មិនចង់ឱ្យកូនធាត់ខុសប្រក្រតី តើឪពុកម្តាយគួរធ្វើអ្វីខ្លះ?
យោងតាមលទ្ធផលនៃការសិក្សាមួយបានឱ្យដឹថាដើម្បីកាត់បន្ថយអាការឈានទៅរកបញ្ហាធាត់របស់កុមារ ឪពុកម្តាយគួរអនុញ្ញាតិឱ្យកុមារ ធ្វើចលនាខ្លះៗ ដូចជាការដើរចេញទៅលេងនៅក្រៅផ្ទះជាដើម ។
ការទម្លាប់ឱ្យកុមារលេងនៅខាងក្រៅ គឺជាសញ្ញាមួយដែលជួយពួកគេពង្រឹងសុខភាពរាងកាយបានប្រសើរនៅពេលធំដឹងក្តី ជាពិសេសជាងនេះទៅទៀត ក៏ត្រូវបង្ហាត់កុមារឱ្យចេះដើរឆ្លងថ្នល់ ពិនិត្យសញ្ញាច្បាប់ចរាចរ ពន្យល់ពីបញ្ហាគ្រោះថ្នាក់ ការជិះកង់កម្សាន្តទៅទីដែលមានសុវត្ថិភាព ការរត់លេងនៅក្រៅផ្ទះ និង សកម្មភាពផ្សេងៗ ព្រោះវានឹងជួយឱ្យកុមារយល់ដឹងប្រសើរ អាចជួយការពារសុវត្ថិភាពពួកគេបានផងដែរ ។
ក្រុមអ្នកស្រាវជ្រាវបានវិភាគ និង ប្រៀបធៀបទិន្នន័យដែលប្រមូលបានក្នុងរយៈពេល ២ ឆ្នាំក្នុងចំណោមកុមារនៅទីក្រុង Montreal ក្នុងប្រទេសកាណាដា ដោយធ្វើការវិភាគទៅលើប្រវត្តិសមាជិកគ្រួសារដែលមានបញ្ហាធាត់ផងដែរ ។ លទ្ធផលនៃការសិក្សានេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Preventive Medicine ៕ សុផល (ប្រភព៖ Zeenews.com)