ចូលចិត្តស្ទីលកក់សក់ងើយមុខ ឬឱនមុខ? មកនេះ មកដឹងពីអត្ថប្រយោជន៍ទាំងអស់គ្នា
ប្រិយមិត្តមានដែរសង្កេតឬទេ ថាពេលយើងកក់សក់ម្តងៗ ឱនមុខ ឬងើយមុខនោះ? យ៉ាងណាមិញ មិនថាជាកាយវិការណានោះទេ ការកក់សក់ទាំងពីរបែប សុទ្ធតែផ្តល់ប្រយោជន៍ម្យ៉ាងម្នាក់ គួរឱ្យកត់សម្គាល់។
ក្នុងនោះ ការកក់សក់ងើយមុខ អាចជួយឱ្យសាប៊ូមិនមកប៉ះត្រូវមុខ ដែលបណ្តាលឱ្យកើតមុនបាន។ លើសពីនេះទៅទៀត ទឹកក៏មិនអាចហូរមកចូលច្រមុះចូលភ្នែកដូចគ្នា។ សម្រាប់អ្នកដែលមានសក់វែង ការកក់ងើយមុខអាចជួយមិនឱ្យរោយ-ក ឬឈឺក្បាលបាន។
សម្រាប់ការកក់ឱនមុខ អាចជ្រះស្អាតល្អជាងការងើយមុខ ព្រោះសាប៊ូក៏ងាយហូរទៅតាមទឹកអស់ ធ្វើឱ្យអង្គែក៏កាត់បន្ថយ។ ការកក់សក់ឱនមុខ មិនធ្វើឱ្យសក់ជ្រុះជាប់ខ្នង ហើយក៏កាត់បន្ថយមុនខ្នងបានផងដែរ។ លើសពីនេះទៀត សាប៊ូមិនហូរទៅជាប់ខ្លួន ដែលពិបាកឱ្យយើងសម្អាតខ្លួនម្តងទៀត។ យ៉ាងណាមិញ ការកក់សក់ងើយមុខ ឬឱនមុខ អាចសុទ្ធតែមកពីប្រភពទឹក ពោលគឺអ្នកប្រើផ្តិលភាគច្រើនក៏ឱន ឯអ្នកខ្លះទៀតប្រើទឹកផ្កាឈូកភាគច្រើនក៏ងើយ តែសរុបមក វាសុទ្ធតែផ្តល់ប្រយោជន៍ម្យ៉ាងម្នាក់នោះទេ៕