ក្ដៅគគុក! Taeil អតីតសមាជិកក្រុម NCT ពិតជាបានប្រព្រឹត្តបទល្មើសរំ-លេ-ា-.ភអ្នកទេសចរស្រី ត្រូវប្រឈមជាប់គុ-ក ៧ ឆ្នាំ

Share This

កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ Taeil អតីតសមាជិកក្រុមចម្រៀងកូរ៉េ NCT របស់ផលិតកម្ម SM បានសារភាពទទួលស្គាល់ថា រូបលោកពិតជាបានប្រព្រឹត្តបទល្មើសរំលោភលើនារីទេសចរម្នាក់កាលពីឆ្នាំទៅមែន ខណៈខាងព្រះរាជអាជ្ញាស្នើសុំឱ្យកាត់ទោសលោកជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ។

អំឡុងពេលឡើងសវនាការលើកដំបូងនៅតុលាការកណ្ដាលក្រុងសេអ៊ូល លោក Taeil និង បក្សពួក ២ រូបផ្សេងទៀត គឺបានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈ (special quasi-rape)។ បទរំលោភប្រភេទនេះដែរគឺអនុវត្តឡើងនៅពេលមនុស្ស ២ ឬច្រើននាក់ពាក់ព័ន្ធនឹងទង្វើបំពានផ្លូវភេទលើនរណាម្នាក់ក្នុងស្ថានភាពជនរងគ្រោះមិនដឹងខ្លួន ឬមិនអាចប្រឆាំងទប់ទល់បាន។ ប្រសិនបើរកឃើញថា ជនជាប់ចោទពិតជាបានប្រព្រឹត្តបទល្មើសនេះមែន នោះរូបគេប្រឈមនឹងការជាប់ពន្ធនាគារពី ៧ ឆ្នាំ ទៅមួយជីវិត។

ករណី Taeil គឺលោកពិតជាទទួលស្គាល់ថាខ្លួនពិតជាបានប្រព្រឹត្តបទល្មើសទាំងនេះមែន ខណៈបក្សពួករបស់លោក ២ នាក់ផ្សេងទៀតក៏ព្រមទទួលស្គាល់ដូចគ្នា។ គួរបញ្ជាក់ថា ចំពោះការកាត់ក្ដីកាត់ទោស Taeil និង បក្សពួកជាផ្លូវការ ខាងតុលាករនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។

គួររំឭកថា Taeil និង មិត្តភក្តិរបស់លោក បានជួបជាមួយស្ត្រីជនជាតិចិនម្នាក់នៅ Itaewon ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ។ ពួកគេបានផឹកជាមួយគ្នា ដោយក្រោយមកស្ត្រីរងគ្រោះក៏ស្រវឹងខ្លាំងជោគជាំ ហើយ Taeil ក៏បានជួយនាំនាងចេញពីបា ដាក់នាងក្នុងឡានតាក់ស៊ីជាមួយនឹងបក្សពួករបស់លោកម្នាក់ដែលគេស្គាល់ឈ្មោះថា Lee ជិះដឹកនាងយកទៅផ្ទះរបស់ជនឈ្មោះ Lee នោះ។ Taeil ជាមួយមិត្តម្នាក់ផ្សេងទៀតឈ្មោះ Hong ក៏ទៅតាមក្រោយជាមួយឡានមួយគ្រឿងផ្សេងទៀត។ សកម្មភាព និង ការបំពានទាំងប៉ុន្មានគឺកើតមានឡើងក្នុងផ្ទះរបស់ជនបង្កឈ្មោះ Lee នោះតែម្ដង៕

ប្រភព៖ The Korea Herald

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

កំពុងក្ដៅគគុកនៅចិន! តារាប្រុស Xu Kai តួហ្វូហឹង ក្នុងរឿងជម្លោះដំណាក់យ៉ានស៊ី ត្រូវមិត្តស្រីបកអាក្រាតខ្ទេចរឿងលួចផិ/តក្បត់

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

អាណិតតែ HR ទេ! ដើមហេតុ ៣ យ៉ាង ធ្វើឱ្យបុគ្គលិកតាំងខ្លួនជាស្នំ ជាអាមាត្យ បង្កើតល្បិចកាច់គ្នាដូចជម្លោះក្នុងវាំងដំណាក់ក្រោយ

មិនលេងសើចទេ! ជំងឺឯកោកំពុងរាតត្បាតជិត ៣០ ប្រទេស នៅអាមេរិកគួរឱ្យបារម្ភជាងគេ ព្រោះអ្នកឯកោសុទ្ធតែវ័យក្មេង

ព័ត៌មានបន្ថែម

កំពុងក្ដៅគគុកនៅចិន! តារាប្រុស Xu Kai តួហ្វូហឹង ក្នុងរឿងជម្លោះដំណាក់យ៉ានស៊ី ត្រូវមិត្តស្រីបកអាក្រាតខ្ទេចរឿងលួចផិ/តក្បត់

ក្ដាប់ឱកាសជាគ្រូបង្វឹកកម្មវិធីប្រកួតរ៉េបលើកដំបូង ប្រុសឡា ចង់ឃើញនារីៗចូលប្រឡងឱ្យច្រើន ព្រោះហេតុផលមួយ

(វីដេអូ) ទើបអាយុ ៤ ឆ្នាំសោះ! កូនស្រីបណ្ដូលចិត្ត ឌី សូនិត្តា មានគំនិតបបួលម្ដាយធ្វើជំនួញ ចង់ក្លាយជាថៅកែស្រីតូចបាត់ទៅហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

(វីដេអូ) លើកនេះ វ៉ាង ស្រីណូ បង្ហាញឈ្មោះហាងពេជ្រចំៗ ខណៈម្ចាស់ប្រមូលលុយរត់ចោលស្រុកបាត់ តែហាងពេជ្រនៅបើកទ្វារធម្មតា គ្រាន់តែមិនទិញគ្រឿងចូលវិញ

មិនមែនតិចឆ្នាំទេ! គ្រូភ្លេងជើងចាស់ មិញ សុធីវណ្ណ បង្ហើបថាតារាចម្រៀង រ័ត្ន រចនា តស៊ូក្នុងវិថីសិល្បៈតាំងពីអាយុ ៧ ឆ្នាំ

(វីដេអូ) នឹកឃើញឡើងវិញ! ជូរី ល្អហួស នៅតែមានមោទកភាពខ្លាំង ព្រោះធ្លាប់បំបាក់បវរកញ្ញាថៃឱ្យចាញ់ក្រោមសមត្ថភាពនាង នៅលើទឹកដីថៃផ្ទាល់

ភ្ញាក់ផ្អើល! តារារ៉េបអាមេរិក Lil Nas X ម្ចាស់បទ «Old Town Road» ត្រូវប៉ូលិសចាប់ខ្លួន ក្នុងសភាពស្លៀកពាក់មិនសមរម្យ សង្ស័យមកពីលេងថ្នាំជ្រុល

ស្វែងរកព័ត៌មាន​ ឬវីដេអូ