​ចប់ហើយ! តួ Joker ក្នុងរឿង «Suicide Squad» ត្រូវស្ត្រី ៩ នាក់ចោទពីបទបំ-.ពាន និង តាមប្រមាញ់ក្មេងមិនទាន់គ្រប់អាយុ

Share This

កាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មាន Air Mail បានចេញផ្សាយអត្ថបទមួយបកអាក្រាតថា តារាសម្ដែងប្រុសដ៏ល្បី Jared Leto ត្រូវបានស្ត្រី ៩ នាក់ចោទប្រកាន់ថាលោកមានទង្វើមិនសមរម្យបំពានលើមនុស្សស្រី និង តាមប្រមាញ់លើក្មេងស្រីមិនទាន់គ្រប់អាយុ។

គួរឱ្យដឹងថា រឿងអាស្រូវពាក់ព័ន្ធនឹងតារាប្រុស Jared Leto គឺត្រូវបាន DJ ស្រីម្នាក់ឈ្មោះ Allie Teliz ទម្លាយម្ដងរួចមកហើយលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីឆ្នាំ ២០១២ ប៉ុន្តែពេលនោះមិនមាននរណាម្នាក់ចាប់អារម្មណ៍ឡើយ។ យ៉ាងណាមិញ ឥលូវនេះ នាងបានមកចែករំលែកការបង្ហោះនោះជាថ្មីលើ Story IG របស់នាង។ Allie Teliz បានទម្លាយថា៖ «ខ្ញុំត្រូវបានគេបំពាន និង រងការភ័យខ្លាចដោយអាប្រុសម្នាក់នេះពេលខ្ញុំអាយុ ១៧ ឆ្នាំ»។ DJ ស្រីរូបនេះបានទម្លាយទៀតថា Jared Leto ដឹងថាពេលនោះនាងមានអាយុប៉ុណ្ណាតែរូបគេមិនខ្វល់ឡើយ នាងបានសរសេររៀបរាប់ទៀតថា៖ «អ្វីដែលគេបានធ្វើគឺជាការប្រមាញ់គួរឱ្យខ្លាច និង មិនអាចទទួលយកបានឡើយ»

DJ Allie Teliz 

ក្នុងនោះដែរ មនុស្សស្រីម្នាក់ទៀតក៏បានចេញមកអះអាងថា Jared Leto បានសំដៅទៅរកនាងក្នុងហាងកាហ្វេ Urth Caff កាលពីឆ្នាំ ២០០៦ ពេលដែលនាងមានអាយុត្រឹម ១៦ ឆ្នាំ។ ពេលនោះដែរ Jared Leto គឺទៅជាមួយមិត្តស្រីរបស់គេ Ashley Olsen តែរូបគេបែរជាចាប់ដៃនាង ពេលដែលនាងងើបទៅបន្ទប់ទឹក។ ពួកគេជជែកជាមួយគ្នាមួយស្របក់ហើយក៏ឱ្យលេខទូរស័ព្ទទៅគ្នា។ ប៉ុន្មានថ្ងៃក្រោយមក តួ Joker ក្នុងរឿង «Suicide Squad» រូបនេះក៏បានទាក់ទងទៅនាង ហើយពួកគេក៏បាននិយាយគ្នាពីប្រធានបទដែលមិសមរម្យ ដោយ Jared Leto សួរនាងពីសំណួរដែលពាក់ព័ន្ធនឹងរឿងផ្លូវភេទ។

ដោយឡែក ម៉ូដែលស្រី Laura La Rue ក៏បានចេញមកបកអាក្រាតពីបទពិសោធស្រដៀងគ្នាដែលនាងមានជាមួយ Jared Leto កាលពីឆ្នាំ ២០០៨ ផងដែរ។ នៅពេលនោះ Laura គឺមានវ័យ ១៦ ឆ្នាំ ខណៈ Jared Leto មានអាយុ ៣៦ ឆ្នាំ។ ពួកគេបានជួបគ្នានៅកម្មវិធី animal rights fundraising ដោយ Jared បានសួរអាយុ Laura មុន ហើយពេលដឹងថានាងមានអាយុ ១៦ ឆ្នាំ លោកនៅតែបន្តសុំលេខទូរស័ព្ទនាង និង ផ្ញើសារញ៉ែនាងរហូត។ មកដល់ខែមេសា ឆ្នាំ ២០០៩ Laura បានទៅលេងផ្ទះរបស់ Jared Leto នៅ Los Angeles សហរដ្ឋអាមេរិក។ អ្នកតំណាងឱ្យ Jared Leto និយាយថា ការសន្ទនារបស់ពួកគេទាំងពីរគឺមិនមែនពាក់ព័ន្ធនឹងផ្លូវភេទអ្វីឡើយ និង ថែមលើកឡើងថា Laura បានដាក់ពាក្យធ្វើជាជំនួយការផ្ទាល់ខ្លួនរបស់ Jared Leto ប៉ុន្តែជាការឆ្លើយតប ខាងតារាម៉ូដែលស្រីរូបនេះបានបដិសេធថានាងមិនបានដាក់ពាក្យធ្វើជាជំនួយការផ្ទាល់ខ្លួនរបស់ Jared Leto ឡើយ។

ម៉ូដែល Laura La Rue

ការចោទប្រកាន់គឺបន្តទម្លាយពីស្ត្រីទី ៤ ទី ៥ ដល់ទី ៩ ដោយការលើកឡើងពីបទពិសោធដែលពួកគេធ្លាប់បានជួបគឺស្រដៀងៗគ្នា។ គួរបញ្ជាក់ដែរថា បើទោះជាមានការចោទប្រកាន់មួយចំនួនធំបែបនេះក៏ដោយ ប៉ុន្តែខាងអ្នកតំណាងឱ្យតារាសម្ដែង Jared Leto បានធ្វើការបដិសេធរាល់ការចោទប្រកាន់នោះទាំងអស់៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្ដីសុខពេញទី! ឆាឆា និង មិត្តប្រុស រើសពេលាល្អភ្ជាប់ពាក្យ ចំថ្ងៃឡើងផ្ទះថ្មី ក្រោមការដឹងឮពីចាស់ទុំទាំងសងខាង

ច្បាស់ៗ! ៤ ចំណុច នៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

(វីដេអូ) ទៅដល់ណាក៏មិនភ្លេចផ្សាយពីវប្បធម៌ខ្មែរ! ទេព បូព្រឹក្ស តែងមុខលាបខ្លួនសទ្រង់គ្រឿងជានារីរបាំព្រះរាជទ្រព្យទម្រង់ ១០០ ឆ្នាំ ថតលើទឹកដីអង្គរ

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

កម្ពុជាជាប់ឈ្មោះក្នុង Top10 មាន sugar daddy ច្រើនជាងគេបំផុតនៃបញ្ជីប្រទេសនៅអាស៊ី លេខ ១ បានទៅលើប្រទេសនេះ

ព័ត៌មានបន្ថែម

ក្ដីសុខពេញទី! ឆាឆា និង មិត្តប្រុស រើសពេលាល្អភ្ជាប់ពាក្យ ចំថ្ងៃឡើងផ្ទះថ្មី ក្រោមការដឹងឮពីចាស់ទុំទាំងសងខាង

(វីដេអូ) ទៅដល់ណាក៏មិនភ្លេចផ្សាយពីវប្បធម៌ខ្មែរ! ទេព បូព្រឹក្ស តែងមុខលាបខ្លួនសទ្រង់គ្រឿងជានារីរបាំព្រះរាជទ្រព្យទម្រង់ ១០០ ឆ្នាំ ថតលើទឹកដីអង្គរ

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

ស្វែងរកព័ត៌មាន​ ឬវីដេអូ