គ្រងមកុដ MU ២០២៥ បាន ១០ ថ្ងៃ នាង Fatima ចេញមុខឆ្លើយតបលើកដំបូង ជុំវិញរឿងគេថាឈ្នះមកុដដោយសារឪពុក

Share This

គិតមកទល់ពេលនេះ គឺជាងមួយសប្ដាហ៍ហើយដែលនាង Fatima Bosch គ្រងមកុដ Miss Universe ឆ្នាំ ២០២៥។ ថ្មីៗនេះដែរ នាង Fatima ក៏បានចុះបេសកកម្មដំបូងក្នុងនាមជាម្ចាស់មកុដទៅកាន់សហរដ្ឋអាមេរិក ដោយនៅទីនោះ នាងក៏បានធ្វើបទសម្ភាសមួយជាមួយទូរទស្សន៍ Telemundo។

ក្នុងកិច្ចសម្ភាសនោះ នៅពេលពិធីករសួរនាងថាធ្លាប់គិតចង់បោះបង់តំណែងចោលទេ? នាង Fatima ក៏បានឆ្លើយតបវិញភ្លាមៗថា៖ «ប្រាកដជាអត់ហើយ ព្រោះខ្ញុំស័ក្ដិសមនឹងទទួលបានមកុដនេះ។ គ្រប់គ្នានិយាយពីរឿងនេះច្រើនដងហើយ តែខ្ញុំនៅតែនិយាយដដែលៗថា ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពរបស់ខ្ញុំដូចទៅនឹងបេក្ខភាពដទៃដែរ។ ពួកយើងឆ្លងកាត់ការប្រកួតប្រជែងក្នុងកម្មវិធីនេះ ហើយខ្ញុំជាអ្នកឈ្នះ។ ហេតុអីខ្ញុំត្រូវបោះបង់ចោលនូវអ្វីដែលខ្ញុំព្យាយាមអស់ពីសមត្ថភាពទម្រាំបានបែបនេះ?»

Fatima Bosch បានបន្ថែមទៀតថា៖ «យើងមិនត្រូវបោះបង់ចោលនោះឡើយ ព្រោះថាយើងខិតខំប្រឹងប្រែង ដាក់កាយដាក់បេះដូងដើម្បីបានវា។ វាពិតជាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ។ ការពិតនៅតែជាការពិត យើងមិនចាំបាច់និយាយការពារខ្លួនអ្វីទៀតឡើយ។ យ៉ាងណា ការនិយាយរបស់យើងក៏សំខាន់ណាស់ដែរ។ ខ្ញុំអាចបញ្ជាក់ថា គ្រប់យ៉ាងដែលគេនិយាយអំពីខ្ញុំគឺជារឿងមិនពិតនោះទេ»

ជាមួយគ្នានោះដែរ Miss Universe 2025 រូបនេះ ក៏បានឆ្លើយតបជុំវិញចចាមអារ៉ាមថា ឪពុករបស់នាងមានមុខជំនួញជាមួយម្ចាស់ MU ទើបនាងអាចឈ្នះមកុដ។ នាងបានសើចហើយនិយាយថា៖ «ខ្ញុំសើចខ្លាំងពេលនិយាយពីចចាមអារ៉ាមនេះ មានព័ត៌មានមិនពិតជាច្រើនចេញផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ពួកគេនិយាយកុហកម្ដងហើយម្ដងទៀតរហូតទៅជារឿងហ្នឹងដូចជារឿងពិតទៅហើយ។ ជាមួយប្រព័ន្ធផ្សព្វផ្សាយ យើងត្រូវចាំថា កិត្តិនាម និង អំណាច ត្រូវតែមកជាមួយការប្តេជ្ញាចិត្តក្នុងសង្គម ហើយសំខាន់ជាងនេះ គឺទំនួលខុសត្រូវលើការចែករំលែកតែរឿងដែលពិត»

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ត្រឡប់ពីការប្រកួត MU ហ្វីយ៉ាតា ស្កាត់ជួបស្ត្រីខ្លាំង លោកជំទាវ ញឹម ឆៃលីន ថែមទាំងពោលពាក្យដ៏មានអត្ថន័យ

មេទ័ពខ្មែរដ៏ឆ្នើម ថៃឮឈ្មោះហើយញញើត! លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបង្ហាញវត្តមានយ៉ាងមាំមួន ក្នុងពិធីប្រគល់អំណោយជូនកងទ័ពជួរមុខ

ផ្ទុះការវែកញែកបែកខ្ទិះ! ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដ៏ធំមួយនៅថៃ មានព្រះសង្ឃមួយអង្គនិមន្តបិណ្ឌបាត កាត់មុខមនុស្សម្នាជាង ៣ ម៉ឺននាក់

ក្ដៅៗ! ក្រសួង ប្រកាសអនុវត្តសាកល្បង ការលើកលែងទិដ្ឋាការរយៈពេល ៤ ខែ សម្រាប់ភ្ញៀវទេសចរចិន ក្នុងឆ្នាំ ២០២៦

ព្រះសពម្តាយមិនទាន់ថ្វាយភ្លើងផង ពេលនេះបែកធ្លាយព័ត៌មានបុត្រីច្បងស្តេចថៃដែលឈឺរ៉ាំរ៉ៃលើគ្រែពេទ្យជាង ៣ ឆ្នាំ បានសុគត

ព័ត៌មានបន្ថែម

ត្រឡប់ពីការប្រកួត MU ហ្វីយ៉ាតា ស្កាត់ជួបស្ត្រីខ្លាំង លោកជំទាវ ញឹម ឆៃលីន ថែមទាំងពោលពាក្យដ៏មានអត្ថន័យ

ឆក់បានតំណែងតួឯកដំបូង! ភាពយន្តដែលអតីត Cambodian Idol ទិត សិរីវឌ្ឍនា សម្ដែង មានឱកាសចាក់បញ្ចាំងនៅក្រៅប្រទេស

(វីដេអូ) ខួបកំណើតកូនប្រុសច្បងរំលងផុតជាងកន្លះខែ ឱក សុគន្ធកញ្ញា ទើបបង្ហាញអារម្មណ៍ដ៏មានអត្ថន័យនេះឡើង

(វីដេអូ) ចូលកងប្រកួតប៉ុន្មានថ្ងៃ! អ្នកគាំទ្រសរសើរ ដេត ស្រីនាឌ ពូកែទំនាក់ទំនង ឆ្លៀតនាំក្រុមការងារវៀតណាមរាំលេងចង្វាក់ខ្មែរសប្បាយៗ

(វីដេអូ) សំងំរស់នៅអាមេរិកច្រើនឆ្នាំ លើកទី ១ ឃើញមុខកូនប្រុសបង្កើតរបស់ឯកឧត្តម ព្រហ្ម ម៉ាញ ដែលជាកូនប្រសា យាយយ៉យ

(វីដេអូ) កក្រើកប៉ារីស! ការប្រគំតន្ត្រីសប្បុរសធម៌របស់ វណ្ណដា និង មិត្តរួមទ្រនំ មានអ្នកគាំទ្រណែនក្ដន់

ច្បាស់ថ្ងៃហើយ! រ៉េត សារីតា និង ស្វាមី នឹងរៀបចំមង្គលការ ៣ ថ្ងៃ នៅទីតាំងផ្សេងៗគ្នាលើទឹកដីសៀមរាប ក្នុងគោលបំណងធំមួយ

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

ស្វែងរកព័ត៌មាន​ ឬវីដេអូ