ណាត់គ្នាទៅ! ចាប់ពីបិណ្ឌ ១៣ ជិះរថភ្លើងទៅកំពត ឥតគិតថ្លៃ ឯសំបុត្រចែកខានស្អែកនេះ
ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ បានដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនគិតថ្លៃ រយៈពេល ០៤ ថ្ងៃពេញ គិតចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ ទៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត និង ខេត្តព្រះសីហនុ។
ទន្ទឹមនោះ សម្រាប់អ្នកចង់ធ្វើដំណើរទៅកាន់ខេត្តកំពត គឺស្ថិតនៅគោលដៅខ្សែទី ២ ដែលមានពីរាជធានីភ្នំពេញ-តាកែវ-កំពត-ព្រះសីហនុ ដែលមានពេលវេលាធ្វើដំណើរដូចខាងក្រោម៖
ដោយឡែក ចំពោះសំបុត្រសម្រាប់ការធ្វើដំណើរតាមរថភ្លើងទាំងពីរខ្សែនេះ នឹងចែកជូនផ្ទាល់នៅស្ថានីយរាជាយស្ម័យយាន (ស្ថានីយរថភ្លើងភ្នំពេញ) និងនៅតាមស្ថានីយនៃបណ្តាខេត្ត រយៈពេល ០២ ថ្ងៃ មុនថ្ងៃធ្វើដំណើរ ចាប់ពីម៉ោង ០៧:០០ នាទីព្រឹក រហូតដល់ម៉ោង ១៧០០ នាទីល្ងាច៕
សូមអានលម្អិតតារាងធ្វើដំណើរបន្ថែមនៅខាងក្រោម ៖