ក្រសួងកម្រិតហើយ! អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាព តាមបណ្ដាញសង្គម ត្រូវមានវិញ្ញាបនបត្របញ្ជាក់វិជ្ជាជីវៈ និង បទពិសោធយ៉ាងតិច ១ ឆ្នាំ

Share This

នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសស្ដីពីលក្ខខណ្ឌគុណវុឌ្ឍិ និង វិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ ក្នុងគោលបំណងដើម្បីកំណត់អំពីលក្ខខណ្ឌគុណវុឌ្ឍិ និង វិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ ដើម្បីពង្រឹងសណ្ដាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និង ពង្រឹងគុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មានសម្រាប់សាធារណជន។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន នៅជំពូកទី ២ ត្រង់ចំណុច ២.៤ សម្រាប់អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា និង អ្នកមានប្រជាប្រិយភាព គឺតម្រូវឱ្យមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ និង ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និង សញ្ញាបត្រដែលមាតម្លៃសមមូលឡើងទៅ។ បន្ថែមពីនេះ ក៏ត្រូវបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និង សោតទស្សន៍ ពីក្រសួងព័ត៌មាន ឬស្ថាប័នដែលមានការទទួលស្គាល់ដោយក្រសួងព័ត៌មាន។

ជាមួយគ្នានោះដែរ ក្នុងសេចក្ដីប្រកាសក៏បានកំណត់ឱ្យបុគ្គលរៀបរាប់ខាងលើ មានបទពិសោធធ្លាប់បម្រើការងារជាអ្នកយកព័ត៌មានយ៉ាងតិច ១ ឆ្នាំ ដែលមានលិខិតបញ្ជាក់ទទួលស្គាល់ពីសាមីអង្គភាពដែលខ្លួនសរសេរអត្ថបទផ្សាយ ឬកិច្ចសន្យាការងារចុងក្រោយ។ ធ្លាប់សរសេរអត្ថបទឱ្យអង្គភាពសារព័ត៌មានយ៉ាងតិចចំនួន ៣។ ត្រូវមានលិខិតបញ្ជាក់ទីកន្លែងរស់នៅ និង កិរិយាមារយាទពីឃុំ-សង្កាត់។ ត្រូវមានលិខិតបញ្ជាក់សុខភាពផ្លូវការ និង មិនធ្លាប់មានការតវ៉ាជាអាទិ៍លើអត្ថបទ ឬវីដេអូ ឬរូបភាព ឬវប្បធម៌ ឬក្បួនខ្នាតអក្សរសាស្ត្រ និង ភាសាជាតិខ្មែរ ដែលរំលោភទៅលើក្រមសីលធម៌វិជ្ជាជីវៈ៕

សូមអានសេចក្ដីលម្អិតខាងក្រោម៖ 

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

បើឃើញជួយទិញគាត់ផង! អ៊ំប្រុសវ័យ ៧០ ឆ្នាំ ជិះម៉ូតូចាស់ពីកំពង់ចាម ពពាយនាយលក់កន្ទេលតាមផ្លូវ យប់ឡើងដើរសុំវត្តស្នាក់អាស្រ័យ

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក

ព្រោះចង់បានរបស់គេ ថៃដល់ថ្នាក់ធ្វើប្រាសាទតាមាន់តូច តាមាន់ធំ និង តាក្របី ពីស្នោដាក់តាំងក្នុងផ្សារទំនើប ហើយស្រែកថាជារបស់ខ្លួន

មិនសូវមានសំឡេងគាំទ្រពីផ្ទះ! ណុប បាយ៉ារិទ្ធ លើកពីជម្រៅចិត្តរបស់ ផន ស្រីពី កំពុងត្រូវការបំផុតពេលប្រកួតនៅវៀតណាម

សំណាងណាស់! លី អ៊ីវ៉ាធីណា ប៉ះគូដណ្តឹងល្អឱ្យលុយកាន់អស់ៗ តែនៅមានកាដូ surprise ទៀត

ព័ត៌មានបន្ថែម

បើឃើញជួយទិញគាត់ផង! អ៊ំប្រុសវ័យ ៧០ ឆ្នាំ ជិះម៉ូតូចាស់ពីកំពង់ចាម ពពាយនាយលក់កន្ទេលតាមផ្លូវ យប់ឡើងដើរសុំវត្តស្នាក់អាស្រ័យ

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

ព្រោះចង់បានរបស់គេ ថៃដល់ថ្នាក់ធ្វើប្រាសាទតាមាន់តូច តាមាន់ធំ និង តាក្របី ពីស្នោដាក់តាំងក្នុងផ្សារទំនើប ហើយស្រែកថាជារបស់ខ្លួន

បទពិសោធប្រលូកសង្គមច្រើន! អ្នកជំនួញល្បី ឡី កំថូង ថាកុំរាប់អានមនុស្ស ៤ ប្រភេទនេះឱ្យសោះ

រាប់ត្រួសៗម្ចាស់ផ្ទះថៃបង្កើតកំហុសធំៗ ៩ លើកបណ្ដាក់ដូចខ្យង មុនថ្ងៃបើក SEA Games មកដល់ ធ្វើឱ្យអាម៉ាស់មុខពេញផែនដី

ស្មានតែឱ្យ Ai ធ្វើ តាមពិត Poster កីឡា Sea Games លើកទី ៣៣ គឺថៃលួចចម្លងពី Poster ក្លឹបបាល់ទាត់ល្បីនៅអាល្លឺម៉ង់ ឥលូវម្ចាស់គេដឹងបាត់

ចំពេលមាន Sea Games!​ ផ្សែងពុលបុកឡើងខ្លាំងងងឹតមេឃនៅបាងកក និង ២១ ខេត្តទៀត ពេលនេះអាជ្ញាធរអំពាវនាវឱ្យពលរដ្ឋធ្វើការពីផ្ទះ

យុគ ៩! Sea Games នៅថៃ ស្រាប់តែមានក្រុមល្បែងភ្នាល់អនឡាញចូលទៅផ្សព្វផ្សាយដល់ទីលានប្រកួតបាល់ពេលឡាវប៉ះវៀតណាម

ស្វែងរកព័ត៌មាន​ ឬវីដេអូ