ខណៈកំពុងមានផ្ទៃពោះ ស្រ្តីគួរតាមដានសម្ពាធឈាមជាប្រចាំ ព្រោះ…
ការឡើងសម្ពាធឈាមខ្ពស់មុនពេលមានផ្ទៃពោះអាចបង្កើនហានិភ័យដល់ស្ត្រីបានប្រសិនបើពួកគេមិនបានយកចិត្តទុកដាក់តាមដានសុខភាព និង ធ្វើរោគវិនិច្ឆ័យពីជំងឺលើសឈាមនេះបានច្បាស់លាស់ ។
វេជ្ជបណ្ឌិត Carrie Nobles មកពីវិទ្យាស្ថានជាតិសម្រាប់កុមារបាននិយាយថា ការកើនឡើងសម្ពាធឈាមក្នុងចំណោមស្ត្រីវ័យជំទង់ក៏មានអត្រាផ្សារភ្ជាប់ទៅនឹងការកើនឡើងនៃហានិភ័យជំងឺបេះដូងនៅថ្ងៃក្រោយផងដែរ នេះបើយោងតាមការសិក្សាបន្ថែមពីវិទ្យាស្ថាន សុខភាព និង ការអភិវឌ្ឍមនុស្ស (NICHD) នៅរដ្ឋ Maryland សហរដ្ឋអាមេរិក ។
ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីស្រាវជ្រាវ journal Hypertension បានបង្ហាញថារាល់ការឡើងសម្ពាធឈាម កម្រិត10 mm Hg (សម្ពាធនៅពេលដែលបេះដូងលោតចន្លោះចង្វាក់បេះដូង) គឺអាចប្រឈមហានិភ័យខ្ពស់នៃការបាត់បង់អត្រាមានផ្ទៃពោះរហូតដល់ទៅ ១៨ ភាគរយ និង ប្រឈមបញ្ហារលូតកូន ៨ ភាគរយ ។ ការសិក្សានេះអ្នកជំនាញបានសិក្សាទៅលើស្ត្រីចំនួន ១២២៨ នាក់ ដែលធ្លាប់មានផ្ទៃពោះយ៉ាងហោចណាស់មួយដង ៕ សុផល (ប្រភព៖ Zeenews.com)