ជឿឬអត់? តាមពិតមនុស្សយើងក៏មានផ្ទុក «មាស» ក្នុងខ្លួនដែរ គឺក្នុងបរិមាណប៉ុណ្ណេះ

Share This

មាស តែងតែត្រូវបានគេចាត់ទុកជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិ ថាមពល និង ភាពស្រស់ស្អាតក្នុងវប្បធម៌ជាច្រើនពាសពេញពិភពលោក។ មាស មិនត្រឹមតែមានវត្តមានតាមគ្រឿងអលង្ការ និង រូបិយវត្ថុនោះទេ ប៉ុន្តែ មាស ក៏មានពាក្យចចាមអារ៉ាមថាមានវត្តមានក្នុងរូបរាងកាយរបស់មនុស្សយើងផងដែរ។

មាស ដែលមាននិមិត្តសញ្ញាគីមីថា «Au» គឺជាលោហៈធាតុដ៏កម្រ និង មានតម្លៃបំផុតមួយក្នុងធម្មជាតិលើភពផែនដីយើងនេះ។ វាកកើតក្នុងស្រទាប់ភពផែនដីក្នុងកំហាប់ទាបបំផុត ពោលគឺត្រឹមប្រមាណ ០.០០៤ ផ្នែកក្នុងមួយលាន (ppm)។ ដូច្នេះឆ្ងល់ថា តើសារធាតុមាសនេះចូលក្នុងរូបរាងកាយរបស់មនុស្សតាមណា?

តាមការលើកឡើងរបស់អ្នកវិទ្យាសាស្ត្រ ពួកគេជឿជាក់ថា «មាស» គឺដូចជាសមាសធាតុដទៃជាច្រើនទៀតដែលអាចចូលមកក្នុងរាងកាយមនុស្សតាមរយៈចំណីអាហារ ទឹក ឬ ខ្យល់អាកាសដែលខ្លួនមនុស្សប៉ះពាល់ជារៀងរាល់ថ្ងៃនេះដូចជា ដី ទឹក ឬ រុក្ខជាតិដែលយើងទទួលទាន ជាដើម។ ឧទាហរណ៍ ៖ បន្លែខ្លះស្រូបយកសារធាតុរ៉ែពីដីដោយរ៉ែទាំងនោះក៏រួមមានទាំងមាសនេះផងដែរ ទោះក្នុងបរិមាណតិចតួចក៏ដោយ។ សំណួរចោទសួរទៀតថា តើបរិមាណមាសក្នុងរាងកាយមនុស្សនេះវាមានសារសំខាន់ដែរឬអត់?

បើតាមការសិក្សាមួយចេញផ្សាយដោយ American Chemical Society (ACS) បរិមាណមាសដែលមានក្នុងរាងកាយមនុស្សពេញវ័យជាមធ្យមមានប្រមាណ ០.២ មីលីក្រាម ដែលចំនួននេះតិចជាងម៉ាសរាងកាយសរុបដល់ទៅ ០.០០០០០០៣%។ បរិមាណនៃមាសទាំងនេះភាគច្រើនគឺប្រមូលផ្ដុំនៅក្នុងឈាម ឆ្អឹង និង ជាលិកាទន់របស់មនុស្ស។ បរិមាណនេះគឺតិចតួចខ្លាំងរហូតវាសឹងតែមិនអាចរកឃើញប្រសិនបើមិនមានការប្រើប្រាស់ឧបករណ៍វិភាគទំនើបដូចជា atomic absorption spectroscopy ជាដើម។ យ៉ាងណាមិញ ខាង ACS បានលើកឡើងដែរថា ចំនួនមាសនេះគឺមិនដើរតួនាទីសំខាន់ក្នុងរាងកាយដូចទៅនឹងធាតុដែកក្នុងអេម៉ូក្លូប៊ីន ឬ កាល់ស្យូមក្នុងឆ្អឹងនោះឡើយ។

ទោះបីជាវត្តមានសារធាតុមាសនៅក្នុងរាងកាយត្រូវបានអ្នកវិទ្យាសាស្ត្រទទួលស្គាល់ថាមានក៏ពិតមែន តែក៏មានចម្ងល់ជាច្រើនផុសឡើងជុំវិញអត្ថន័យរបស់វាផងដែរ។ ក្នុងវិជ្ជាថ្នាំបុរាណរបស់វប្បធម៌ប្រទេសខ្លះ មាស ត្រូវបានគេជឿថាមានសមត្ថភាពអាចព្យាបាល និង ជួយដល់សុខភាព។ មាស ធ្លាប់ត្រូវគេជឿថាអាចជួយបណ្ដេញជាតិពុលក្នុងរាងកាយ បង្កើនប្រព័ន្ធភាពស៊ាំ ឬ ជួយឱ្យអាយុវែង តែយ៉ាងណា ចំពោះការសិក្សាស្រាវជ្រាវក្នុងសម័យថ្មីនេះ នៅមិនទាន់មាននរណារកឃើញភស្តុតាងគាំទ្រការអះអាងទាំងនោះនៅឡើយ។

តាមរបាយការណ៍ក្នុង British Medical Journal មាស គឺមិនមែនជាសមាសធាតុចាំបាច់ទ្រទ្រង់ជីវិតនោះឡើយ ហើយរាងកាយមនុស្សក៏មិនត្រូវការវាដើម្បីរក្សាមុខងារសរីរាង្គដែរ។ ដោយឡែក ការប្រើប្រាស់មាសក្នុងថ្នាំសម័យទំនើបដូចជាប្រើប្រាស់សម្រាប់ព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង គឺផ្អែកទៅលើសមាសធាតុគីមីដែលមាននៅក្នុងមាស (ឧទាហរណ៍ ដូចជា gold sodium thiomalate) គឺមិនមែនជាមាសសុទ្ធនោះឡើយ។ សរុបមកវិញ មាសគឺពិតជាមានវត្តមានក្នុងរាងកាយមនុស្សពិតប្រាកដមែន គ្រាន់តែមានក្នុងបរិមាណដ៏តិចតួចបំផុត៕

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ព្រឹកនេះ! Gun Jompalang ត្រៀមទូកុងតឺន័រជិត ១០០ ទូ មករាយដាក់នៅភូមិជោគជ័យ ធ្វើជារបងបិទពលរដ្ឋខ្មែរដែលកំពុងតវ៉ា

ទាន់ហេតុការណ៍! គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហា.រប្រទេសហ្វីលីពីន ក្នុងជម្រៅ ៦២ គីឡូម៉ែត្រទៅក្រោម

បើកភ្នែកមកមេឃស្រទុំ! កម្ពុជា ទទួលឥទ្ធិពលខ្សោយពីព្យុះឈ្មោះ «ណាគ្រី» និង «ហាលុង» អាចមានភ្លៀងផ្គររន្ទះ ស្ទើរទូទាំងខេត្តក្រុង

កុំចេះតែធ្វើវ្ហី! ពេលនេះបច្ចេកវិទ្យា AI បានដណ្តើមការងារបុគ្គលិក ៦ ផ្នែកនេះ បើនៅតែធ្វើព្រងើយ អនាគតស្ពៃហើយ

ប្រយ័ត្នផង! បុរសម្នាក់កើតអាការមួយយ៉ាងធ្ងន់ធ្ងរ ក្រោយចូលចិត្តចូលបន្ទប់ទឹក ហើយអង្គុយចុចទូរស័ព្ទលេងយូរ

ព័ត៌មានបន្ថែម

ព្រឹកនេះ! Gun Jompalang ត្រៀមទូកុងតឺន័រជិត ១០០ ទូ មករាយដាក់នៅភូមិជោគជ័យ ធ្វើជារបងបិទពលរដ្ឋខ្មែរដែលកំពុងតវ៉ា

ទាន់ហេតុការណ៍! គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ វាយប្រហា.រប្រទេសហ្វីលីពីន ក្នុងជម្រៅ ៦២ គីឡូម៉ែត្រទៅក្រោម

បើកភ្នែកមកមេឃស្រទុំ! កម្ពុជា ទទួលឥទ្ធិពលខ្សោយពីព្យុះឈ្មោះ «ណាគ្រី» និង «ហាលុង» អាចមានភ្លៀងផ្គររន្ទះ ស្ទើរទូទាំងខេត្តក្រុង

ប្រយ័ត្នផង! បុរសម្នាក់កើតអាការមួយយ៉ាងធ្ងន់ធ្ងរ ក្រោយចូលចិត្តចូលបន្ទប់ទឹក ហើយអង្គុយចុចទូរស័ព្ទលេងយូរ

នេះជារបៀបបង្កើតហុងស៊ុយផ្ទះបាយ! បើធ្វើតាមនេះបាន ដឹងតែលាភហូរចូល ការហូបចុកគឺមិនខ្វះ

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះមនុស្សស្រីអាយុច្រើន

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

រៀងមួយជីវិត! ស្គាល់គ្នាតាម app ចេញណាត់ជួបគ្នាលើកដំបូង មានអីខាងប្រុសធ្វើស៊ីឱ្យជូនទៅប្ល./ន់ធនាគារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ