Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 សង្កេតខ្លួនឯងផង! បើមានអារម្មណ៍ចេះតែចង់ដេក ងើបពីគ្រែមិនរួច អ្នកអាចនឹងកើតជំងឺនេះក៏ថាបាន
សុខភាព

សង្កេតខ្លួនឯងផង! បើមានអារម្មណ៍ចេះតែចង់ដេក ងើបពីគ្រែមិនរួច អ្នកអាចនឹងកើតជំងឺនេះក៏ថាបាន

អត្ថបទដោយ​៖ Kelly មិថុនា ៤, ២០២៣

ការគេងគ្រប់គ្រាន់ គឺជាកត្តាសំខាន់ណាស់សម្រាប់មនុស្សទៅ ប៉ុន្តែការគេងច្រើន គេងជ្រុលពេក ក៏អាចបង្កជាគ្រោះថ្នាក់ដល់សុខភាព ដោយមិនដឹងខ្លួនបានដែរ។

ទាក់ទងជាមួយគ្នានេះ សារព័ត៌មានថៃ ​Khaosod បានឱ្យដឹងថា មានជំងឺម្យ៉ាងឈ្មោះថា Dysania ជាជំងឺដែលធ្វើឱ្យពិបាកងើបចេញពីគ្រែ ធ្វើឱ្យចូលចិត្តគេងច្រើន ដែលវាអាចបង្កឱ្យមានការប៉ះពាល់ដល់សុខភាព និង ជីវិតប្រចាំថ្ងៃជាច្រើនយ៉ាង។ គ្រូពេទ្យបានឱ្យដឹងថា Dysania ធ្វើឱ្យមនុស្សញៀនគេងខុសធម្មតា ធ្វើឱ្យមនុស្សមិនមានអារម្មណ៍ងើបចេញពីគ្រែ មានអារម្មណ៍ហត់នឿយ ពេលងើបពីគេងក៏ចង់ដេកតទៀត អ្នកខ្លះក៏មានការងងុយដេកនៅពេលថ្ងៃខុសពីធម្មតាផងដែរ។

ជាធម្មតារយៈពេលសមគួរក្នុងការគេង គឺក្មេងអាយុ ៦ ដល់ ១៣ ឆ្នាំ គួរគេងពី ៩ ទៅ ១១ ម៉ោង រីឯវ័យជំទង់ ១៤ ដល់ ១៧ ឆ្នាំ គួរគេងពី ៨ ទៅ ១០ ម៉ោង ចំណែកមនុស្សចាស់ពី ១៨ ទៅ ៦៤ ឆ្នាំ គួរគេងពី ៧ ទៅ​ ៩ ម៉ោង ហើយបើសិនជាគេងតាមនេះហើយ នៅតែមានការហត់នឿយ ឬ ចង់គេងថែមទៀត ដែលបណ្តាលឱ្យប៉ះពាល់ដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃនោះ គួរណាស់តែទៅពិភាក្សាជាមួយគ្រូពេទ្យ។

Dysania នេះដែរ អាចបណ្តាលមកពីជំងឺបាក់ទឹកចិត្ត, Fibromyalgiax, ការថយចុះនៃឈាមក្រហម, ជំងឺទឹកនោមផ្អែម,​ ជំងឺបេះដូងជាដើម ហើយបើសិនមិនទទួលការព្យាបាលទាន់ពេលវេលាទេ អាចនឹងធ្វើអាការៈកាន់តែធ្ងន់ទៅៗបាន ជាពិសេស បើសិនជាមានជំងឺបាក់ទឹកចិត្ត៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អស្ចារ្យមហាសំណាងមែន! ទីបំផុត foodpanda រកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Raize

ធ្នូ ៥, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យច្បាស់លាស់ចំពោះនិរន្តរភាពសម្រាប់អនាគតអាជីវកម្ម រួមជាមួយនឹងការចេញលក់ម៉ាស៊ីនបោះពុម្ព Inkjet ថ្មីជាច្រើនម៉ូដគ្របដណ្តប់លើអាជីវកម្មគ្រប់ប្រភេទ

ធ្នូ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់