អាហារណាខ្លះមានផ្ទុកសារធាតុខូលីន ដែលអាចពង្រឹងការរំលាយអាហាររបស់ទារក
អ្នកស្រាវជ្រាវបានរកឃើញថាការញ៉ាំអាហារដែលមានជាតិខូលីន (choline) ច្រើនក្នុងអំឡុងពេលមានផ្ទៃពោះអាចបង្កើនការរំលាយអាហារ និង ការអភិវឌ្ឍខួរក្បាលរបស់ទារក ។
វេជ្ជបណ្ឌិត អូស្ទីន មាត់ (Austin Mudd) ដែលជានិស្សិតថ្នាក់បណ្ឌិតផ្នែកសរសៃប្រសាទនៅសាកលវិទ្យាល័យ University of Illinois បាននិយាយថា គេបានសិក្សាធ្វើតេស្តទៅលើសត្វកណ្តុរ និង ជ្រូករួចហើយ និង ទទួលបានលទ្ធផលវិជ្ជមាន ធ្វើឱ្យសមត្ថភាពខួរក្បាលប្រសើរជាងមុន ១០ ភាគរយ ។
ដូច្នេះគេអាចសន្និដ្ឋានជាបឋមបានថា ស្ត្រីមានផ្ទៃពោះគួរពិសាអាហារដែលមានជាតិខូលីនឱ្យបានច្រើននៅមុនពេល និង អំឡុងពេលមានផ្ទៃពោះ ព្រោះវាក៏ជាអាហារូបត្ថម្ភមួយដែលមិនអាចខ្វះបាន ។ អាហារដែលមានផ្ទុកសារធាតុខូលីនមានដូចជា ស៊ុត សាច់គោ ត្រីសាម៉ុង ផ្កាខាត់ណា សណ្តែកគ្រប់ប្រភេទ និង ទឹកដោះគោឆៅ ៕ សុផល (ប្រភព៖ zeenews.com)