គ្រាន់តែទៅទីលានប្រណាំងសេះសោះ តារាស្រី TVB នាង Katy Kung ត្រូវគេចោទថា កំពុងតាមប្រមាញ់រកប្ដីអ្នកមាន

Share This

ថ្មីៗកន្លងទៅនេះ តារាសម្ដែងស្រី Katy Kung ត្រូវបានមហាជនប្រទះឃើញនៅឯទីលានប្រណាំងសេះមួយកន្លែងជាមួយនឹងអ្នកកាសែតហុងកុងម្នាក់ឈ្មោះ Icy Wong។ Katy មើលទៅរួសរាយណាស់ ដោយនាងថែមទាំងលើកដៃគ្រវីតបដាក់គ្រប់គ្នាទៀតផងក្រោយឃើញពួកគេថតរូបរបស់នាង។

យ៉ាងណាមិញ វត្តមានរបស់នាងនៅទីលានប្រណាំងសេះនេះដែរគឺបានក្លាយជារឿងវែកញែកដ៏ក្ដៅគគុកពីសំណាក់មហាជននៅហុងកុង ដោយខ្លះបានលើកឡើងថា ពួកគេបានឃើញ Katy នៅទីលាននោះជាច្រើនដងណាស់នៅពេលថ្មីៗនេះ ហើយវត្តមានញឹកញាប់របស់នាងនេះហាក់បង្ហាញថានាងគឺមិនមានការងារធ្វើច្រើនទេមើលទៅពេលនេះ។ អ្វីដែលធ្ងន់ជាងនេះទៅទៀត គឺនៅពេលមានមហាជនខ្លះបានចោទតារាស្រីវ័យ ៣៥ ឆ្នាំរូបនេះថា ទៅទីលានប្រណាំងសេះញឹកញាប់បែបនេះក៏ព្រោះតែនាងព្យាយាមតាមប្រមាញ់ចង់បានប្ដីអ្នកមាន ព្រោះឥលូវអាជីពរបស់នាងកំពុងធ្លាក់ចុះខ្លាំង។

ជាការពិតណាស់ ក្នុងរយៈពេលប៉ុន្មានខែមកនេះ ការងារជាតារាសម្ដែងរបស់ Katy គឺមិនឡើងខ្លាំងនោះឡើយ បើទោះបីជានាងឈ្នះពានរង្វាន់តារាសម្ដែងស្រីឆ្នើមនៅកម្មវិធី TVB Anniversary Awards កាលពីឆ្នាំទៅក៏ដោយ។ តាមការឱ្យដឹង រយៈពេល ៨ ខែមកហើយដែលនាងមិនបានសម្ដែងសោះ។

យ៉ាងណាមិញ ឆ្លើយតបនឹងការចោទប្រកាន់របស់មហាជនថានាងកំពុងតាមប្រមាញ់រកប្ដីជាអ្នកមាន Katy បានឆ្លើយបកស្រាយប្រាប់សារព័ត៌មានហុងកុង HKO1 ថា នាងទៅទីលានប្រណាំងសេះនោះគឺដើម្បីគាំទ្រមិត្តសំឡាញ់របស់នាង Icy និង ប្ដីគេ តែប៉ុណ្ណោះ។ នាងបានរៀបរាប់ទៀតថា នាងធ្លាប់សន្យាជាមួយមិត្តភក្តិថានឹងទៅជួយគាំទ្រដោយផ្ទាល់នៅពេលណាដែលនាងទំនេរ។

ជាមួយគ្នានោះដែរ Katy ក៏បានបដិសេធការចោទប្រកាន់ថានាងទៅទីនោះដើម្បីរកប្ដីអ្នកមាន។ ពេលអ្នកកាសែតសួរនាងថា Icy មានព្យាយាមណែនាំបុរសណាម្នាក់ឱ្យនាងទេ? Katy ក៏តបវិញថា៖ «នាងមិនដែលទេ ពួកយើងកម្រនិយាយពីរឿងបែបនេះណាស់»។ Katy បន្ថែមថា ចំពោះរឿងទំនាក់ទំនងស្នេហាអីហ្នឹងគឺនាងមិនដែលខ្វល់ខ្វាយឡើយឥលូវនេះ ហើយនាងក៏បានទាន់បង្ខំចង់រៀបការនោះទេខណៈនាងនៅផ្ដោតសំខាន់លើការងាររបស់ខ្លួនឯងសិន។

មួយវិញទៀត Katy ក៏បានសង្កត់បញ្ជាក់ដែរថា បើទោះជាឥលូវនាងមិនទាន់មានរឿងសម្ដែងណាមួយថតពិតមែន ប៉ុន្តែនាងក៏មានឱកាសការងារមិនតិចនោះដែរចាប់តាំងពីនាងឈ្នះពាន Best Actress កាលពីឆ្នាំ ២០២៤ មកនោះ។ នាងនិយាយថា នាងពិតជារីករាយណាស់ដែលទទួលបានការគាំទ្រពីប្រេន និង clients ជាច្រើន ក្រោយឈ្នះពានរង្វាន់ ហើយនាងក៏កំពុងប្រើប្រាស់ពេលវេលាដែលខ្លួនឯងកំពុងមាន មុនចាប់ផ្ដើមការងារថ្មីរកលុយបន្ថែម៕

ប្រភព៖​ 8days

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ