ចង់ការពារថ្លើម តើគួរពិសាអាហារប្រភេទអ្វីខ្លះ?
ថ្លើមគឺជាសរីរាង្គដ៏សំខាន់មួយ និង ដើរតួដ៏សំខាន់ក្នុងប្រព័ន្ធរំលាយអាហារ និង មានមុខងារកម្ចាត់ចោលនូវកាកសំណល់ និង ជាតិពុលចេញពីក្នុងឈាមផងដែរ ។ ដូច្នេះការថែរក្សាសុខភាពថ្លើម គឺមានសារៈសំខាន់បំផុតដើម្បីសុខភាពរាងកាយទាំងមូលជាចាំបាច់ ។
ខាងក្រោមនេះ ជាអាហារមួយចំនួនដែលជួយពង្រឹងសុខភាពថ្លើមបាន៖
- មើមប៊ីត្រោត៖ (beetroot)៖ មានផ្ទុកសម្បូរដោយសារធាតុ ហ្លេវូណូអ៊ីត flavonoids និង បេតាការូទីន beta-carotene វាល្អសម្រាប់បំបាត់ជាតិពុលចេញពីថ្លើម ។
- បន្លែបៃតង៖ គឺរាប់បញ្ចូលនូវបន្លែបៃតងគ្រប់ប្រភេទ ព្រោះវាសម្បូរនូវសាធាតុ ក្លរ៉ូហ្វីល (chlorophyll) ពិសេសបំបាត់ជាតិពុលចេញពីឈាម ។
- ផ្លែបឺរ៖ មានសមត្ថភាពប្រឆាំងអុកស៊ីតកម្ម glutathione នៅក្នុងខ្លួន ជួយពង្រឹងសុខភាពថ្លើមច្រោះ និង សម្អាតជាតិពុល ។
- គ្រាប់ផ្លែវ៉លណាត់ (Walnut)៖ សម្បូរសារធាតុ គ្លុយតាធៀន (glutathione) និង អាស៊ីដខ្លាញ់អូមេហ្គា ៣ ជួយថ្លើមធ្វើការសម្អាតសារធាតុពុល ។
- មើមការ៉ុត៖ ជួយពង្រឹងថ្លើមព្រោះវាក៏សម្បូរសារធាតុ គ្លុយតាធៀន (glutathione) និង ផ្ទុកសារជាតិ flavonoids និង beta-carotene ផងដែរ ។
- មើមល្មៀត៖ ខ្លាំងខាងថែរក្សាសុខភាពថ្លើម ព្រោះវាមានសារធាតុ ឃូឃូមីន (curcumin) ប្រឆាំងនឹងបញ្ហារលាកសាច់ដុំ អុកស៊ីដកម្ម ការពារការចម្លងមេរោគមិនឱ្យប៉ះពាល់ដល់ថ្លើម ។
- ផ្កាខាត់ណាខៀវ៖ ល្អសម្រាប់សុខភាពថ្លើមមិនអន់ប៉ុន្នានដែរ ព្រោះវាជួយការពារ និង កម្ចាត់ជាតិពុលពីក្នុងថ្លើមបានដ៏មានប្រសិទ្ធិភាព ៕ សុផល (ប្រភព៖ zeenews.com)