ថៃបន្តដាក់ពង្រាយយន្តហោះបាញ់ទឹកកកលើអាកាស ដើម្បីកាត់បន្ថយការបំពុលខ្យល់ ខណៈបរិយាកាសនៅតែអាប់អួខ្លាំង

Share This

ខណៈបរិយាកាសក្នុងទីក្រុងបាងកក ប្រទេសថៃ នៅតែមានអ័ព្ទអួអាប់ខ្លាំង ខាងរដ្ឋាភិបាលក្រុងបានដាក់ពង្រាយយន្តហោះតូចៗឱ្យបាញ់ទឹកកកស្ងួត ឬទឹកត្រជាក់ទៅលើបរិយាកាសដើម្បីកាត់បន្ថយការបំពុលខ្យល់។ ក្នុងយន្តហោះនោះ អ្នកវិទ្យាសាស្ត្របានតាមដានការហោះហើរតាមរយៈ iPad ខណៈអ្នកបើកយន្តហោះ ២ នាក់បានធ្វើការបាញ់ទឹកត្រជាក់ ឬទឹកកកស្ងួតពីធុងទឹកចំនួន ២ សាចទៅលើអ័ព្ទក្នុងបរិយាកាសពីកម្ពស់ ១៥០០ ម៉ែត្រ។

Photo: AFP

គួរឱ្យដឹងថា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ទីក្រុងបាងកកបានក្លាយជាទីក្រុងលេខរៀងទី ៧ លើពិភពលោកដែលមានការបំពុលខ្យល់ខ្លាំងក្លាជាងគេ ដោយកម្រិតបំពុលនោះមានចំនួន ៨ ដងលើសកម្រិតដែលអង្គការ WHO ដាក់ឱ្យ រហូតខាងអាជ្ញាធរបង្ខំចិត្តប្រកាសឱ្យបិទសាលារៀនចំនួន ៣៥២ ពាសពេញសង្កាត់ទាំង ៣១។

Photo: AFP

តាមការបញ្ជាក់ពីអភិបាលក្រុងបាងកក Chadchart Sittipunt បានឱ្យដឹងថា មូលហេតុបង្កឱ្យមានការបំពុលបរិយាកាសនេះដែរគឺបណ្ដាលមកពីចំហេះចេញពីយានយន្ត ការដុតសំរាម ភ្លៀងធ្លាក់ក្នុងបរិមាណតិចតួច និង ការចុះអ័ព្ទដែលរាំងស្ទះធូលី និង ផ្សែងមិនឱ្យរសាត់ចេញទៅកន្លែងណាផ្សេងបាន។ ដូច្នេះហើយ ដំណោះស្រាយលើបញ្ហានេះ ខាង Royal Thai Agricultural Aviation and Rainmaking Department បានធ្វើការពង្រាយយន្តហោះតូចៗឱ្យបាញ់ទឹកត្រជាក់ទៅលើបរិយាកាស ២ ដងក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយការចុះអ័ព្ទ។

Photo: AFP

តាមការបញ្ជាក់បន្ថែមរបស់មន្ត្រីប្រចាំប្រទេសថៃបានឱ្យដឹងទៀតថា វិធីសាស្ត្រនេះគឺធ្វើឡើងផ្អែកតាមគោលការណ៍កាត់បន្ថយសីតុណ្ហភាពរវាងស្រទាប់បរិយាកាស ដែលធ្វើឱ្យធូលី PM2.5 ងាយស្រួលក្នុងការបំបែកខ្លួនចូលក្នុងស្រទាប់បរិយាកាសខ្ពស់។ តាមសម្ដីរបស់លោក Chanti Detyothin អ្នកដឹកនាំយុទ្ធនាការខាងលើបាននិយាយថា៖ «នេះមិនមែនជាវិធីសាស្ត្របង្កើតភ្លៀងសិប្បនិម្មិតនោះទេ ប៉ុន្តែវាប្រើប្រាស់តែក្នុងប្រទេសថៃប៉ុណ្ណោះ»

Photo: khaosodenglish

ប្រទេសខ្លះបានប្រើវិធីសាស្ត្របង្កើតភ្លៀងសិប្បនិម្មិតដោយបាញ់សារធាតុគីមីមួយចំនួនទៅលើបរិយាកាសដើម្បីបង្កើតជាភ្លៀង ឬព្រិល ក្នុងបំណងកាត់បន្ថយគ្រោះរាំងស្ងួត និង ការបំពុលបរិយាកាស ប៉ុន្តែចំពោះប្រសិទ្ធភាពគឺនៅតែមិនទាន់អាចសន្និដ្ឋានបាននៅឡើយ។ តាមអ្នកវិទ្យាសាស្ត្របាននិយាយថា វិធីសាស្ត្រទាំងនេះគឺបានផលតិចតួចណាស់ក្នុងការបង្កើតទឹកភ្លៀង ឬកាត់បន្ថយអ័ព្ទនោះ។ ចំពោះយុទ្ធនាការបាញ់ទឹកកកខាងលើនោះដែរ គឺធ្វើឡើងដំបូងក្នុងប្រទេសថៃក្នុងឆ្នាំ ២០២៤ ប៉ុន្តែនៅតែស្ថិតក្នុងការសាកល្បងនៅឡើយ។

Photo: khaosodenglish

លោក Chanti បានរៀបរាប់ថា៖«លទ្ធផលបានបង្ហាញថាធូលីបានរសាយអស់ខ្លះ ហើយល្អងធូលីនៅតំបន់ដែលយើងចុះប្រតិបត្តិការក៏ធ្លាក់ចុះដូចគ្នា។ យ៉ាងណាមិញ បច្ចេកវិទ្យាថ្មីនេះនៅមានកម្រិតនៅឡើយ តែពួកយើងនៅបន្តព្យាយាមរៀងរាល់ថ្ងៃដើម្បីឱ្យក្រុងបាងកកត្រឡប់មកមានបរិយាកាសល្អវិញ»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

មិនស្មានទេថានេះជាអាជីពកម្របំផុត នៅលើពិភពលោកមានមនុស្សធ្វើត្រឹម ៦០០ នាក់ តែប្រាក់ខែវិញអាចធ្វើសេដ្ឋីបាន

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

ព័ត៌មានបន្ថែម

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ពុ-ទ្ធោ! នាំភ្ញៀវទេសចរទៅលេងកោះ ពេលមកវិញភ្លេចហៅលោកយាយវ័យ ៨០ ឆ្នាំម្នាក់ឡើងនាវា ទម្រាំដឹងលោកយាយអស់បុណ្យបាត់

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ