេសគ្មានឧបករណ៍ណាងាយចាប់បាន

ប្តីប្រើថ្នាំព្យាបាលសក់ជ្រុះ ប្រើយូរៗអាអូនតូចធ្វើការលែងកើត ទំហំក៏ប្រែប្រួល ចុងក្រោយប្រពន្ធសុំរាប់អានជាមិត្ត

ការសិក្សាថ្មី ៖ ការទៅមើល concert រាល់ ២ សប្ដាហ៍ម្ដងអាចធ្វើឱ្យកើនអាយុ សូម្បីតែបណ្ដើរឆ្កែដើរលេងក៏ជួយឱ្យអាយុវែងដែរ

នៅថៃ! ព្យុះបោកបក់ រលើងដើមឈើធំមួយដើម សង្កត់លើឡានប៉ូលិស ខូចខាតអស់ ១២ គ្រឿង

ស្វែងរកព័ត៌មាន​ ឬវីដេអូ