នារីវ័យក្មេងម្នាក់ សុខចិត្តជួលបង្គន់ក្នុងក្រុមហ៊ុនស្នាក់នៅ មួយខែ ៦ ដុល្លារ ព្រោះចង់សន្សំលុយទិញផ្ទះទិញឡាន

Share This

នារីជនជាតិចិនម្នាក់ឈ្មោះ Yang វ័យ ១៨ ឆ្នាំ ជាបុគ្គលិកនៅក្រុមហ៊ុនលក់គ្រឿងសង្ហារិមមួយនាខេត្ត Hunan បានក្លាយជាបុគ្គលដែលមានមហាជនជាច្រើនលើបណ្ដាញសង្គមផ្ទុះចាប់អារម្មណ៍ នៅពេលដែលនាងចែករំលែកពីជីវិតជួលបន្ទប់ទឹកទំហំ ៦ ម៉ែត្រការ៉េដើម្បីស្នាក់នៅ។ តាមការរៀបរាប់របស់ Yang បានឱ្យដឹងថា បន្ទប់ដែលនាងជួលស្នាក់នៅនោះគឺជាបន្ទប់ទឹករបស់ក្រុមហ៊ុនដែលនាងធ្វើការផ្ទាល់ ដោយនាងជួលក្នុងតម្លៃ ៥០ យ័ន (ប្រមាណជាង ៦ ដុល្លារ)។

តាមរយៈវីដេអូខ្លីៗដែលបង្ហាញឱ្យឃើញនារីវ័យក្មេង ខាងលើកំពុងលាងសម្អាតបន្ទប់ បត់ខោអាវ ចម្អិនអាហារ រួមទាំងសម្រាកក្នុងបន្ទប់ទឹកនោះបានទាក់ទាញឱ្យមានមនុស្សចូលមើលយ៉ាងច្រើន។ ក្នុងវីដេអូនោះដែរ ក៏បង្ហញឱ្យឃើញរូបនាងយកក្រណាត់ធំបិទបាំងបន្ទប់ទឹកនោះ រួមទាំងដាក់គ្រែបត់នៅពីមុខទ្វារដើម្បីកុំឱ្យមានមនុស្សចេញចូលបាន។ សម្រាប់ខោអាវគឺនាងបោកគក់នៅក្នុងបន្ទប់ រួចយកទៅហាលនៅលើដំបូលក្រុមហ៊ុន។ Yang និយាយថាកន្លែងនាងគេងតែងតែស្អាតជានិច្ច ព្រោះនាងតែងតែសម្អាតជារៀងរាល់ថ្ងៃ។

អំឡុងពេលថ្ងៃ នៅពេកដែលហាងបើក នាងតែងតែរើរបស់របរផ្សេងៗចេញដើម្បីទុកបន្ទប់ទឹកឱ្យបុគ្គលិកដទៃ រួមទាំងភ្ញៀវប្រើប្រាស់។ ជាកូនកើតក្នុងគ្រួសារអ្នកក្រ Yang បានបោះបង់ការសិក្សាតាំងពីនាងអាយុ ១៦ ឆ្នាំ ដើម្បីមកធ្វើការរកប្រាក់។ នាងរកបានប្រមាណ ៣ ពាន់យ័នក្នុងមួយខែ ប៉ុន្តែនាងចាយវាយត្រឹមតែ ៣០០ ទៅ ៤០០ យ័នប៉ុណ្ណោះ ដើម្បីសន្សំលុយទុកទិញផ្ទះ និង ឡានមួយជារបស់ខ្លួនឯង។

Yang បានបន្ថែមថា ៖ «មានកន្លែងដេកបានគឺគ្រប់គ្រាន់ហើយ ខ្ញុំមិនចង់ចាយប្រាក់លើថ្លៃជួលថ្លៃៗនោះទេ»។ នៅពេលដែលរឿងរ៉ាវរបស់នាងផ្ទុះខ្លាំងលើបណ្ដាញសង្គមមានមនុស្សជាច្រើនសង្ស័យថា នេះគ្រាន់តែជាសាច់រឿងនាងបង្កើតឡើងដើម្បីទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ តែយ៉ាងណា ខាងថៅកែក្រុមហ៊ុនក៏បានបញ្ជាក់ថានេះគឺជារឿងពិតប្រាកដ មិនមែនជារឿងប្រឌិតនោះឡើយ ហើយថ្លៃឈ្នួល ៦ ដុល្លារនោះគឺជាថ្លៃសម្រាប់បង់ទឹក និង ភ្លើងប៉ុណ្ណោះ។

គួរឱ្យដឹងថា ខាងអ្នកគ្រប់គ្រងហាងបានព្យាយាមរកបន្ទប់ជួលឱ្យ Yang ជាច្រើនលើកដែរ តែថ្លៃជួលនៅតំបន់នោះគឺចន្លោះ ៨០០ ទៅ ១០០០ យ័ន ដែលវាថ្លៃខ្លាំងសម្រាប់ Yang។ ដំបូងឡើយ ខាងក្រុមហ៊ុនឱ្យនាងស្នាក់នៅក្នុងអូហ្វិស តែដោយសារនាងចង់បានកន្លែងផ្ទាល់ខ្លួនទើបសម្រេចទៅនៅក្នុងបន្ទប់ទឹកបែបនេះ៕

ទស្សនាវីដេអូនៅទីនេះ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ