មិត្តភាពល្អនៅកុមារភាព ជួយពង្រឹងសុខភាពកុមារពេលធំដឹងក្តី
យោងតាមការសិក្សាថ្មីមួយបានឱ្យដឹងថា ការចំណាយពេលវេលារបស់កុមារបានពេញលេញជាមួយនឹងការកម្សាន្តសប្បាយជាមួយមិត្តភក្តិរបស់ពួកគេ អាចជួយពង្រឹងសុខភាពរាងកាយ របស់កុមារប្រសើរនៅពេលធំដឹងក្តី ។
អ្នកសិក្សាមកពីសាកលវិទ្យាល័យ Texas Tech University នៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ជីវិតរស់នៅរបស់មនុស្សនៅវ័យកុមារភាពគឺពិតជាសំខាន់ និង អាចជួយពង្រឹងសុខភាពរាងកាយនៅពេលធំដឹងក្តីបាន ។
អ្នកសិក្សាបានបន្ថែមឱ្យដឹងថា វាមិនត្រឹមតែពឹងផ្អែកតែលើអ្នកមើលថែទាំ ឬស្ថានភាពហិរញ្ញវត្ថុក្នុងគ្រួសារនោះឡើយ ប៉ុន្តែកត្តាមិត្តភក្តិ និង កុមារដែលចូលរួមលេងជាមួយកុមារ ពិតជាជួយពង្រឹងទាំងកម្រិតយល់ដឹង និង សុខភាពរបស់ពួកគេបាន ។ លទ្ធផលនៃការស្រាវជ្រាវនេះបានចេញផ្សាយនៅក្នុងទស្សនាវដ្តីស្រាវជ្រាវ Psychological Science ៕ សុផល (ប្រភព៖ zeenews.com)