ភ្ញាក់ផ្អើល! Zhang Yiyang តារាចម្រៀងចិនដំបូងគេ ត្រូវតុលាការកាត់ទោសប្រ-ហា./រ-ជី-វិត លើករណីសំ-/ ឡេះមិត្តស្រីខ្លួនឯង

Share This

តារាសម្ដែង និង ជាតារាចម្រៀងចិន Zhang Yiyang បានក្លាយជាតារាចិនដីគោកដំបូងគេបង្អស់ដែលត្រូវកាត់ទោសប្រហារជីវិតជុំវិញករណីឃាតកម្មដ៏សាហាវលើមិត្តស្រីអាយុ ១៦ ឆ្នាំរបស់ខ្លួន។ តារាប្រុសវ័យ ៣៣ ឆ្នាំរូបនេះ ត្រូវបានកាត់ទោសប្រហារជីវិតដោយការបាញ់សម្លាប់កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ប៉ុន្តែព័ត៌មានមួយនេះទើបតែបានប្រកាសជាសាធារណៈក្នុងខែកក្កដា ឆ្នាំ ២០២៥ ប៉ុណ្ណោះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងប្រទេសចិន និង ប្រភពពីខាងតុលាការ។

តាមសាលក្រមផ្លូវការពីខាងតុលាការប្រជាជនក្រុង Xianyang ខេត្ត Shaanxi បានឱ្យដឹងថា ហេតុការណ៍ឃាតកម្មបានកើតឡើងនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលនោះ Zhang Yiyang បានល្បួងមិត្តស្រីឱ្យទៅក្នុងព្រៃដាច់ស្រយាលមួយនៅក្រុង Xingping ដោយបញ្ឆោតប្រាប់នាងថាទៅធ្វើពិធីខួបកំណើតខ្លួនឯង។ ពួកគេបានឈ្លោះគ្នាហើយជនរងគ្រោះបាននិយាយថានាងចង់បែកគ្នា Zhang Yiyang ផ្ទុះកំហឹងក៏បានដកកាំបិតបត់យកមកចាក់ត្រង់ករបស់នាងជាច្រើនកាំបិត បណ្ដាលឱ្យជនរងគ្រោះរងរបួសត្រង់សរសៃឈាមធំនៅក និង បំពង់ខ្យល់ធ្ងន់ធ្ងរ រហូតស្លាប់ភ្លាមៗនៅនឹងកន្លែង។ ករណីសម្លាប់មិត្តស្រីពីសំណាក់តារាសម្ដែងប្រុសខាងលើនេះដែរ ត្រូវបានតុលាការចាត់ទុកជាទង្វើចេតនាដ៏ឃោរឃៅ និង គ្រោះថ្នាក់ដល់សង្គម។

ក្រោយមក Zhang Yiyang បានរៀបចំកន្លែងកើតហេតុឱ្យមើលទៅដូចជាករណីធ្វើអត្តឃាតខ្លួនឯង ហើយក៏រត់គេចខ្លួនបាត់ទៅ។ យ៉ាងណាមិញ សំណាញ់ច្បាប់ញឹក លោកក៏ត្រូវអាជ្ញាធរចាប់ខ្លួនបានភ្លាមៗក្រោយព្យាយាមធ្វើអត្តឃាតខ្លួនក្នុងសណ្ឋាគារប៉ុន្តែមិនស្លាប់។

ក្រោយព័ត៌មានកាត់ទោសលើ Zhang Yiyang បានប្រកាសជាសាធារណៈ មហាជនចិនជាច្រើនបានសម្ដែងការខឹងសម្បាជាខ្លាំង ក៏ព្រោះតែការងាររបស់ Zhang Yiyang រួមមានខ្សែភាពយន្តក៏ដូចជាបទចម្រៀងនៅតែចាក់ផ្សាយជាសាធារណៈទាំងដែលតារាប្រុសរូបនេះត្រូវបានកាត់ទោសរួចហើយនោះ។ មនុស្សជាច្រើនស្នើឱ្យរដ្ឋាភិបាលដាក់ឈ្មោះ Zhang Yiyang ចូលក្នុងបញ្ជីខ្មៅ កុំឱ្យស្នាដៃរបស់គេត្រូវបញ្ចេញលើទីសាធារណៈតទៅទៀត៕

ប្រភព៖ The Economic Times

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

សង្កេតមើលផង! បើផ្ទះមានលក្ខណៈបែបនេះឆាប់រកវិធីកែខៃ ព្រោះអាចទាក់ទាញវិញ្ញាណមកនៅ ទោះជំនាងផ្ទះពូកែក៏ជួយអត់បានដែរ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស កាត់បន្ថយចំណាយហើយបានស្គាល់ពិភពលោកទៀត

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ព័ត៌មានបន្ថែម

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទាក់ទងគ្នា Private មួយរយៈ អាង សុជាតា ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាបុរសសង្ហារាងខ្ពស់ស្រឡះរូបនេះ

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

អ្នកស្រី ពាន់ ភួងបុប្ផា និង លោក ម៉ានិត កំពុងជួបទុក្ខធំ បាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់គ្មានថ្ងៃត្រឡប់

តារាប្រុសស្រី ៣ រូប ចាប់ដៃគ្នាបង្កើតប្រ៊េនសាប៊ូកក់សក់កូនខ្មែរ ដាក់ឈ្មោះយីហោយ៉ាងពីរោះថា «ឯករាជ្យ»

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ