តើបុរសមុខមាត់ប្រភេទណា ដែលនារីចង់មានទំនាក់ទំនងយូរអង្វែង?
ស្ត្រីច្រើនមានភាពទាក់ទាញទៅលើបុរសដែលមានមុខមាត់ជាបុរសពិត ជាជាងមានមុខស្អាតស្រដៀងស្រី នេះបើយោងតាមការសិក្សាទៅលើស្ត្រីចំនួនជាង ៦០០ នាក់បានឱ្យដឹង។
ភាពទាក់ទាញរបស់បុរសចំពោះស្ត្រី គឺមិនមែនដោយសារមុខមាត់ស្អាតពេកនោះទេ ដែលបុរសខ្លះតែងតែទៅចាក់អ័រម៉ូន និង ធ្វើយ៉ាងណាឱ្យស្បែកមុខ ឬកែទម្រង់មុខឱ្យស្រស់ស្អាតផូរផង់ដូចស្រីនោះ ព្រោះតាមការស្រាវជ្រាវជាច្រើនពីមុនមកគេបានដឹងថា ស្ត្រីដែលចូលចិត្តបុរសមានមុខមាត់ស្រស់ស្អាត គឺមានរយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្តែស្ត្រីតែងមានទំនាក់ទំនងយូរអង្វែង ច្រើនមានទៅលើបុរសដែលមានមុខមាត់ជាបុរសពិតច្រើនជាង ។
ដូចគេបានដឹងហើយថា ស្ត្រីពិតប្រាកដគឺភាគច្រើនមានចំណង់ចំណូលចិត្តខុសៗគ្នា ខ្លះទៅលើបុរសពិត និង ខ្លះទៀតទៅលើបុរសមានមុខមាត់ស្អាតស្រដៀងស្រី ឬបុរសដែលមានកម្លាំងខ្លាំងជាដើម ៕ សុផល (ប្រភព៖ sciencedaily.com)