ហេតុអ្វី «ខ្លាញ់ត្រី» ល្អសម្រាប់ស្រ្តីមានផ្ទៃពោះ ?
ស្ត្រីមានផ្ទៃពោះដែលពិសាត្រីជាជាងការលេបថ្នាំដែលមានផ្ទុកខ្លាញ់ត្រី អាចជួយការពារកូនរបស់ពួកគេពីការឈានទៅកើតជំងឺហឺតបាន នេះបើយោងតាមការសិក្សាមួយបានឱ្យដឹង ។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ South Florida នៅ Tampa ទើបតែបានចុះផ្សាយនូវលទ្ធផលស្រាវជ្រាវមួយដោយបានរកឃើញថា កុមារដែលម្តាយរបស់ពួកគេពិសាអាស៊ីដខ្លាញ់អូមេហ្គា ៣ ច្រើនក្នុងអំឡុងពេលមានផ្ទៃ ពោះក្នុងអំឡុងត្រីមាសទី ៣ នឹងជួយកាត់បន្ថយអត្រាឈានទៅកើតជំងឺហឺតនៅពេលធំដឹងក្តី ។
អាស៊ីដខ្លាញ់អូមេហ្គា ៣ មិនអាចផលិត និង សំយោគដោយមនុស្សបាននោះទេ វាគឺជាសារធាតុចិញ្ចឹមសំខាន់ៗដែលបានមកពីអាហារសាច់សមុទ្រ និង ត្រី ។ ការបរិភោគត្រីក្នុងចំណុះពី ០,២២ ទៅ ០,៣២ គីឡូក្រាមក្នុងមួយសប្តាហ៍ អាចជួយការពារទារកកើតមកមិនឱ្យកើតជំងឺហឺតបាន បន្ថែមពីនេះវាក៏ជួយបំប៉នអាហារូបត្ថម្ភ និង ពង្រឹងការលូតលាស់រាងកាយរបស់ទារកផងដែរ ។
ការស្រាវជ្រាវនេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ New England Journal of Medicine ដោយសិក្សាទៅលើស្ត្រីមានផ្ទៃពោះចំនួន ៣៤៦ នាក់ក្នុងត្រីមាសទី ៣ ដែលបានបំពេញអាស៊ីដខ្លាញ់អូមេហ្គា ៣ ក្នុងរបបអាហារប្រចាំថ្ងៃ ៕ សុផល (ប្រភព៖ Sciencedaily.com)