លោកយាយជនជាតិជប៉ុនម្នាក់ ត្រូវជនឆបោកក្លែងជាអវកាសយានិក បោកអស់ជិត ៧ ពាន់ដុល្លារ ដោយប្រើល្បិចថាជាប់គាំងលើអវកាសអត់លុយទិញអុកស៊ីហ្សែន

Share This

ស្ត្រីជនជាតិជប៉ុនវ័យចំណាស់ម្នាក់ បានបាត់បង់ប្រាក់ខ្ទង់ ១ លានយេន (៦ ៧២៩ ដុល្លារ) លើជនឆបោកតាមអនឡាញម្នាក់ដែលមកប្រាប់គាត់ថារូបគេជាអវកាសយានិកកំពុងជាប់គាំងលើទីអវកាស និង ត្រូវការអុកស៊ីហ្សែនជំនួយបន្ទាន់។

តាមព័ត៌មានបានឱ្យដឹងថា លោកយាយខាងលើមានអាយុ ៨០ ឆ្នាំ ត្រូវបានបុរសតាមអនឡាញម្នាក់ល្បួងឱ្យផ្ញើប្រាក់ទៅឱ្យគេដើម្បីទិញអុកស៊ីហ្សែន ព្រោះតែរូបគេកំពុងជាប់គាំងលើអវកាស។ តាមការរៀបរាប់របស់ប៉ូលិសនៅ Hokkaido លោកយាយជាជនរងគ្រោះបានស្គាល់បុរសនោះតាមបណ្ដាញសង្គម កាលពីខែកក្កដា កន្លងទៅ។ រូបគេអះអាងថាខ្លួនជាអវកាសយានិក និង ព្យាយាមល្បួងបង្កើតទំនាក់ទំនងស្នេហាជាមួយលោកយាយ។

ក្រោយមក ជនឆបោករូបនោះក៏បានប្រាប់ជនរងគ្រោះថា រូបគេកំពុងជាប់គាំងក្នុងយានអវកាសឥលូវនេះ និង កំពុងរងការវាយប្រហារ ហើយត្រូវការអុកស៊ីហ្សែនជំនួយបន្ទាន់។ គេបានល្បួងឱ្យលោកយាយផ្ញើប្រាក់ដើម្បីទិញអុកស៊ីហ្សែន ហើយដោយការទុកចិត្តជឿ លោកយាយក៏បានផ្ញើប្រាក់ទៅសរុបចំនួនជាង ៦ ពាន់ដុល្លារ។

តាមសារព័ត៌មានក្នុងតំបន់បានបញ្ជាក់ដែរថា លោកយាយជាជនរងគ្រោះ ជាមនុស្សរស់នៅតែម្នាក់ឯង ហើយក្រោយស្គាល់បុរសតាមអនឡាញនោះ សន្ទនាគ្នាចុះឡើងក៏មានអារម្មណ៍ស៊ីជម្រៅរហូតទុកចិត្តខ្លាំងបែបនេះ៕

ប្រភព៖ 9GAG

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្រឡិចក្រឡុចណាស់! ដំបូង ថាក់ស៊ីន ប្រាប់ប៉ូលិសថា ហោះហើរទៅពេទ្យនៅសិង្ហបុរី ដល់ឥលូវបែរជាទៅដល់ឌូបៃវិញ

ឃើញមេឃស្រឡះ តែកុំភ្លេចដាក់អាវភ្លៀងតាមខ្លួន! កម្ពុជាទទួលឥទ្ធិពលពីព្យុះទី ១៥ ឈ្មោះ «ប៉ីផាស» អាចមានភ្លៀងផ្គរ រន្ទះ ស្ទើរគ្រប់ខេត្តក្រុង

ស្អែកសែនក្បាលទឹក! នេះជាត្រណម ១៨ យ៉ាង ត្រូវប្រុងប្រយ័ត្ន ក្នុងរដូវកាលសែនក្បាលទឹក ឆ្នាំ ២០២៥

មិនមែនលំៗទេ! ម្ចាស់ពាន MasterChef រដូវកាលទី ២ ស្រីណុច សិក្សាជំនាញនេះច្បាស់ ទើបឈានដល់ការបង្កើតយីហៅម្សៅស៊ុបខ្លួនឯងបាន

SK បានទាំងព្រមពេក ឥលូវបន្ថែមជំនាញដើរបង្ហាញម៉ូដមួយទៀត ស្រាប់តែអ្នកគាំទ្ររំអុកឱ្យនាងចូលប្រកួតបវរកញ្ញាព្រាត

ព័ត៌មានបន្ថែម

គូស្នេហ៍មួយគូ ខំជិះរកវាលស្រែស្ងាត់ៗចតឡានឡើងឋានសួគ៌ ស្រាប់តែភ្លេចដាក់ហ្វ្រាំងដៃ ឡានជ្រុលទៅធ្លាក់ចូលស្រែ ងើបមកវិញក្នុងសភាពពិបាកភ្នែក

បុរសទីមួយលើកលោក តាំងពីកើតពោះម្ដាយរហូតស្ល-ា./ប់ មិនដែលឃើញមនុស្សស្រីសូម្បីម្ដង ព្រោះមូលហេតុមួយ

ឱ្យរាង! ចេញ date ថ្ងៃដំបូង ពួយនាំមួយគ្រួសារជាង ២០ នាក់ទៅដែរ មានអីខាងប្រុសធ្វើស៊ីឱ្យចេញលុយខ្លួនឯង អស់ជិត ៣ ពាន់ដុល្លារ

ករណីកម្រ! មិនដឹងជិះម៉ូតូរបៀបម៉េចទៅបុ..កបង្គោលភ្លើងស្តុប ជាប់គាំងក្បាលក្នុងប្រអប់ភ្លើងសញ្ញា ដោះមិនចេញ

ទិញទុរេនមកហូប តែជះក្លិនខ្លាំងពេក ធ្វើឱ្យអ្នកជិតខាងច្រឡំស្មានថាក្លិនហ្គាសធ្លាយ ទូរស័ព្ទហៅឡានទឹកមកជួយផ្អើលភូមិ

ភ្ញាក់ផ្អើល! ប្រទះឃើញត្រីឆ្លាមពណ៌ទឹកក្រូចចែងចាំងដ៏កម្រក្នុងសមុទ្រនៅប្រទេស Costa Rica

អស់ស្ទះ! យកសង្សារ ២០ នាក់ក្នុងពេលតែមួយ ល្បួងម្នាក់ៗឱ្យទិញទូរស័ព្ទ iPhone ឱ្យ រួចយកទៅលក់ដើម្បីបានលុយទិញផ្ទះក្នុងក្ដីស្រមៃ

អស់ស្ទះ! «គំនូរ អរូប» របស់វិចិត្រករអ៊ីតាលីម្នាក់ ដាក់ដេញថ្លៃលក់បានជិត ២ ម៉ឺនដុល្លារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ