រៀនច្រើនពេក និស្សិតចិនម្នាក់កើតជំងឺចម្លែក ចេះតែលង់សម្រស់ខ្លួនឯង គិតថាខ្លួនឯងសង្ហារហូតដេកលែងលក់

Share This

បុរសម្នាក់ឈ្មោះ Liu ជានិស្សិតឆ្នាំទី ២ ប្រចាំមហាវិទ្យល័យ Jiangsu ប្រទេសចិន កើតមានអាការចម្លែក ដោយតែងតែគិតថាខ្លួនឯងសង្ហាខ្លាំងដូចទេវបុត្រ ហើយស្រីៗក្នុងថ្នាក់ងប់ងល់នឹងសម្រស់គេគ្រប់ៗគ្នា។

អាការដ៏ចម្លែករបស់ Liu នេះ ចាប់ផ្ដើមកើតមានឡើងនៅដើមខែកុម្ភៈ កន្លងទៅ ដោយសូម្បីតែពេលនៅម្នាក់ឯង រូបគេក៏មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានដែរ ដោយមានការឈ្លក់វង្វេងនឹងសម្រស់ខ្លួនឯងជាខ្លាំង រហូតសូម្បីដេកក៏គិត ដេកមិនដែលបានលក់ស្កប់ស្កល់ដូចគេឯង។ ជំងឺចម្លែករបស់ Liu កាន់តែវិវដ្តធ្ងន់ធ្ងរទៅៗ រហូតដល់ថ្នាក់រូបគេចាប់ផ្ដើមបង្ហាញក្ដីស្រឡាញ់ទៅស្រីៗជាច្រើនក្នុងសាលា និងថែមទាំងបង្កជាបញ្ហាក្នុងថ្នាក់ ហើយបញ្ចេញទង្វើមិនគប្បីទៀតផង។

រហូតមកដល់ចុងខែមីនាកន្លងទៅ ក្រុមគ្រួសាររបស់ Liu ក៏បាននាំគេទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល ហើយគ្រូពេទ្យក៏បានរកឃើញថា Liu មានជំងឺផ្លូវចិត្តមួយហៅថា «Delusion of Love»។ ជាក់ស្ដែង បើតាមវេជ្ជបណ្ឌិត Lu Zhenjiao ដែលជាអ្នកព្យាបាល Liu ផ្ទាល់ បាននិយាយថា នៅពេលដែល Liu មកដល់ពេទ្យលើកដំបូង គេតែងតែនិយាយដដែលៗថា ស្រីៗទាំងអស់ក្នុងសាលាស្រឡាញ់គេគ្រប់គ្នា។ គេក៏តែងតែគិតថា គេជាបុរសសង្ហាជាងគេម្នាក់នៅក្នុងសាលាផងដែរ។ ដោយសារតែអាការរំភើបងប់ងល់នឹងខ្លួនឯងនេះហើយ បានធ្វើឱ្យ Liu បាត់បង់ការផ្ដោតអារម្មណ៍ក្នុងការសិក្សា។

តាមគ្រូពេទ្យបានបញ្ជាក់ដែរថា ជំងឺ «Delusion of Love» ជាធម្មតាតែងកើតមានឡើងនៅនិទាឃរដូវ ចាប់ពីខែមីនា ដល់ខែមេសា។ អាកាសធាតុប្រែប្រួល បានបណ្ដាលឱ្យកម្រិតអរម៉ូនក្នុងរាងកាយមានការប្រែប្រួលដែរ ធ្វើឱ្យមនុស្សដែលកើតមានអាការជំងឺនេះ មានអារម្មណ៍រំភើបពុះកញ្ជ្រោល និងក្នុងពេលជាមួយគ្នានោះ អារម្មណ៍ផ្លូវភេទក៏កើតមានដំណាលគ្នាដែរ រហូតករណីធ្ងន់ធ្ងរ អ្នកដែលមានអាការនេះ បង្ហាញទង្វើមិនសមរម្យទៅលើអ្នកជុំវិញខ្លួន ដូចករណី Liu ជាដើម៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ស្រុះដៃគ្នា! អ្នកសិល្បៈ និង មហាជន ចាប់ផ្តើមបរិច្ចាគថវិកាតាមរយៈមូលនិធិ ទីនីន ក្នុងពេលដ៏ខ្លីទទួលបានជិត ២ ម៉ឺនដុល្លារហើយ

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ