ដឹងហើយខ្លោចចិត្ត! សាក្សីម្នាក់នៅកន្លែងកើតហេតុ រៀបរាប់ពីសភាពពេលឃើញរាងកាយ Yu Menglong ដេកស្តូកស្ដឹងលើដី

Share This

ដំណឹងដ៏តក់ស្លុតនៃមរណភាពភ្លាមៗរបស់តារាសម្ដែងចិនដ៏ល្បី Yu Menglong កំពុងតែធ្វើឱ្យមហាជនជាច្រើនសោកស្ដាយខ្លាំង និង នៅតែមិនទាន់អាចទទួលយកបាននៅឡើយ។ តាមការបញ្ជាក់ផ្លូវការពីអ្នកនាំពាក្យ studio របស់លោក បានឱ្យដឹងថា តារាប្រុស Yu Menglong បានបាត់បង់ជីវិតនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ ដោយសារការធ្លាក់ពីលើអគារ ហើយក្រោយការស៊ើបអង្កេត ប៉ូលិសមិនរកឃើញថាករណីស្លាប់របស់តារាសម្ដែងប្រុសរូបនេះជាករណីឃាតកម្មនោះឡើយ។

ជាមួយគ្នានោះដែរ ខាងអ្នកកាសែតមកពី YZWB បានចុះទៅកាន់ទីតាំងដែលរាងកាយរបស់ Yu Menglong ត្រូវគេប្រទះឃើញ នាអគារអាផាតមិន Yangguangshangdong នៅសង្កាត់ Chaoyang ក្រុងប៉េកាំង ប្រទេសចិន ដើម្បីទទួលព័ត៌មានបន្ថែមជុំវិញករណីនេះ។ ក្នុងនោះ តាមការបញ្ជាក់ពីស្ត្រីចំណាស់ម្នាក់ដែលជាអ្នករស់នៅក្នុងអគារអាផាតមិនជាមួយគ្នានោះ បានទម្លាយថា អ្នកដែលប្រទះឃើញរាងកាយ Yu Menglong មុនគេ គឺជាមិត្តជិតស្និទ្ធរបស់លោកម្នាក់ (កំណត់ឈ្មោះឱ្យថា A)។

នៅវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ បុគ្គលឈ្មោះ A បានបណ្ដើរឆ្កែរបស់នាងដើរលេងតាមធម្មតា ហើយពេលនោះឆ្កែនាងបានធុំក្លិនឈាម រួចក៏រត់ទៅរករាងកាយបុរសវ័យក្មេងម្នាក់ដែលដេកស្តូកស្ដឹងនៅលើដី។ នៅពេលបុគ្គលឈ្មោះ A បានឃើញភ្លាម នាងក៏ស្រែកដោយតក់ស្លុតរហូតមនុស្សនាំគ្នាមកមើលហេតុការណ៍។ ស្ត្រីចំណាស់ខាងលើបានរៀបរាប់បន្ថែមទៀតថា ពេលដែលគាត់មកឃើញបុរសវ័យក្មេងដែលស្តូកស្ដឹងលើដីនោះ មាត់របស់លោកពោរពេញទៅដោយឈាម ប៉ុន្តែពេលនោះគាត់មិនប្រាកដថា ជនរងគ្រោះនៅមានជីវិត ឬក៏អស់ជីវិតទៅហើយនោះទេ។

ក្រោយមកទៀត មានមនុស្សមួយចំនួនបានប្រញាប់ទៅយកសម្លៀកបំពាក់បិទមុខជនរងគ្រោះដោយនិយាយថា ជនរងគ្រោះជាមិត្តរបស់ពួកគេ។ សន្តិសុខអគារអាផាតមិនក៏បានទាក់ទងទៅក្រុមសង្គ្រោះ និង ប៉ូលិសភ្លាមៗ។ ប៉ូលិសបានចុះដល់ទីតាំង បិទចំណុចកើតហេតុដើម្បីធ្វើការស៊ើបអង្កេត ដោយក្រោយមកនៅវេលាម៉ោង ៩ ព្រឹកថ្ងៃដដែល ការស៊ើបអង្កេតក៏បានបញ្ចប់ និង ទីតាំងបានបើកវិញធម្មតា។

ថ្លែងប្រាប់អ្នកកាសែត ស្ត្រីចំណាស់ជាសាក្សីបានឱ្យដឹងទៀតថា រូបគាត់មិនបានដឹងឡើយថាជនរងគ្រោះជាតារាប្រុស Yu Menglong ដោយគាត់ដឹងក្រោយពីមើលព័ត៌មានរួច។ គាត់បាននិយាយថា៖ «កូនហ្នឹងសង្ហាខ្លាំងណាស់ ហើយទាំងស្រីទាំងប្រុសដែលដើរជាមួយគេគឺសុទ្ធតែសង្ហាៗ និង ស្រស់ស្អាតទាំងអស់។ ពិតជាគួរឱ្យអាណិតគេណាស់»

បច្ចុប្បន្ន ដំណឹងមរណភាពរបស់តារាសម្ដែងប្រុស Yu Menglong គឺកំពុងធ្វើឱ្យវិស័យសិល្បៈចិនតក់ស្លុតខ្លាំងបំផុត ហើយក្នុងនោះដែរ តារារួមអាជីពជាច្រើនរួមមាន តារាសម្ដែង Yang Mi, Dilraba Dilmurat, Liu Yuxin និង តារាស្រី Bextiyar Gulnezer ជាដើម បាននាំគ្នាសម្ដែងការសោកស្ដាយ និង ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ Yu Menglong ដែលបាត់បង់មនុស្សជាទីស្រឡាញ់ទៅភ្លាមៗបែបនេះ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ