ហ៊ានអត់? បុរសម្នាក់ប្រថុយជីវិតចាក់ពិសពស់ចូលខ្លួនជិត ២០ ឆ្នាំ ឥលូវឈាមមានតម្លៃ ត្រូវគេទិញពិសោធធ្វើថ្នាំបន្សាបពិស

Share This

ការសិក្សាថ្មីមួយនៅសហរដ្ឋអាមេរិកកំពុងបង្ហាញលទ្ធផលយ៉ាងជោគជ័យលើការបង្កើតសេរ៉ូមមួយដែលអាចបន្សាបពិសរបស់សត្វពស់ចំនួន ១៩ ប្រភេទ ដោយផ្អែកលើអង្គបដិប្រាណទាញចេញពីឈាមរបស់បុរសម្នាក់ដែលហ៊ានប្រថុយជីវិតចាក់ពិសពស់ចូលក្នុងខ្លួនរាប់រយដង។

លោក Tim Friede អ្នកចូលចិត្តសិក្សាលើសត្វពស់នៅរដ្ឋ California សហរដ្ឋអាមេរិក បានធ្វើការចាក់ពិសពីពស់កាចសាហាវច្រើនប្រភេទដូចជាពស់វែក ពស់មេមបា (Mambas) និង ពស់កន្ទុយកណ្ដឹងជាដើម ចូលក្នុងរាងកាយខ្លួនឯងអស់រយៈពេល ១៨ ឆ្នាំ។ ស្ដាប់មើលទៅវាដូចជារឿងឆ្កូតឡប់ ប៉ុន្តែទង្វើរបស់បុរសម្នាក់នេះបានទាក់ទាញចំណាប់អារម្មណ៍ដល់លោក Jacob Glanville អ្នកជំនាញផ្នែកប្រព័ន្ធភាពស៊ាំ និង ជា CEO ក្រុមហ៊ុនជីវបច្ចេកវិទ្យា Centivax។

ក្រោយការចាក់ពិសបញ្ចូលខ្លួន លោក Friede បានបណ្ដុះភាពស៊ាំទៅនឹងសារធាតុ neurotoxins មួយចំនួន។ លោក Glanville ក្រោយមកក៏បានយកសំណាកឈាមពីលោក Friede ទៅពិសោធ ដោយអ្នកវិទ្យាសាស្ត្រក៏បានធ្វើការញែកបានអង្គបដិប្រាណជាក់លាក់ចំនួន ២ ផ្សេងគ្នា។ ពួកគេបានយកអង្គបដិប្រាណទាំងនោះមកផ្សំជាមួយថ្នាំមួយប្រភេទហៅថា Varespladib ហើយក៏បានបង្កើតបានជាសេរ៉ូមថ្មីមួយដែលអាចបន្សាបពិសរបស់សត្វពស់កាចសាហាវចំនួន ១៩ ប្រភេទ។ គួរបញ្ជាក់ដែរថា ការពិសោធនេះគឺបានធ្វើឡើងលើសត្វកណ្ដុរ មិនទាន់មានការសាកល្បងលើមនុស្សពិតនៅឡើយទេ។

ជាក់ស្ដែង ក្នុងការតេស្តពិសោធ ថ្នាំដែលផ្សំបានខាងលើគឺជួយឱ្យសត្វកណ្ដុររស់រានបាន ១០០% ពីពិសនៃពស់ចំនួន ១៣ ប្រភេទ ហើយក៏បានផ្ដល់ជាការការពារមួយផ្នែក (ចន្លោះ ២០% ទៅ ៤០%) ប្រឆាំងនឹងពិសសត្វពស់ចំនួន ៦ ប្រភេទផ្សេងទៀត។ បើទោះជាថ្នាំនេះមិនទាន់បានសាកល្បងលើមនុស្សក៏ពិតមែន ប៉ុន្តែអ្នកជំនាញលើកឡើងថា ថ្នាំថ្មីនេះអាចកាត់បន្ថយផលប៉ះពាល់មួយផ្នែកធំបើធៀបទៅនឹងសេរ៉ូមបុរាណដែលទាញយកពីឈាមសត្វសេះ ដែលងាយនឹងអាចបង្កជាប្រតិកម្មអាឡែកហ្ស៊ីបាន។

គួរឱ្យដឹងថា លោក Tim Friede បានបញ្ឈប់ការចាក់ពិសពស់ចូលរាងកាយរបស់លោកហើយតាំងពីឆ្នាំ ២០១៨ មក ដោយបច្ចុប្បន្នលោកកំពុងបំពេញការងារជាមួយក្រុមហ៊ុន Centivax។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពួកគេនៅបន្តបង្កើតសេរ៉ូមប្រឆាំងនឹងក្រុមពស់ពិស viperidae ដែលជាក្រុមពស់ពិសមួយក្រុមចំណោមគ្រួសារពស់ពិសធំៗ ២៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ